មន្ត្រីជំនាញជំរុញឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ការពារខ្លួនពីជំងឺរលាកផ្លូវដង្ហើម ខណៈជំងឺនេះមានការកើតឡើងញឹកញាប់នៅរដូវវស្សានេះ
មន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានបង្ហាញថា ជំងឺរលាកផ្លូវដង្ហើម ជាជំងឺមួយប្រភេទក្នុងចំណោមជំងឺជាច្រើនទៀត ដែលភាគច្រើនវាងាយកើតបំផុតលើប្រជាពលរដ្ឋនៅក្នុងរដូវវស្សានេះ ហើយការចម្លងភាគច្រើនបង្កឡើងពីវីរុស និងអាចបណ្ដាលមកពីបាក់តេរីដែរ។ ក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ លោកវេជ្ជបណ្ឌិត សូ សុទ្ធី ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានបញ្ជាក់ថា វិធានការដើម្បីការពារពីជំងឺរលាកផ្លូវដង្ហើម ...