Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តមអភិបាលខេត្តសៀមរាប ជំរុញភាគីពាក់ព័ន្ធបង្កើនការអប់រំ និងផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ខណៈអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានជាង ៧០០នាក់ នៅទូទាំងប្រទេសក្នុងឆមាសទី១ ឆ្នាំ២០២៣

ដោយ Pothe Thun
10/10/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តមអភិបាលខេត្តសៀមរាប ជំរុញភាគីពាក់ព័ន្ធបង្កើនការអប់រំ និងផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ខណៈអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានជាង ៧០០នាក់ នៅទូទាំងប្រទេសក្នុងឆមាសទី១ ឆ្នាំ២០២៣
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តសៀមរាប នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប គូសបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមទៅដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទោះបីមានរបាយការណ៍ពីចំនួនថយចុះករណីគ្រោះថ្នាក់ ក្នុងភូមិសាស្ត្រខេត្តសៀមរាបក្ដី។

ឯកឧត្តម ប្រាក់ សោភ័ណ បន្តថា កន្លងមកការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ ក៏ដូចជាការផាកពិន័យ ជាការខិតខំបំពេញភារកិច្ចប្រចាំថ្ងៃទៅតាមគោលដៅរបស់សមត្ថកិច្ច ប៉ុន្តែប្រជាពលរដ្ឋ ដែលបានល្មើសច្បាប់ចរាចរណ៍ គ្រាន់តែយល់ថា ល្មើសច្បាប់បង់ពិន័យ ដោយមិនបានគិតពីអាយុជីវិតខ្លួនឯង និងអ្នកដទៃឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយនោះ ឯកឧត្តម អភិបាលខេត្ត បានណែនាំ ដល់អ្នកភាគីពាក់ព័ន្ធ ចំពោះការអនុវត្តវិធានការច្បាប់រឹតបន្តឹងនាពេលខាងមុខនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ក៏ដូចជាអាជ្ញាធរក្រុង ស្រុក ត្រូវខិតខំសហការជាមួយនគរបាលចរាចរណ៍ខេត្តសៀមរាប ធ្វើយ៉ាងណាចុះធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានញឹកញាប់ សំដៅ ធ្វើយ៉ាងណាឲ្យពួកគាត់បានយល់ដឹងអំពីគ្រោះថ្នាក់ ដែលកើតឡើងពីការមិនគោរពច្បាប់ចរាចរណ៍។ បន្ថែមលើនោះ អាជ្ញាធរក្រុង និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវធ្វើការណែនាំដល់សាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅជាប់ផ្លូវទាំងអស់ មិនអនុញ្ញាតឲ្យចតយានយន្តលើចិញ្ជើញផ្លូវ ដែលនាំឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងឲ្យបាត់បង់នូវសោភ័ណភាព។ ករណីមិនគោរពតាមការណែនាំ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តន៍វិធានការច្បាប់ ចំពោះអ្នកប្រព្រឹត្តល្មើស។

គួរជម្រាបថា តាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់ឆមាសទី១ ឆ្នាំ២០២៣ នៅទូទាំងប្រទេស មានករណីគ្រោះថ្នាក់ចរាចរណ៍ សរុបចំនួន ១ ៥៤៨លើក ដោយគ្រោះថ្នាក់នៅពេលយប់មានរហូតដល់ ៥៤ភាគរយ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ៧៥៦នាក់ និងរងរបួសធ្ងន់ ស្រាលចំនួន ២ ០៧២នាក់។ ក្នុងនោះ ករណីដែលកើតឡើងច្រើនជាងគេ មាននៅរាជធានីភ្នំពេញ ចំនួន ៤៥៨លើក ខេត្តព្រះសីហនុ ១២១លើក និងខេត្តពោធិ៍សាត់ ១០៤លើក។

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់ និងលោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: ច្បាប់ចរាចរណ៍អភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងរៀបចំពិធីបុណ្យអុំទូក រួមនឹងកម្មវិធិកំសាន្តជាច្រើនទៀត នាចុងខែវិច្ឆិកា ខាងមុខនេះ

រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងរៀបចំពិធីបុណ្យអុំទូក រួមនឹងកម្មវិធិកំសាន្តជាច្រើនទៀត នាចុងខែវិច្ឆិកា ខាងមុខនេះ

មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ នឹងបិទជាស្ថាពរនៅម៉ោង ០០នាទីយប់ ថ្ងៃទី១៦ ខែតុលា

មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ នឹងបិទជាស្ថាពរនៅម៉ោង ០០នាទីយប់ ថ្ងៃទី១៦ ខែតុលា

អាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ បើកកិច្ចប្រជុំបញ្ជ្រាបការយល់ដឹង បង្កើនកិច្ចសហការ និង ចូលរួមឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ ជាមួយអ្នកពាក់ព័ន្ធក្នុងអាជីវកម្មផ្ដល់សេវាកម្សាន្ត

អាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ បើកកិច្ចប្រជុំបញ្ជ្រាបការយល់ដឹង បង្កើនកិច្ចសហការ និង ចូលរួមឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ ជាមួយអ្នកពាក់ព័ន្ធក្នុងអាជីវកម្មផ្ដល់សេវាកម្សាន្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.