អាជ្ញាធរជាតិអប្សរាត្រៀមដាំឈើប្រណីតក្នុងបរិវេណប្រាសាទអង្គរវត្ត
ដើម្បីលើកតម្លៃបរិស្ថាននៅតំបន់រមណីយដ្ឋានអង្គរ នាយកដ្ឋានព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការចុះកាត់ក្រី និងដកហូតដើមឈើមួយចំនួននៅបរិវេណប្រាសាទអង្គរវត្តនិងត្រៀមដាំដើមឈើធ្នង់ជំនួសវិញ។ លោក មាឃ បូរ៉ា មន្ត្រីនាយកដ្ឋានព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្នក្រុមការងារបានកាត់ក្រីមែកឈើតូចធំ និងកាត់ដកហូតប្រភេទដើមឈើឥតប្រយោជន៍មួយចំនួនរួមមាន ដើមពុទ្រា ដើមទឹកដោះ ដើមចេក និងដើមស្វាយជាដើម។ល។ ...