ក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមធ្វើការជួសជុលខ្លោងទ្វារខាងកើត នៃប្រាសាទអង្គរវត្ត
នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមដំណើរការ ជួសជុលច្រកទ្វារចូលខាងកើតនៃប្រាសាទអង្គរវត្ត ឱ្យប្រសើរឡើងវិញ បន្ទាប់រងការខូចខាតដោយសារអាយុកាល កត្តាអាកាសធាតុ និងការបំផ្លាញដោយរុក្ខជាតិផ្សេងៗ។ លោកស្រី ភិន វិជ្ជាសច្ចរ៉ា អ្នកបុរាណវិទូដែលមើលខុសត្រូវការដ្ឋានជួសជុលនោះ ឱ្យដឹងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះថា ការជួសជុលនេះ ...