Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងថា ភាពឆ្លាតវ៉ៃរបស់សម្តេចតេជោ ហ៊ុន សែន គឺការស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋបានយ៉ាងច្រើន ដែលរហូតដល់ពេលនេះបានឈានទៅធ្វើការចាក់វ៉ាក់សាំង ដូសទី៣ ឬដូសជំរុញ

ដោយ Pothe Thun
09/08/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងថា ភាពឆ្លាតវ៉ៃរបស់សម្តេចតេជោ ហ៊ុន សែន គឺការស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋបានយ៉ាងច្រើន ដែលរហូតដល់ពេលនេះបានឈានទៅធ្វើការចាក់វ៉ាក់សាំង ដូសទី៣ ឬដូសជំរុញ
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មានប្រសាសន៍ក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ថ្នាក់ដឹកនាំក្រសួងព័ត៌មាន តាមរយៈប្រព័ន្ធវិឌីអូ និងចូលរួមជុំផ្ទាល់ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ដែលមានការចូលរួមជុំផ្ទាល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងនូវភាពឆ្លាតវ៉ៃរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវផែនការសកម្មភាពការងារយ៉ាងច្បាស់លាស់ ក្នុងការស្វែងរកនូវវ៉ាក់សាំង មកចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋបានយ៉ាងច្រើន រហូតដល់ពេលនេះ បានឈានទៅធ្វើការចាក់វ៉ាក់សាំង ដូសទី៣ ជាដូសជំរុញ ដល់កងកំលាំង និងមន្រ្តីជួរមុខ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ នៅតាមព្រំដែននៃប្រទេសកម្ពុជា ដែលទាំងនេះបានបង្ហាញពីការយកចិត្តទុកដាក់ពីប្រមុខថ្នាក់ដឹកនាំ ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ តាមរយ:ការចាក់វ៉ាក់សាំង ដើម្បីការពារខ្លួនពីការឆ្លងរីករាលដាលនៃជំងឺកូវីដ។ សម្រាប់ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ នៅកម្ពុជាបានចាក់ជូនប្រជាពលរដ្ឋបានយ៉ាងច្រើន បើប្រៀបធៀបជាមួយបណ្តាប្រទេសមួយចំនួនក្នុងតំបន់ គឺប្រជាពលរដ្ឋនៅមិនទាន់ទទួលបានការចាក់វ៉ាក់សាំង នេះនៅឡើយនោះទេ។

បើតាមឯកឧត្តម មាស សុភ័ណ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជម្រាបជូនពីលទ្ធផលសំខាន់ៗមួយចំនួន ដែលរួមមានប្រសាសន៏ ណែនាំរបស់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ជូនដល់បណ្តាថ្នាក់ដឹកនាំនៃអគ្គនាយកទំាង៥ ចំណុះអោយក្រសួងព័ត៌មាន ត្រូវបន្តពង្រឹងប្រសិទ្ធិភាពការងារ នៅក្នុងបរិបទកូវីដ-១៩ ពិសេសប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ ក្នុងការធ្វើយ៉ាងបន្តផលិតកម្មវិធីផ្សាយបទយកការណ៏ កម្មវិធីព័ត៌មាន កិច្ចសំភាសន៏ ជាមួយថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាក់ទងបញ្ហានឹងព្រឹត្តការណ៏ថ្មីៗ ដែលកើតមានឡើងនៅកម្ពុជា ដើម្បីផ្សព្វផ្សាយជូនដល់សាធារណជនបានជម្រាបទាន់ពេលវេលា ។
នៅក្នុងឱកាសនៃកិច្ចប្រជុំនោះដែរ ឯកឧត្តមលោកជំទាវ ជាថ្នាក់ដឹកនាំទាំង៥អគ្គនាយកដ្ឋាន ព្រមទាំងឯកឧត្តមលោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការងារតាមជំនាញនីមួយៗ បានធ្វើរបាយការណ៏ជម្រាបជូនពីវឌ្ឍនភាពការងារសំខាន់ៗ ដែលសម្រេចអនុវត្តន៏បានក្នុង១ សប្តាហ៏កន្លងមកនេះ និងបានលើកពីផែនការសកម្មភាពការងារដែលត្រូវបំពេញនៅសប្តាហ៏បន្តបន្ទាប់ទៅមុខទៀត ឲ្យទទួលបានលទ្ធផលថ្មីៗបន្ថែមទៀត។

