Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

ដោយ Pothe Thun
17/05/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
316
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាប បានធ្វើការជំរុញដល់ភាគីពាក់ព័ន្ធនានា នៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាប ត្រូវធ្វើយ៉ាងណាកុំឲ្យមានបាតុភាពមិនល្អ នាំឲ្យមានការថ្នាំងថ្នាក់ដល់អ្នកទេសចរដែលចូលមកកម្សាន្តនៅក្នុងខេត្តបេតិកភណ្ឌមួយនេះ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការតែងតាំងសមាសភាពគណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ) នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅព្រលានយន្តហោះអន្តរជាតិសៀមរាប លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ខេត្តសៀមរាប ជាខេត្តទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា ដោយមានអ្នកទេសចរទាំងជាតិ និងអន្តរជាតិ ជាច្រើនបានធ្វើដំណើរចូលមកកម្សាន្តទាំងតាមច្រកទ្វារព្រលានយន្តហោះ និងតាមផ្លូវគោក។ កត្តាទាំងអស់នេះហើយ ដើម្បីកុំឲ្យមានបាតុភាពមិនប្រក្រតីកើតឡើង អាជ្ញាធរខេត្តសៀមរាប បានធ្វើការជំរុញយ៉ាងទទូចដល់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាប ត្រូវធ្វើយ៉ាងណាជួយសម្រួលដល់ការធ្វើដំណើរមកដល់អ្នកទេសចរទាំងជាតិ និងអន្តរជាតិ។ មន្ត្រីជួរមុខដែលធ្វើការនៅក្នុងព្រលានយន្តហោះ ជាអ្នកដែលភ្ញៀវទេសចរគ្រប់រូបបានជួបមុនគេបំផុត ដូច្នេះអ្នកទាំងនោះតែងចងចាំនូវអ្វីដែលយើងបានធ្វើ។

យោងតាមប្រធានមន្ទីទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានឲ្យដឹងថា សម្រាប់ខេត្តសៀមរាប ភ្ញៀវទេសចរអន្តរជាតិភាគច្រើនរហូតដល់៧៣ភាគរយ បានធ្វើដំណើរចូលមកកម្សាន្តតាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប និងមានតែ២៧ភាគរយប៉ុណ្ណោះដែលធ្វើដំណើរចូលមកតាមផ្លូវគោក។
ជាមួយនឹងការមកដល់របស់អ្នកទេសចរនេះ រាជរដ្ឋាភិបាលមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការអនុវត្តឆ្គាំឆ្គងរបស់មន្ត្រីជួរមុខទាំងនៅតាមច្រកព្រំដែន និងទាំងនៅតាមច្រកព្រលានយន្តហោះអន្តរជាតិ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អគ្គនាយកព្រលានយន្តហោះអន្តរជាតិសៀមរាប ឯកឧត្តម ប៊ុន រដ្ឋា បានលើកឡើងថា កាលពីនៅក្នុងប្រអប់សំបុត្ររបស់ព្រលានយន្តហោះ ទទួលបានសំបុត្រធ្វើការរិះគន់ដល់មន្ត្រីនានានៅក្នុងព្រលានយន្តហោះមួយនេះ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ អាជ្ញាធរព្រលានយន្តហោះបានសង្កេតឃើញថា ស្ទើរតែលែងឃើញមានការសរសេររិះគន់ទាំងនោះ។

បើទោះបីជាយ៉ាងនេះក្តី លោកយុន លីនណេ បានលើកឡើងថា យ៉ាងណាអាជ្ញាធរខេត្តសៀមរាប នៅតែព្រួយបារម្ភ ជាពិសេសនៅក្នុងឱកាសដែលប្រមុខរាជរដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមកីឡាក កីឡាការិនីបរទេសដែលចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ មកទស្សនានៅប្រាសាទអង្គរដោយឥតគិតថ្លៃ។ លោកថា រាជរដ្ឋាភិបាលបានធ្វើអ្វីគ្រប់យ៉ាងដើម្បីកិត្តិយសកម្ពុជា ដូច្នេះប្រសិនបើអាច អ្នកអនុវត្តការងារនៅក្នុងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប គួររៀបចំច្រកពិសេសណាមួយដល់អ្នកទាំងនោះ ជាពិសេសសម្រាប់ប្រតិភូកីឡា ដែលជាអ្នកមានពិការភាព។

សូមជម្រាបថា រាជរដ្ឋាភិបាល បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ) នេះឡើងដើម្បីសិក្សារៀបចំតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេសឱ្យមានហេដ្ឋាវចនា សម្ព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រាន់ ដើម្បីសម្រួលដល់ការធ្វើដំណើរនិងដឹកជញ្ជូនអ្នកដំណើរ និង ភ្ញៀវទេសចរ,កាត់បន្ថយរបាំងមិនចាំបាច់ធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរចូលនិងចេញរបស់ភ្ញៀវទេសចរ – លុបបំបាត់និងបោសសម្អាតភាពអសកម្មទាំងឡាយ និងភាពអនាធិបតេយ្យគ្រប់បែបយ៉ា ដែលនាំឱ្យប៉ះពាល់ និងរំខានដល់ការធ្វើដំណើរនិងការដឹកជញ្ជូនអ្នកដំណើរនិងភ្ញៀវទេសចរ,ទទួល និងដោះស្រាយរាល់ពាក្យបណ្តឹងរបស់ភ្ញៀវទេសចរនូវរាល់បញ្ហាដែលកើតមានឡើងតា ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស, សហការជាមួយបណ្តាស្ថានទូតនានាក្នុងប្រទេស និងក្រៅប្រទេសក្នុងការផ្សព្វផ្សាយព័ត៌មាននា ដែលទាក់ទងនឹងការសម្រួលការធ្វើដំណើរចូល-ចេញក្នុងប្រទេស ព្រមទាំងបញ្ហាសន្តិសុខសុវត្ថិភាពភ្ញៀវទេសចរ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់

Tags: ព្រលានយន្តហោះអន្តរជាតិសៀមរាបភ្ញៀវទេសចរ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្មវិធីយុវជន២១ បើវគ្គបណ្ដុះគំនិតនវានុវត្ដន៍អាជីវកម្ម ដល់និស្សិតឧត្ដមសិក្សាជិត១០០នាក់ នៅសៀមរាប

កម្មវិធីយុវជន២១ បើវគ្គបណ្ដុះគំនិតនវានុវត្ដន៍អាជីវកម្ម ដល់និស្សិតឧត្ដមសិក្សាជិត១០០នាក់ នៅសៀមរាប

សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ធ្វើពិព័រណ៍វត្ថុបុរាណ បង្ហាញឱ្យសាធារណៈជនស្វែងយល់ពីវត្ថុបុរាណដែលទើបរកឃើញថ្មីៗ

សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ធ្វើពិព័រណ៍វត្ថុបុរាណ បង្ហាញឱ្យសាធារណៈជនស្វែងយល់ពីវត្ថុបុរាណដែលទើបរកឃើញថ្មីៗ

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីក្លាយជាកន្លែងផ្តល់ចំណេះដឹងដល់សិស្សានុសិស្សលើវិស័យវាយនភណ្ឌ

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីក្លាយជាកន្លែងផ្តល់ចំណេះដឹងដល់សិស្សានុសិស្សលើវិស័យវាយនភណ្ឌ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.