Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលខេត្តសៀមរាបប្រារព្ឋទិវាជាតិនៃការចងចាំ ២០ ឧសភា ២០២៣

ដោយ Pothe Thun
19/05/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
រដ្ឋបាលខេត្តសៀមរាបប្រារព្ឋទិវាជាតិនៃការចងចាំ ២០ ឧសភា ២០២៣
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំទិវាជាតិនៃការចងចាំ ២០ឧសភានៅក្នុងបរិវេណវត្តពោធិវង្ស ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និង ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការ លោកយាយលោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ជាច្រើនរូបទៀត ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានរំលឹកពីប្រវត្តិអតីតកាលដ៍សែនជូរចត់ក្នុងរបបខ្មែរក្រហម ដែលក្នុងរយៈពេលជិត៤ឆ្នាំនៃរបបនេះ ដែលប្រជាជនកម្ពុជាទាំងមូលបានរស់នៅក្នុងគុកឥតជញ្ជាំងដ៏ជូរចត់ ទទួលរងនៅទុក្ខទារុណកម្មគ្រប់បែបយ៉ាង សោកនាដកម្មដ៏ធំធេងបំផុតសម្រាប់មនុស្សជាតិ និង សង្គមជាតិ ទាំងមូលតាមរយៈការបាត់បង់នូវការកសាងជាតិ ការរស់នៅដូចសត្វធាតុ ការនិរាសព្រាត់ប្រាស់គ្រួសារ សាច់សារលោហិត ប្តីប្រពន្ធ បងប្អូន កូនចៅ គួរឲ្យសោកសង្រែង ជាពិសេសការកាប់សម្លាប់ជីវិតជាតិសាសន៍ឯងយ៉ាងព្រៃផ្សៃអស់ជាងបីលាននាក់ ។

ឯកឧត្តម បន្តថា៖ក្រោយពីបានឃើញនូវរបបដឹកនាំផ្តាច់ការប្រល័យពូជសាសន៍ ប៉ុល ពត នេះ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ រណសិរ្សសាមគ្គីសង្គ្រោះជាតិត្រូវបានបង្កើតឡើង ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រមុខ បានប្រមូលផ្តុំកម្លាំងអ្នកស្នេហាជាតិចូលរួមយ៉ាងច្រើនកុះករ ក្រោកឈរតស៊ូផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត រហូតទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលជ័យជំនះ ពិតជាបានសង្គ្រោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឲ្យរស់រានមានជីវិតឡើងវិញ និង បង្កលក្ខណៈសម្បត្តិឲ្យយើងទាំងអស់គ្នាបានចាប់ផ្តើមជាថ្មីនូវការកសាងប្រវត្តិសាស្រ្តរបស់ខ្លួនចាប់តាំងពីបាតដៃទទេ ហើយកំណត់ថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ជាថ្ងៃកំណើតទីពីរនៃយើងទាំងអស់គ្នា និងក៏ជាការចាប់ផ្តើមប្រវិត្តសាស្រ្ត នៃការកសាងសង្គមគ្រួសារ និងមាតុភូមិយើងចាប់ពីបាតដៃទទេស្អាតទាំងអស់គ្នា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម អ៊ាន ឃុន បន្តទៀតថា៖ ក្រោមដំបូលសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះ និងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននឹងកំពុងជំរុញនូវការអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ឆ្ពោះទៅកាន់វឌ្ឍនភាព កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិជាបន្តបន្ទាប់ប្រកបដោយមោទនភាព តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព វត្តអារ៉ាម ប្រព័ន្ធធារាសាស្រ្ត ប្រព័ន្ធទឹកស្អាត អគ្គិសនី និងការទាក់ទាញវិនិយោគលើវិស័យ កសិឧស្សាហកម្ម សិប្បកម្ម សហគ្រាស និងសំណង់នានា ។ល។

