Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប បន្តនាំយកទៀនវស្សា និងទេយ្យទានមួយចំនួនប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន២ ក្នុងស្រុកអង្គរជុំ 

ដោយ Pothe Thun
11/08/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ លោក ឌុច សុធា ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ស្រុកអង្គរជុំ តំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប រួមនឹងសមាជិក សមាជិកា បាននាំយកទៀនចំណាំព្រះវស្សា, គ្រឿងឧបភោគបរិភោគ, ទេយ្យទាន និងសម្ភារ: មួយចំនួន យកទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន២ គឺ: វត្តចន្ទរង្សីពោធិញាណ ហៅវត្តនគរភាស និងវត្តមនោរម្យភ្នំពើងតាន់ ស្ថិតក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប។

លោក ឌុច សុធា បានមានប្រសាសន៍ថា សម្ភារ: និងទេយ្យវត្ថុទាំងនេះ គឺបានមកពីការចូលរួមរបស់សមាជិក សមាជិកាសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ដែលបានបរិច្ចាគធនធានថវិកាផ្ទាល់ខ្លួនសម្រាប់ចំណាយទិញទៀនវស្សា, សម្ភារ: , គ្រឿងឧបភោគបរិភោគ និងប្រគេនដល់ព្រះសង្ឃនៅក្នុងវត្តនៅរដូវកាលដែលព្រះសង្ឃ ត្រូវធ្វើវដ្តប្រតិបត្តិ ចូលព្រះវស្សាអស់កាលត្រីមាស សម្រាប់ជាចតុប្បច្ច័យភិក្ខុសង្ឃប្រើប្រាស់ ក៏ដូចជាតបទៅនឹងតម្រូវការចាំបាច់របស់ព្រះសង្ឃ ក្នុងពេលគង់ចាំព្រះវស្សា ជាពិសេសក្នុងដំណាក់កាលជួបការលំបាក ដោយវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតឆ្លងចូលសហគមន៍ជាបន្តបន្ទាប់ ដែលមិនទាន់ស្រាកស្រាន្តនៅឡើយ។ លោក ឌុច សុធា បន្តថា ប្រទេសកម្ពុជា មានពុទ្ធបរិស័ទប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនាជាធំ ហើយការចូលព្រះវស្សា គឺជាកម្មវិធី របស់ព្រះសង្ឃដ៏សំខាន់មួយ ដែលមានរយ:ពេលមួយត្រីមាស ក្នុងរយពេលនេះព្រះសង្ឃមិនអាចនិមន្តចេញក្រៅវត្ត ឬទីឆ្ងាយបានឡើយ ដូចនេះ ជាទម្លាប់ពុទ្ធបរិស័ទជាអ្នកជួយផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃនិងទារាមផងដែរ។

លោក បន្ថែមថា នៅក្នុងបរិបទជំងឺកូវីដ-១៩ នេះ សូមឲ្យព្រះសង្សគ្រប់អង្គ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងការពារ នៃការឆ្លជំងឺកូវីដ-១៩ ឲ្យបានទាំងអស់គ្នា ដោយត្រូវបន្តធ្វើអនាម័យជាប្រចាំ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង ក៏ដូចជាសង្គមជាតិទាំងមូល។ ជាពិសេសត្រូវអនុវត្តឱ្យជាប្រចាំនូវវិធានការរបស់រាជរដ្ឋាភិបាល គឺ៣កុំ និង ៣ការពារ និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាការពារទប់ស្កាត់កុំឱ្យមេរោគដ៍សាហាវនេះ រីករាលដាលបន្តឆ្លងចូលសហគមន៍ និងប្រទេសកម្ពុជាយើង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា ចំពោះទេយ្យទាន និងសម្ភារ: ដែលប្រគេនដល់វត្តទាំង២ ក្នុងនោះរួមមាន៖ សម្រាបវត្តចន្ទរង្សីពោធិញាណ ហៅវត្តនគរភាស៖ អង្ករ ២បេ ស្មើនឹង ១០០គីឡូក្រាម ,មី ៤កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអុីវ ១យួរ ,ត្រីខ ៣យួរ ,ភេសជ្ជ: ១កេស ,ទឹកសុទ្ឋ ៨យួរ ,ម៉ាស់ ២ប្រអប់ ,ទឹកអាល់កុល ១លីត្រកន្លះ និងឧបករណ៍បាញ់ ១គ្រឿង។ សម្រាបវត្តមនោរម្យភ្នំពើងតាន់ មាន៖ ទានវស្សា ១គូរ ,អង្ករ ១បេ ស្មើនឹង ៥០គីឡូក្រាម ,មី ៣កេស, ត្រីខ ៣យួរ ,ទឹកត្រី ២យួរ ,ទឹកស៊ីអុីវ ២យួរ ,ភេសជ្ជ: ២កេស ,ម៉ាស់ ២ប្រអប់ ,ទឹកអាល់កុល ២លីត្រកន្លះ និងឧបករណ៍បាញ់ ១គ្រឿង៕

អត្ថបទ និងរូបភាព: លោកអ៊ុន ណារាជ្យ កែសម្រួលដោយ លីវ សុខុន!!!

Tags: សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សភាកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ នៅពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ

សភាកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ នៅពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ

រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៤នាក់បន្ថែមទៀត សម្រាប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ខណៈអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៣៣៧នាក់

រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៤នាក់បន្ថែមទៀត សម្រាប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ខណៈអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៣៣៧នាក់

ក្រសួងការពារជាតិ សម្ដែងការកោតសរសើរចំពោះក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ លើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនពលរដ្ឋនៅខេត្តសៀមរាប បានល្អប្រសើរ

ក្រសួងការពារជាតិ សម្ដែងការកោតសរសើរចំពោះក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ លើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនពលរដ្ឋនៅខេត្តសៀមរាប បានល្អប្រសើរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.