Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ប្រភពដើមផលិតកម្មបិតលើផលិតផលដាក់លក់នៅលើទីផ្សារ មិនត្រឹមតែផ្ដល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងពង្រីកទីផ្សារនៅក្រៅប្រទេសទេ ប៉ុន្តែវានឹងក្លាយជាកម្លាំងស្រូបទាញទេសចរណ៍ជាតិ និងបរទេស

ដោយ Pothe Thun
02/05/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
ប្រភពដើមផលិតកម្មបិតលើផលិតផលដាក់លក់នៅលើទីផ្សារ មិនត្រឹមតែផ្ដល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងពង្រីកទីផ្សារនៅក្រៅប្រទេសទេ ប៉ុន្តែវានឹងក្លាយជាកម្លាំងស្រូបទាញទេសចរណ៍ជាតិ និងបរទេស
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អត្តសញ្ញាណនៃប្រភពដើមផលិតកម្មបិតលើផលិតផល ដែលដាក់លក់នៅលើទីផ្សារ មិនត្រឹមតែផ្ដល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងពង្រីកទីផ្សារប្រហុកនៅក្រៅប្រទេសនោះទេ ប៉ុន្តែម៉ាកនេះនឹងក្លាយជាកម្លាំងស្រូបទាញទេសចរណ៍ជាតិ និងបរទេស ឱ្យមកធ្វើទស្សនកិច្ចក្នុងតំបន់ផលិតកម្ម ដែលជាឱកាសសម្រាប់សហគមន៍កសិកម្ម ឬយុវជនជូនដល់ភ្ញៀវដែលមកកំសាន្តនៅក្នុងតំបន់របស់សហគមន៍ អាចបង្កើតប្រភពចំណូលបន្ថែមទៀតផង និងផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីរបស់កម្ពុជាបន្ថែមទៀត។

ថ្លែងក្នុងសិក្ខាសាលាស្តីពី៖ ទស្សនទាន និងអត្ថប្រយោជន៍នៃការកសាងឈ្មោះប្រហុកសៀមរាប ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញខេត្តសៀមរាប នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ លោក ភឿង គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣កន្លងទៅនេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីសម្ពោធម៉ាកសម្គាល់ភូមិសាស្ត្រទំនិញចំនួន៣ រួមមាន៖ “អំបិលកំពតកប” “ទឹកត្រីកំពតកែប“ និង “ បង្កងតាកែវ” និងម៉ាកសមូហភាពចំនួន៤ គឺ៖ “នំបញ្ចុកសៀមរាប” “ដូងខ្ទះបាត់ដំបង” “អំបុកកំពង់ធំ” និង “ក្រូចថ្លុងកោះពីរ” ក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៣ ដែលជាការបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល នៅក្នុងការបង្កើនតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុក និងពង្រឹងភាពប្រកួតប្រជែងផលិតផលខ្មែរនៅទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។ ហើយការចុះបញ្ជីផលិតផលទាំងនេះ គឺជាសមិទ្ធផលដ៏សំខាន់ដែលយើងបានខិតខំរួមគ្នា ដើម្បីបង្កើត ចងក្រង អភិរក្ស ថែរក្សា អភិវឌ្ឍផលិតផលក្នុងស្រុកឱ្យមានតម្លៃខ្ពស់ និងផ្សព្វផ្សាយពីវប្បធម៌របស់ខ្មែរយើងផងដែរ។

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានឲ្យដឹងថា ក្រោមក្របខណ្ឌគម្រោង CAPFish Capture គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល បានសហការអនុវត្តក្នុងភាពជាដៃគូរវាងរដ្ឋបាលជលផល និងអង្គការសហប្រជាជាតិអភិវឌ្ឍន៍ឧស្សាហកម្មហៅកាត់ថា UNIDO ។ គម្រោងនេះមានរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៩-២០២៤ និងទទួលបានសហហរិញ្ញប្បទានពីសភាពអឺរ៉ុប។ គម្រោង CAPFish Capture មានលទ្ធផលរំពឹងទុកសំខាន់ចំនួន៣ រួមមាន៖១.ការពង្រឹងសមត្ថភាពអជ្ញាធរមានសមត្ថកិច្ច និងប្រព័ន្ធត្រួតពិនិត្យផ្លូវការដែលគាំទ្រដល់ផលិផលជលផល ក្រោយប្រមូលផល, ២.ការពង្រឹងសមត្ថភាពវិស័យឯកជន (ផលិតករ អ្នកកែច្នៃ សហគមន៍ផលិត)ដើម្បីអនុលោមទៅតាម ស្តង់ដា សុវត្ថិភាពចំណីអាហារ និងអនាម័យ បង្កើនភាពប្រកួតប្រជែង និងពង្រីកទីផ្សារក្នុងស្រុក និងអន្តរជាតិ និង៣.ជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា ក្នុងគោលបំណងលើកកម្ពស់ផ្នែកជលផលក្រោយប្រមូលផល សំដៅរួមចំនែកដល់ការអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមទីប្រឹក្សា បានបញ្ជាក់ទៀតថា នៅក្នុងលទ្ធផលទី៣ នៃគម្រោងបានធ្វើសម្មិទ្ធិសិក្សា និងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធក្នុងឆ្នាំ២០២២ ដើម្បីកំណត់ស្វែងរកនូវផលិតផលជលផលដែលមានសក្តានុពលសម្រាប់ការចុះបញ្ជី ជាម៉ាកសម្គាល់ ភូមិសាស្ត្រទំនិញ ហៅកាត់ថា GI (Geographical Indication)។ ជាលទ្ធផលគម្រោងបានសម្រេចជ្រើសរើសផលិតផលចំនួន ២មុខ គឺទឹកត្រីកំពតកែប និងប្រហុកសៀមរាប ដើម្បីជំរុញការចុះបញ្ជីជាម៉ាកសម្គាល់ ភូមិសាស្ត្រទំនិញ ដោយហេតុថា គម្រោងនៅសល់រយៈពេល១ឆ្នាំកន្លះ សម្រាប់ការអនុវត្ត យើងបានអញ្ជើញជំនាញការបរទេសផ្នែក GI លោក Peter Damary_ដើម្បីធ្វើការសិក្សាជាមួយភាគីពាក់ព័ន្ធជាពិសេស គឺក្រសួងពាណិជ្ជកម្ម ផលិតករ និង វិស័យឯកជនដើម្បីបង្កើតផែនទីបង្ហាញផ្លូវក្នុងការជំរុញការងារចុះបញ្ជី និងការផ្សព្វផ្សាយ ផលិតផលទឹកត្រីកំពតកែប និងប្រហុកសៀមរាបផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

អាជ្ញាធរខេត្តព្រះសង្ឃ រួមនឹងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ ចូលរួមដង្ហែពិធីបុណ្យវិសាខបូជាតាមដងផ្លូវសំខាន់ជាច្រើនក្នុងក្រុងសៀមរាប

អាជ្ញាធរខេត្តព្រះសង្ឃ រួមនឹងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ ចូលរួមដង្ហែពិធីបុណ្យវិសាខបូជាតាមដងផ្លូវសំខាន់ជាច្រើនក្នុងក្រុងសៀមរាប

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំពាក់ព័ន្ធនឹងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំពាក់ព័ន្ធនឹងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.