Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងការពារជាតិ សម្ដែងការកោតសរសើរចំពោះក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ លើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនពលរដ្ឋនៅខេត្តសៀមរាប បានល្អប្រសើរ

ដោយ Pothe Thun
11/08/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
41
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្ដមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃក្រសួងការពារជាតិ បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានផែនការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង អនុសាសន៍រណែនារបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយដើម្បីសម្រេចបានតាមផែនការនេះ ក្រុមគ្រូពេទ្យទាំងអស់ នៃកងយោធពលខេមរភូមិន្ទ បានយកអស់កម្លាំងកាយ ចិត្ត ដោយស្មារតីទទួលខុសត្រូវ និង យកចិត្តទុកដាក់ខ្ពស់ ចំពោះការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ដោយធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ដែលសម្រេចបានលទ្ធផលល្អប្រសើរ ។

ឯកឧត្ដមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសដឹកនាំក្រុមមគ្រូពេទ្យកងយោធពលខេមរភូមិន្ទ អមដំណើរដោយមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ និងលោកស្រី យូ សុភា អភិបាលរងខេត្ដសៀមរាប ចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនពលរដ្ឋនៅក្នុងស្រុកប្រាសាទបាគង កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ ។

ឯកឧត្ដមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ មានប្រសាសន៍បន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ សូមសម្ដែងនូវការកោតសរសើរ និងអររគុណចំពោះក្រុមគ្រូពេទ្យទាំងអស់នៃកងយោធពលខេមរភូមិន្ទ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ដ ដោយធ្វើការងារជាប់ជាប្រចាំមិនមានពេលសម្រាកនោះឡើយ ដូចជាចាក់ចប់ដូសទី១ ហើយបន្តចាក់ដូសទី២ ជូនប្រជាពលរដ្ឋទៀតភ្លាមៗ ដែលអាចមើលឃើញថា ក្រុមគ្រូពេទ្យយើងធ្វើការបានរហ័ស ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ សម្រាប់ជួយការពារមេរោគកូវីដ-១៩ បានកំពុងតែរាតត្បាតខ្លាំងក្នុងសង្គមជាតិរបស់យើង ដូច្នេះក្នុងឱកាសនេះ សូមសំណូមពរដល់ក្រុមការងារទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតីយកចិត្តទុកដាក់លើការងារចាក់វ៉ាក់សាំងនេះឱ្យបានខ្ពស់បន្ថែមទៀត ដើម្បីឱ្យសម្រេចបានតាមផែនការកំណត់ នៃចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

គួររំលឹកថា នៅថ្ងៃ១១ ខែសីហា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ និង ប្រតិភូអមដំណើរ បានធ្វើដំណើរកាន់ខេត្តសៀមរាប ដើម្បីពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នក្រុមការងារកងទ័ព កំពុងបន្តចាក់ដូសទី២ និងការចាក់ដូសទី៣ ជូនដល់កម្លាំងជួរមុខផងដែរ ។

ខេត្តសៀមរាប គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង៨ ក្នុងនោះមាន ៖ ខេត្តសៀមរាប , បន្ទាយមានជ័យ , កំពង់ចាម , ស្វាយរៀង , ព្រះសីហនុ, កោះកុង, កំពង់ស្ពឺ និង ខេត្តតាកែវ ដែលទទួលរ៉ាប់រងនៃការចាក់វ៉ាក់សាំង ដោយក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រសួងការពារជាតិ ខណៈខេត្តសៀមរាប មានប្រជាពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងចំនួនជាង ៤៥ម៉ឺននាក់ ហើយប្រជាពលរដ្ឋទាំងអស់នេះ បានចាក់វ៉ាក់សាំងដូសទី១រួចរាល់ ហើយកំពុងបន្តចាក់ដូសទី២ទៀត ៕
អត្ថបទ និង រូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក លីវ សាន្ត

Tags: ក្រសួងការពារជាតិក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មីទៀត ចំនួន ៨៦នាក់, ព្យាបាលជាសះស្បើយអ្នកមានជំងឺកូវីដ-១៩ ចំនួន ៧៤នាក់ និងស្លាប់ចំនួន ២នាក់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ម្សិលមុិញ 

ខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មីទៀត ចំនួន ៨៦នាក់, ព្យាបាលជាសះស្បើយអ្នកមានជំងឺកូវីដ-១៩ ចំនួន ៧៤នាក់ និងស្លាប់ចំនួន ២នាក់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ម្សិលមុិញ 

រដ្ឋាភិបាលសម្រេចដកហូតកំពង់ផែទេសចរណ៍ចុងឃ្នៀសពីក្រុមហ៊ុន ស៊ូ ជីង មកធ្វើជាសម្បត្តិរបស់រដ្ឋទាំងអស់

រដ្ឋាភិបាលសម្រេចដកហូតកំពង់ផែទេសចរណ៍ចុងឃ្នៀសពីក្រុមហ៊ុន ស៊ូ ជីង មកធ្វើជាសម្បត្តិរបស់រដ្ឋទាំងអស់

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយជាសម្ភារៈប្រើប្រាស់ពីសាខាសមាគមសហគ្រិនវ័យក្មេងកម្ពុជាខេត្តសៀមរាប ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយជាសម្ភារៈប្រើប្រាស់ពីសាខាសមាគមសហគ្រិនវ័យក្មេងកម្ពុជាខេត្តសៀមរាប ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.