Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្ដសៀមរាប បញ្ជាក់ថា អាជ្ញាធរខេត្ត នឹងធ្វើការផាកពិន័យចំពោះអាជីវករ និង ពលរដ្ឋណា នៅផ្សារលើធំថ្មីដែលមិនពាក់ម៉ាស់ និង នៅជួបជុំគ្នាច្រើន

ដោយ Pothe Thun
10/08/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
88
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសដឹកនាំមន្រ្តីជំនាញ និងអ្នកពាក់ព័ន្ធចុះពិនិត្យ និងសិក្សានៅផ្សារលើធំថ្មី ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា អាជ្ញាធរខេត្ត នឹងធ្វើការរផាកពិន័យធ្ងន់ធ្ងរជាងមុនទៅលើអាជីវករណាដែលមិនពាក់ម៉ាស់ និង ពាក់ម៉ាស់មិនត្រឹមត្រូវ ព្រមទាំងប្រជាពលរដ្ឋណាដែលធ្វើការជួបជុំគ្នាច្រើន ខុសពីការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ហើយការរផាកពិន័យនេះ គឺធ្ងន់ធ្ងរជាងលើកមុន ព្រោះក្នុងគោលបំណងមិនឲ្យមេរោគកូវីដ-១៩ ឆ្លងរាលដាលទាំងអ្នកលក់និង ទាំងអ្នកទិញ។

ឯកឧត្ដមអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ទៀតថា ការផាកពិន័យលើអាជីវករផ្សារលើថំថ្មី កាលពីពេលកន្លងមកនេះ នៅមិនទាន់ពិន័យជាប្រាក់មានចំនួនច្រើននោះទេ ដោយសារយើងមានការយោគយល់ដល់ប្រជាពលរដ្ឋ តែឥឡូវនេះជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា បានកំពុងរាលដាលខ្លាំងក្នុងសហគមន៍ខេត្ដសៀមរាបហើយ ដូច្នេះ អាជ្ញាធរខេត្ត នឹងអនុវត្តច្បាប់ផាកពិន័យតែម្ដង ទៅលើអ្នកមិនពាក់ម៉ាស់ និងការជុំគ្នាច្រើននៅកន្លែងសាធារណៈ ពិសេស ក្នុងពេលបើកផ្សារលើធំថ្មីឡើងវិញ អាជីវករត្រូវអនុវត្ដកាតព្វកិច្ចពាក់ម៉ាស់ និងត្រូវអនុវត្ដវិធានការរបស់រាជរដ្ឋាភិបាលឲ្យបានត្រឹមត្រូវ គឺ៣កុំ និង៣ការពារ ប៉ុន្តែបើសិនបើកផ្សារឡើងវិញហើយ តែនៅមានការឆ្លងម្ដងទៀត អាជ្ញាធរនឹងបិទផ្សារនោះឡើងវិញ ។

គួររំលឹកថា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ លោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប បានដឹកនាំក្រុមការងារ ចុះធ្វើការផាកពិន័យចំពោះអ្នកដែលមិនបានអនុវត្តនៃការពាក់ម៉ាសនៅផ្សារលើធំថ្មីម្ដងរួចមកហើយ ហើយក៏ជាលើកទី១ផងដែរសម្រាប់ខេត្តសៀមរាប ដែលនៅពេលនោះ មានអាជីវករផ្សារលើធំថ្មី ចំនួនជាង៣០នាក់ ត្រូវទទួលការផាកពិន័យ ដែលក្នុងមួយនាក់ ចំនួន២សែនរៀល ប៉ុន្តែអ្នកដែលមានថវិកាត្រូវបង់នៅកន្លែងផ្ទាល់ រីឯអ្នកមិនទាន់មានថវិកា ត្រូវយកទៅបង់នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប ។ ក្នុងឱកាសនោះលោក ពិន ប្រាកដ មានប្រសាសន៍ថា មុននឹងចុះធ្វើការផាកពិន័យនេះ អាជ្ញាធរបានចុះណែនាំជាច្រើនដងមកហើយ ប៉ុន្ដែអាជីវករមួយចំនួនតូចមិនអនុវត្ដតាម ទើបអាជ្ញាធរ អនុវត្ដទៅតាមផ្លូវច្បាប់ ខណៈដែលការមិនពាក់ម៉ាស់នេះ រសង្កេតឃើញថា មានអាជីវករប្រមាណ៥ភាគរយប៉ុណ្ណោះ ដែលពួកគាត់មិនអនុត្ដតាមច្បាប់៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក លីវ សាន្ត

Tags: ផាកពិន័យអភិបាលខេត្ដសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន១ម៉ឺនដូស ដែលជាដូសទី៣ ត្រូវបានចាក់ជូនយោធានៃយោធភូមិភាគទី៤ ក្នុងទិសជួរមុខ

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន១ម៉ឺនដូស ដែលជាដូសទី៣ ត្រូវបានចាក់ជូនយោធានៃយោធភូមិភាគទី៤ ក្នុងទិសជួរមុខ

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប បន្តនាំយកទៀនវស្សា និងទេយ្យទានមួយចំនួនប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន២ ក្នុងស្រុកអង្គរជុំ 

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប បន្តនាំយកទៀនវស្សា និងទេយ្យទានមួយចំនួនប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន២ ក្នុងស្រុកអង្គរជុំ 

សភាកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ នៅពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ

សភាកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ នៅពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.