Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សភាកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ នៅពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ

ដោយ Pothe Thun
11/08/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សភាកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ នៅពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប ASEP លើកទី១១ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំកិច្ចប្រជុំ ASEP11 ដើម្បីពិនិត្យពិភាក្សាលើការងារមួយចំនួន សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនាអំឡុងពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនាពេលនេះធ្វើឡើងតាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃគណៈកម្មការរៀបចំទាំងអស់ ដោយធ្វើការពិភាក្សា និងត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់អនុគណៈកម្មការទទួលបន្ទុកតាមផ្នែកនីមួយៗ ជាពិសេសអនុគណៈកម្មការទទួលបន្ទុកផ្នែកខ្លឹមសារ និងឯកសារ និងអនុគណៈកម្មការទទួលបន្ទុកផ្នែកព័ត៌មាននិង ICT សំដៅធ្វើយ៉ាងណាឱ្យកិច្ចប្រជុំ ASEP11 ខាងមុខ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានមានប្រសាសន៍ជម្រាបជូនអង្គប្រជុំថា រហូតមកដល់ពេលនេះ សម្ដេចប្រធានរដ្ឋសភា សម្ដេចប្រធានព្រឹទ្ធសភា និងសម្ដេចនាយករដ្ឋមន្ត្រី បានឯកភាពជាគោលការណ៍រួចហើយ ឲ្យរៀបចំកិច្ចប្រជុំ (ASEP-11) តាមរយៈអនឡាញ (Online) ឬហៅថាប្រព័ន្ធនិម្មិត (Virtual Meeting) ផ្សាយចេញពីរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ គឺបានន័យថា កិច្ចប្រជុំ (ASEP-11) ធ្វើមុនកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) របស់រាជរដ្ឋាភិបាលជាងមួយសប្ដាហ៍ប៉ុណ្ណោះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះដែរ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានជាតិ ASEP-11 បានអញ្ជើញធ្វើរបាយការណ៍សង្ខេបអំពីលទ្ធផលការងារត្រៀមសម្រាប់ការរៀបចំកិច្ចប្រជុំខាងលើ បន្ទាប់មកលោកជំទាវ ឯកឧត្ដម ជាសមាជិកនៃអង្គប្រជុំពេលនេះ ក៏បានចូលរួមមតិយោបល់ ពិភាក្សាយ៉ាងក្បោះក្បាយផងដែរ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ក៏បានមានប្រសាសន៍ជំរុញដល់អនុគណៈកម្មការនានា ចំណុះគណៈកម្មការរៀបចំ បន្តធ្វើការងារតាមមុខសញ្ញារៀងៗខ្លួន ជាពិសេស អនុគណៈកម្មការទី៤ (សារព័ត៌មាន និង អាយ ស៊ី ធី) សិក្សាជាមួយអង្គភាពជំនាញនានា សំដៅធ្វើយ៉ាងណា ត្រៀមលក្ខណៈអោយបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាអោយកិច្ចប្រជុំតាមប្រព័ន្ធនិម្មិតនេះ ប្រព្រឹត្តទៅដោយរលូន និងជៀសវាងភាពរអាក់រអួល។ ម្យ៉ាងទៀត លេខាធិការដ្ឋានជាតិASEP11 ត្រូវរៀបចំការងារនិងឯកសារនានាពាក់ព័ន្ធកិច្ចប្រជុំ ASEP11 ដោយរាល់ខ្លឹមសារឯកសារទាំងអស់ពាក់ព័ន្ធកិច្ចប្រជុំនេះ ត្រូវដាក់ជូនអនុគណៈកម្មការទី១ ទទួលបន្ទុកខ្លឹមសារនិងឯកសារ ដែលមាន ឯកឧត្ដមកិត្ដិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ជាប្រធាន ធ្វើការពិនិត្យអោយបានគ្រប់ជ្រុងជ្រោយនិងទាន់ពេលវេលា ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច។

ចំពោះលិខិតអញ្ជើញ ដែលសម្តេចប្រធានរដ្ឋសភា និងសម្តេចប្រធានព្រឹទ្ធសភា បានចុះហត្ថលេខារួចហើយ ព្រមទាំងឯកសារពាក់ព័ន្ធនានា ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត បានណែនាំឲ្យធ្វើការផ្ញើរជូនប្រទេសជាសមាជិកអោយបានឆាប់ គឺត្រូវផ្ញើរចេញអោយបានមុនថ្ងៃទី១៦ ខែសីហាឆ្នាំ២០២១នេះ ពោលគឺផ្ញើរអោយបានបីខែ មុនកាលបរិច្ឆេទ នៃកិច្ចប្រជុំ ដូចដែលធ្លាប់បានអនុវត្តនាពេលកន្លងមក។

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ក៏បានស្នើឲ្យក្រុមការងារលេខាធិការដ្ឋាន (ASEP11) បន្តធ្វើទំនាក់ទំនងជាប្រចាំជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងទំនាក់ទំនងជាមួយមន្ត្រីសម្របសម្រួលការងារ ASEP នៅទីក្រុងប៊្រុយស៊ែល ដើម្បីធ្វើយ៉ាងណាឱ្យការរៀបចំកិច្ចប្រជុំនេះ ប្រព្រឹត្តទៅបានរលូននិងទទួលបានជោគជ័យប្រកបដោយកិត្តិយស។

សូមជម្រាបជូនថា ការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) តាមរយៈអនឡាញ (Online) ឬហៅថាប្រព័ន្ធនិម្មិត (Virtual Meeting) នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ គឺជាលើកទី១ហើយសម្រាប់សភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ដែលត្រូវទទួលរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិតាមរយៈអនឡាញ (Online) បែបនេះ៕

Tags: ASEP​សភា​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៤នាក់បន្ថែមទៀត សម្រាប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ខណៈអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៣៣៧នាក់

រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៤នាក់បន្ថែមទៀត សម្រាប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ខណៈអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៣៣៧នាក់

ក្រសួងការពារជាតិ សម្ដែងការកោតសរសើរចំពោះក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ លើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនពលរដ្ឋនៅខេត្តសៀមរាប បានល្អប្រសើរ

ក្រសួងការពារជាតិ សម្ដែងការកោតសរសើរចំពោះក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ លើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនពលរដ្ឋនៅខេត្តសៀមរាប បានល្អប្រសើរ

ខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មីទៀត ចំនួន ៨៦នាក់, ព្យាបាលជាសះស្បើយអ្នកមានជំងឺកូវីដ-១៩ ចំនួន ៧៤នាក់ និងស្លាប់ចំនួន ២នាក់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ម្សិលមុិញ 

ខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មីទៀត ចំនួន ៨៦នាក់, ព្យាបាលជាសះស្បើយអ្នកមានជំងឺកូវីដ-១៩ ចំនួន ៧៤នាក់ និងស្លាប់ចំនួន ២នាក់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ម្សិលមុិញ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.