Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប គ្រោងនឹងអនុញ្ញាតឲ្យបើកផ្សារលើធំថ្មីក្នុងក្រុងសៀមរាបឡើងវិញក្នុងរយៈពេលខ្លីខាងមុខដោយបើកមួយចំហៀងផ្សារម្ដង

ដោយ Pothe Thun
09/08/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប គ្រោងនឹងអនុញ្ញាតឲ្យបើកផ្សារលើធំថ្មីក្នុងក្រុងសៀមរាបឡើងវិញក្នុងរយៈពេលខ្លីខាងមុខដោយបើកមួយចំហៀងផ្សារម្ដង
163
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាបនឹងសាកល្បងបើកផ្សារលើធំថ្មី ក្នុងក្រុងសៀមរាបឡើងវិញ ដោយការបើកឱ្យលក់ដូរនោះ គឺត្រូវប្ដូរវេនគ្នារយៈពេល៧ថ្ងៃម្ដង សម្រាប់អាជីវករនៅចំហៀងផ្សារ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក្នុងឱកាសឯកឧត្តមដឹកនាំមន្រ្តីជំនាញ និងអ្នកពាក់ព័ន្ធចុះពិនិត្យមើលទីតាំងផ្សារលើធំថ្មី ក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ។

ឯកឧត្តម ទៀ សីហា បានបញ្ជាក់បន្ថែមថា អាជ្ញាធរខេត្តសៀមរាប នឹងសាកល្បងបើកផ្សារលើឡើងវិញក្នុងរយៈដ៏ខ្លីខាងមុខនេះ ប៉ុន្តែការលក់ដូរនេះ គឺអាជីវករត្រូវប្ដូរវេនគ្នា ដោយក្នុងនោះអ្នកលក់នៅចំហៀងផ្សារអាចលក់បានមួយសប្ដាហ៍ ហើយប្ដូរទៅអោយអាជីវករម្ខាងផ្សារវិញទៀត។ ដោយឡែកចំពោះអាជីវករដែលលក់នៅខាងក្នុងផ្សារលើ គឺអាចលក់បានរហូត ប៉ុន្តែត្រូវរក្សាគម្លាត និងចងខ្សែព័ន្ធជុំវិញ ឲ្យមានត្រូវរៀបចំសណ្តាប់ធ្នាប់ល្អ និងវិធានការមួយចំនួនទៀតតាមការណែនាំរបស់អាជ្ញាធរ ដើម្បីបង្ការឆ្លងមេរោគកូវីដ-១៩ ជាពិសេសការរីករាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ ឌែលតា។ ជាមួយនោះសម្រាប់អាជីវករមិនទាន់ដល់វេន គឺអាចទៅលក់នៅផ្សារបណ្ដោះអាសន្ន នៅផ្លូវ៦០ម៉ែត្រជិតផ្សារកុងទីន័រសិន។

ឯកឧត្តមបានបញ្ជាក់ទៀតថា ការបើកផ្សារឡើងវិញវាមិនពិបាកទេ ប៉ុន្តែអ្វីដែលអាជ្ញាធរចង់បាននោះ គឺចង់ឱ្យអ្នកលក់ និងអ្នកទិញមានសុវត្ថិភាព ខណៈដែលអ្នកលក់ជុំវិញផ្សារលើដែលមានប្រមាណជាង៨០០នាក់ បើសិនជាការបើកសាកល្បងនេះ អាជីវករមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ ធ្វើឱ្យផ្សារនេះមានភាពស្មុកស្មាញ និងប្រឈមការឆ្លងកូវិដច្រើនអាជ្ញាធរ និងបិទផ្សារនេះបន្តទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ រដ្ឋបាលខេត្ដសៀមរាប បានប្រកាសបិទការលក់ដូរនៅផ្សារលើធំថ្មី ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ខណៈដែលខេត្ដនេះ បាននឹងកំពុងរីករាលជំងឺកូវីដ-១៩ កើនឡើងគួរអោយព្រួយបារម្ភ។ ក្នុងនោះចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ផ្សារលើធំថ្មីត្រូវបានរដ្ឋបាលខេត្ដសៀមរាប បានប្រកាសបិទការលក់ដូរ ចំនួន៣លើកមកហើយ ដោយមួយលើកចំនួន២អាទិត្យ បន្ទាប់ពីរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ជាច្រើននាក់នៅក្នុងផ្សារនោះ៕

អត្ថបទ និង រូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ
,

Tags: ​ផ្សារលើ​ធំថ្មី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាប ប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៩៩នាក់, ព្យាបាលជាសះស្បើយអ្នកមានជំងឺកូវីដ-១៩ ចំនួន ១៣៩នាក់ និងស្លាប់ចំនួន ១នាក់ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ម្សិលមុិញ 

ខេត្តសៀមរាប ប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៩៩នាក់, ព្យាបាលជាសះស្បើយអ្នកមានជំងឺកូវីដ-១៩ ចំនួន ១៣៩នាក់ និងស្លាប់ចំនួន ១នាក់ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ម្សិលមុិញ 

គម្រោងជួសជុលកាំជណ្តើរ និងស្ដារស្រះទឹកខាងជើងប្រាសាទអង្គរវត្តសម្រេចលទ្ធផលបានប្រវែង១០០ម៉ែត្រ 

គម្រោងជួសជុលកាំជណ្តើរ និងស្ដារស្រះទឹកខាងជើងប្រាសាទអង្គរវត្តសម្រេចលទ្ធផលបានប្រវែង១០០ម៉ែត្រ 

អភិបាលខេត្ដសៀមរាប បញ្ជាក់ថា អាជ្ញាធរខេត្ត នឹងធ្វើការផាកពិន័យចំពោះអាជីវករ និង ពលរដ្ឋណា នៅផ្សារលើធំថ្មីដែលមិនពាក់ម៉ាស់ និង នៅជួបជុំគ្នាច្រើន

អភិបាលខេត្ដសៀមរាប បញ្ជាក់ថា អាជ្ញាធរខេត្ត នឹងធ្វើការផាកពិន័យចំពោះអាជីវករ និង ពលរដ្ឋណា នៅផ្សារលើធំថ្មីដែលមិនពាក់ម៉ាស់ និង នៅជួបជុំគ្នាច្រើន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.