Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អាជ្ញាធរខេត្តសៀមរាប បន្តនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្ដបាលីដំរីក្រាប ក្នុងស្រុកបន្ទាយស្រី

ដោយ Pothe Thun
10/10/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
អាជ្ញាធរខេត្តសៀមរាប បន្តនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្ដបាលីដំរីក្រាប ក្នុងស្រុកបន្ទាយស្រី
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប រួមជាមួយអស់លោកលោកស្រី ក្រុមការងារស្រុក មន្ត្រីរាជការ និង រដ្ឋបាលស្រុកបន្ទាយស្រី បាននាំយកទេយ្យវត្ថុ មានគ្រឿងឧបភោគបរិភោគ ១៣មុខ និងបច្ច័យ ២លានរៀល ប្រគេនដល់ព្រះសង្ឃ ចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្ដបាលីដំរីក្រាប ស្ថិតក្នុងភូមិ ស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើមី្បឧទ្ទិសកុសលផលបុណ្យជូនដល់ដូនតាញ្ញាតិកាទាំងប្រាំពីរសណ្តាន និង កម្មាភិបាលដែលបានពលីជីវិត ក្នុងបុព្វហេតុរំដោះជាតិ ការពារកសាងអភិវឌ្ឍន៍ប្រទេស ដែលបានចែកឋានទៅកាន់លោកខាងមុខ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក សុខ ថុល បានលើកឡើងថា ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាឆ្នាំនេះ ក៏ដូចបណ្តាឆ្នាំកន្លងមក រដ្ឋបាលខេត្តសៀមរាប រួមជាមួយមន្ត្រីអ្នកមុខអ្នកការតែងតែមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា បាននាំមកនូវទេយ្យទាន និងបច្ច័យ ដើម្បីចូលរួមក្នុងកម្មវិធីផ្សេងៗមិនដែលខកខាននោះឡើយ។ ជាក់ស្តែងឆ្នាំនេះ ប្រជាពុទ្ធបរិស័ទយើងបានធ្វើការជួបជុំ និងចូលរួមកាន់បិណ្ឌនៅតាមបណ្តាវត្តអារាម ក្នុងគោលបំណងចូលរួមផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ដែលមានរយៈពេល៣ខែ ចាប់ពីថ្ងៃចូលព្រះវស្សា រហូតដល់ថ្ងៃចេញព្រះវស្សា និងសមណសិស្សកំពុងសិក្សាក្នុងទីវត្តអារាមផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ត ក៏បានរំឭកផងដែរថា ពិធីកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីធំៗផ្សេងទៀតរបស់ដូនតាខ្មែរយើង ដែលមានតាំងពីបុរាណកាលរហូតមកដល់សម័យបច្ចុប្បន្ននេះ។ ជាមួយនោះប្រជាជនខ្មែរ តែងប្រារព្ធពិធីបុណ្យនេះ មិនដែលអាក់ខានម្តងណាឡើយ លើកលែងតែក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះ ដែលធ្វើឲ្យគ្រប់វិស័យធ្លាក់ដល់កម្រិតសូន្យ។ លោកបានចាត់ទុកថា បុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យធំជាងគេនៅក្នុងចំណោមបុណ្យផ្សេងៗទៀត ដែលប្រជាពលរដ្ឋខ្មែរ ហើយជាអ្នកកាន់ព្រះពុទ្ធសាសនា តែងតែចូលរួមអភិរក្ស ថែរក្សាមិនឲ្យបាត់បង់ប្រយោជន៍ ទុកសម្រាប់កូនចៅជំនាន់ក្រោយៗប្រតិបត្តិបន្ត។

លោកក៏បានរំលឹកថា ជាការពិតណាស់នៅក្នុងអំឡុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជារដូវវស្សាមានរលឹម ភ្លៀងផ្គរជោគជាំ តែងតែបង្កការលំបាកដល់ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ ពេលធ្វើគោចរបិណ្ឌបាត ដូចនេះហើយបានជាពុទ្ធបរិស័ទយើងបានបង្កើតកម្មវិធីវេនកាន់បិណ្ឌនេះឡើង មានរយៈពេល១៥ថ្ងៃ ទាំងថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្កភាពងាយស្រួលដល់ព្រះសង្ឃគ្រប់ទីវត្តអារាម។ ទាំងនេះក៏ដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍រីកចម្រើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ជាមួយគ្នានោះ លោកក៏បានក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋត្រូវបន្តយកចិត្តទុកដាក់ អំពីបញ្ហាសុខុមាលភាពផ្ទាល់ខ្លួននិងធ្វើការដាំដុះដំណាំរួមផំ្សផ្គត់ផ្គង់ដល់ក្រុមគ្រួសារ ដើម្បីបង្កើនជីវភាពឲ្យកាន់តែប្រសើរឡើង៕


អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: កាន់បិណ្ឌវត្ដបាលីដំរីក្រាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តមអភិបាលខេត្តសៀមរាប ជំរុញភាគីពាក់ព័ន្ធបង្កើនការអប់រំ និងផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ខណៈអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានជាង ៧០០នាក់ នៅទូទាំងប្រទេសក្នុងឆមាសទី១ ឆ្នាំ២០២៣

ឯកឧត្តមអភិបាលខេត្តសៀមរាប ជំរុញភាគីពាក់ព័ន្ធបង្កើនការអប់រំ និងផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ខណៈអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានជាង ៧០០នាក់ នៅទូទាំងប្រទេសក្នុងឆមាសទី១ ឆ្នាំ២០២៣

រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងរៀបចំពិធីបុណ្យអុំទូក រួមនឹងកម្មវិធិកំសាន្តជាច្រើនទៀត នាចុងខែវិច្ឆិកា ខាងមុខនេះ

រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងរៀបចំពិធីបុណ្យអុំទូក រួមនឹងកម្មវិធិកំសាន្តជាច្រើនទៀត នាចុងខែវិច្ឆិកា ខាងមុខនេះ

មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ នឹងបិទជាស្ថាពរនៅម៉ោង ០០នាទីយប់ ថ្ងៃទី១៦ ខែតុលា

មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ នឹងបិទជាស្ថាពរនៅម៉ោង ០០នាទីយប់ ថ្ងៃទី១៦ ខែតុលា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.