ជាការឆ្លើយតប ឯកឧត្តម ខៀវ កាញារីទ្ធ បានវាយតំលៃខ្ពស់ចំពោះលទ្ធផលការងារទាំងឡាយដែលថ្នាក់ដឹកនាំមន្រ្តីរាជការ គ្រប់ផ្នែក គ្រប់ជំនាញសម្រេចអនុវត្តន៏បានក្នុងរយះពេលកន្លងមកនេះ ប្រកបដោយប្រសិទ្ធភាពទៅលើផែនការណ៏ដែលត្រូវអនុត្តន៏នៅក្នុងសប្តាហ៏បន្តទៅមុខទៀត ដើម្បីឆ្លើយតបទៅ និងយុទ្ធសាសស្រ្ត និងកិច្ចការងារសំខាន់ៗ ដែលរាជរដ្ឋាភិបាល និងក្រសួងព័ត៌មានបានដាក់ចេញទោះបីប្រទេសជាតិកំពុងស្ថិតក្នុងបរិបទកូវីដ-១៩ ក៏ដោយ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រុញដល់អគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា ក្នុងការធ្វើកិច្ចសហការជាមួយបណ្តាមន្ទីរព័ត៌មានខេត្តដែលជាប់ព្រំដែន ដើម្បីអោយការផ្សប្វផ្សាយបានកាន់តែទូលំទូលាយ ទាក់ទងដំណើរការនៃសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ដល់មន្រ្តីជួរមុខដែលហានិភ៏យខ្ពស់ចំពោះ មេរោគបំលែង Delta ដែលកំពុងមានការឆ្លងរីករាលដាលច្រើន។ ជាមួយនេះ ផ្សព្វផ្សាយពីការចាក់វ៉ាក់សាំង ចនសុន ចនសុន ដល់បណ្តាបងប្អូនប្រជាពលរដ្ឋជនជាតិភាគតិច ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ ទន្ទឹមនេះដែរ ក៏ត្រូវផ្សាយពីសកម្មភាពរបស់រដ្ឋបាលរាជធានីខេត្ត ក្នុងការត្រៀមរៀបចំទទួលបងប្អូនប្រជាពលករខ្មែរ ដែលមកពីប្រទេសថៃ មកស្នាក់នៅមណ្ឌលរៀបចំសម្រាប់ធ្វើចត្តាឡីស័ក ដែលជាការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ អជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាកុំអោយមានការឆ្លងជំងឺកូវីដ ចូលសហគមន៏កាន់តែច្រើន ដោយកាត់បន្ថយនៅកំរិតទាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម រដ្ឋមន្រ្តី បានណែនាំដល់គណ:កម្មការបោះពុម្ពសៀវភៅ កម្ពុជា ២០២១ ក៏ដូចជាសៀវភៅ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មាន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ ដោយរហូតមកដល់ពេលនេះ សៀវភៅដ៏មានសារសំខាន់បានឈានមកដល់ដំណាក់កាលចុងក្រោយជិតបញ្ចប់ ដើម្បីធ្វើការបោះពុម្ព អោយសៀវភៅខាងលើនេះ មានគុណភាពច្បាស់ល្អ និងចេញជារូបរៀងនៅមុន ដំណើរការនៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ASEM លើកទី១៣ នាខែវិច្ឆិកាខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ។ សៀវភៅនេះ បានបង្ហាញពីសក្តានុពល និងមានអត្ថប្រយោជន៏ដ៏សំខាន់នៃប្រទេសកម្ពុជា និងស្នាដៃរបស់មន្រ្តីក្រសួងព័ត៌មាន ដែលបានថតរូបភាពល្អជាច្រើន មកចងក្រងជាសៀវភៅ កម្ពុជា ២០២១ នេះឡើង។ សម្រាប់អង្គភាពផ្សព្វផ្សាយរបស់រដ្ឋទាំង៣ គឺ ទូរទស្សន៏ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ត្រូវបន្តការយកចិត្កទុកដាក់ក្នុងការប្រាស់ពាក្យពេចន៍សរសេរ និងអានអោយបានត្រឹមត្រូវតាមសួរសព្ទ័នៃពាក្យនីមួយៗ សម្រាប់ការផ្សព្វផ្សាយ ព្រោះថា ប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិត្រូវប្រើពាក្យអោយបានត្រឹមត្រូវតាមក្បូនវេយ្យាករណ៏។ សម្រាប់អនុគណ: កម្មការព័ត៌មាន និងផ្សព្វផ្សាយសម្រាប់កិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ត្រូវបន្តសហការជាមួយក្រសួងស្ថាប័នពាក់ពន្ធ័ក្នុងការផ្សព្វផ្សាយ ព្រឹត្តការណ៏ផ្សេងៗទាក់ទងកិច្ចប្រជុំ ASEM ដែលត្រូវធ្វើឡើងតាមប្រពន្ធ័អនឡាញ ។ សម្រាប់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៏ ត្រូវបង្កើតក្រុមការងារដើម្បីធ្វើកិច្ច សហការជាមួយក្រុមហ៊ុន Tik Tok ដែលជាបណ្តាញផ្សព្វផ្សាយសង្គមដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ននេះ ដើម្បីធ្វើការផលិតស្ពតអប់រំមួយចំនួនស្តីពីបញ្ហានៃជំងឺកូវីដ-១៩ សម្រាប់ជាការផ្សព្វផ្សាយនៅក្នុង Tik Tok នេះដែរ។ អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ក្រៅពីការផ្សាយតាមប្រពន្ធ័ YouTube គេហទំព័រ និងប្រពន្ធ័ផ្សព្វផ្សាយសង្គម Facebook គឺត្រូវពង្រីកបណ្តាញផ្សាយរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រពន្ធ័ថ្វីតទ័រ។

ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រុញលើកចិត្តដល់មន្រ្តីក្រសួងព័ត៌មាន ពិសេសអ្នកយកព័ត៌មាន អ្នកអត្ថាធិប្បាយ ត្រូវបង្កើនជំនាញអោយបានរឹងមាំទៅតាមវិស័យនីមួយៗ ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ជាដើម ដើម្បីធ្វើយ៉ាងណាប្រែក្លាយខ្លួន ឲ្យទៅជាអ្នកដែលធ្វើការវិភាគទៅលើជំនាញទាំងនោះបានទៅថ្ងៃអនាគត ស្របតាមអនុសាន៏ណែនាំរបស់ប្រមុខ រាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចចង់ឃើញអ្នកសារព័ត៌មានកម្ពុជា ក្លាយជាអ្នកវិភាគដ៏ល្អទាំងក្នុងព្រឹត្តិការណ៏ជាតិ និងអន្តរជាតិបានផងដែរ៕

Tags: ក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប គ្រោងនឹងអនុញ្ញាតឲ្យបើកផ្សារលើធំថ្មីក្នុងក្រុងសៀមរាបឡើងវិញក្នុងរយៈពេលខ្លីខាងមុខដោយបើកមួយចំហៀងផ្សារម្ដង

អាជ្ញាធរខេត្តសៀមរាប គ្រោងនឹងអនុញ្ញាតឲ្យបើកផ្សារលើធំថ្មីក្នុងក្រុងសៀមរាបឡើងវិញក្នុងរយៈពេលខ្លីខាងមុខដោយបើកមួយចំហៀងផ្សារម្ដង

ខេត្តសៀមរាប ប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៩៩នាក់, ព្យាបាលជាសះស្បើយអ្នកមានជំងឺកូវីដ-១៩ ចំនួន ១៣៩នាក់ និងស្លាប់ចំនួន ១នាក់ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ម្សិលមុិញ 

ខេត្តសៀមរាប ប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៩៩នាក់, ព្យាបាលជាសះស្បើយអ្នកមានជំងឺកូវីដ-១៩ ចំនួន ១៣៩នាក់ និងស្លាប់ចំនួន ១នាក់ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ម្សិលមុិញ 

គម្រោងជួសជុលកាំជណ្តើរ និងស្ដារស្រះទឹកខាងជើងប្រាសាទអង្គរវត្តសម្រេចលទ្ធផលបានប្រវែង១០០ម៉ែត្រ 

គម្រោងជួសជុលកាំជណ្តើរ និងស្ដារស្រះទឹកខាងជើងប្រាសាទអង្គរវត្តសម្រេចលទ្ធផលបានប្រវែង១០០ម៉ែត្រ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.