សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ បង្ហោះព័ត៌មានមិនពិតជុំវិញករណីជំងឺកូរ៉ូណា និងជេរប្រមាថថ្នាក់ដឹកនាំតាមបណ្តាញសង្គម
កាលពីវេលាម៉ោង ០៩:០០ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប រួមនិងកងកម្លាំងនគរបាល ផែនការងារសន្តិសុខ ដែលមានការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ជាអ្នកអនុវត្តន៍ បានឃាត់ម្ចាស់គណនីហ្វេសប៊ុកម្នាក់ បង្ហោះព័ត៌មានមិនពិត ជុំវិញករណីជំងឺកូរ៉ូណា ក្នុងខេត្តសៀមរាប និងបានជេរប្រមាថថ្នាក់ដឹកនាំតាមបណ្តាញសង្គម។ តាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ...