ការផ្ទុះជំងឺគ្រុនផ្ដាសាយជ្រូកក្នុងក្រុងណាននីង បង្ខំឲ្យការលក់សាច់ជ្រូកក្នុងទីផ្សារមានចំនួនកំណត់
ចំនួនសត្វជ្រូកក្នុងប្រទេសចិនដែលជាប្រទេសចិញ្ចឹម និងបរិភោគសាច់ជ្រូកច្រើនជាងគេបង្អស់នៅលើពិភពលោកបានធ្លាក់ចុះប្រហែលមួយភាគបី ចាប់តាំងពីរយៈពេលមួយឆ្នាំមុនដោយសារតែការផ្ទុះឡើងនៃជំងឺគ្រុនផ្ដាសាយជ្រូក។ ដូចនេះដើម្បីជួយឱ្យអ្នកបរិភោគអាចទប់ទល់នឹងការឡើងថ្លៃបានខណៈប្រទេសដែលបរិភោគសាច់ជ្រូកច្រើនជាងគេនៅលើពិភពលោកមួយនេះត្រូវដោះស្រាយបញ្ហាទាក់ទងនឹងកង្វះសាច់ដែលបណ្តាលមកពីការងាប់ជ្រូកអស់ជាច្រើនក្បាលព្រោះតែជំងឺគ្រុនផ្ដាសាយជ្រូកអាហ្វ្រិក។ សារព័ត៌មានរដ្ឋ Nanning Evening បានចុះផ្សាយកាលពីថ្ងៃអាទិត្យនេះថា ចាប់ពីថ្ងៃទី០១ ខែកញ្ញា តទៅប្រជាជននៅក្រុងណាននីងដែលជារដ្ឋធានីនៃតំបន់ភាគនិរតីនៃតំបន់ គ័ងស៊ី (Guangxi) អាចទិញសាច់ជ្រូកបានរហូតដល់១គីឡូក្នុងមួយថ្ងៃជាមួយការបញ្ចុះលើសពី១០% លើតម្លៃទីផ្សារដែល តម្លៃសាច់ជ្រូកនៅក្រុងណាននីងបានឡើងដល់៤០យាន់ ត្រូវនិង ៥,៦៤ដុល្លារអាមេរិក ក្នុងមួយគីឡូក្រាម។ ការបញ្ចុះតម្លៃសាច់ជ្រូកនៅក្រុងណាននីងនឹងត្រូវផ្តល់ជូនលើផលិតផលចំនួន៤ប្រភេទគឺសាច់គ្មានខ្លាញ់ ...