ថ្ងៃទី១០មករានេះខេត្តសៀមរាបនឹងមានមនុស្សជាងមួយម៉ឺននាក់ចូលរួមក្នុងពិធីហែរព្យុហយាត្រាអបអរថ្ងៃជ័យជម្នះ៧មករា
ខេត្តសៀមរាប នឹងរៀបចំពិធីព្យុហយាត្រដ៏ធំសម្រាប់ឆ្នាំ២០១៩នេះ ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៤០ឆ្នាំ នៃទិវាជ័យជំនះ ៧មករា ពិធីនេះដែរគ្រោងនឹងមានមនុស្សចូលរួមប្រមាណជាង មួយម៉ឺននាក់។ លោក លី សំរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប បានឲ្យដឹងថា ដើម្បីអបអរថ្ងៃជ័យជម្នះ ៧មករា ខួបលើកទី៤០ ដែលកម្ពុជាទទួលបានជ័យជម្នះពីរបបកម្ពុជាប្រជាធិបតេយ្យ ខេត្តសៀមរាប គ្រោងនឹងប្រារព្ធពិធីនេះ នៅថ្ងៃទី១០ ...