ឯកឧត្តមបញ្ជាក់ទៀតថា៖ទិវាជាតិនៃការចងចាំ ថ្ងៃ២០ ឧសភា គឺជាសកម្មភាពដ៏មានអត្ថន័យយ៉ាងពិតប្រាកដ ដែលបានស្តែងឲ្យឃើញថា ទោះបីជារឿងរ៉ាវនេះបានកន្លងផុតក្នុងអតីតកាលអស់ជិត ៤០ឆ្នាំហើយក៏ដោយ ប៉ុន្តែរឿងនេះគឺជារឿងឈឺចាប់ និងជាមហាសោកនាដកម្មប្រល័យពូជសាសន៍ជាតិឯង ដែលធ្វើឲ្យបងប្អូនជនរួមជាតិ យើងទាំងអស់ ពុំអាចបំភ្លេចបានឡើយ ហើយបានចារទុកជាសច្ចៈធម៌ប្រវិត្តសាស្រ្ត ទោះបីជនរួមជាតិជំនាន់ក្រោយ ដែលពុំបានឆ្លងកាត់ក៏ដោយក៏ពួកគាត់នឹងសិក្សាស្វែងយល់ពីប្រវិត្តសាស្ត្រដ៏មហាជូរចត់នោះ។ គណៈអធិបតី សមាជិកនៃអង្គពិធីទាំងមូល បាន បូជា ទៀន ធូប គោរពវិញ្ញណក្ខ័ន្ត ដល់ប្រជាជនកម្ពុជា ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ ព្រមទាំងបាននិមន្តព្រះសង្ឃចំនួន៧៤អង្គ សូត្រមន្ត បង្សុកូល និង រាប់បាត្រ ផងដែរ ។

គួររំលឹកថា ទិវាជាតិនេះ ជាទិវាដែលប្រជាជននៅទូទាំងប្រទេសតែងតែបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីសម្តែងនូវការនឹករលឹកគោរពស្រឡាញ់ ការសោកស្តាយ ស្រណោះអាឡោះអាល័យ និង ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរួមជាតិ ដែលបានបាត់បង់ជីវិត ក្រោមរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត និងជាឱកាសសម្រាប់យើងទាំងអស់គ្នា បានសម្តែងនូវព្រះទ័យ និងទឹកចិត្តសោកស្តាយ ចងចាំមិនភ្លេចចំពោះសោកនាដកម្ម ការឈឺចាប់នានា ដែលជនរួមជាតិកម្ពុជាបានឆ្លងកាត់ក្នុងរបបខ្មែរក្រហម ហើយការជួបជុំគ្នានៅពេលនេះ ក៏ជាការសម្តែងនូវឆន្ទៈរួមគ្នាក្នុងការថ្កោលទោស និង ការទាមទាររកយុត្តិធម៌ជូនប្រជាជនកម្ពុជាដែលបានរងគ្រោះដោយសាររបបដ៏យង់ឃ្នងនោះ ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ទិវាជាតិនៃការចងចាំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលស្រុកបន្ទាយស្រី៖ ទិវាជាតិនៃការចងចាំ ២០ឧសភា ជាមហាសោកនាដកម្មប្រល័យពូជសាសន៍ជាតិឯង និងជាការចងចាំដ៏ឈឺចាប់ ទោះកន្លងទៅអស់ជិត៤០ឆ្នាំក្ដី

អភិបាលស្រុកបន្ទាយស្រី៖ ទិវាជាតិនៃការចងចាំ ២០ឧសភា ជាមហាសោកនាដកម្មប្រល័យពូជសាសន៍ជាតិឯង និងជាការចងចាំដ៏ឈឺចាប់ ទោះកន្លងទៅអស់ជិត៤០ឆ្នាំក្ដី

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួនពីរកន្លែង ដែលមានទីតាំងនៅខេត្តសៀមរាប និងនៅខេត្តកំពង់ធំ ត្រូវបានបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទាំង២ស្ថានីយនៅថ្ងៃនេះ

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួនពីរកន្លែង ដែលមានទីតាំងនៅខេត្តសៀមរាប និងនៅខេត្តកំពង់ធំ ត្រូវបានបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទាំង២ស្ថានីយនៅថ្ងៃនេះ

យុវជនក្នុងខេត្តសៀមរាបចំនួន៣០០នាក់ ទទួលការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចរយៈពេលវែងពីសមាគមក្លឹបទេសចរណ៍សៀមរាប

យុវជនក្នុងខេត្តសៀមរាបចំនួន៣០០នាក់ ទទួលការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចរយៈពេលវែងពីសមាគមក្លឹបទេសចរណ៍សៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.