Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ខេត្តសៀមរាប​បង្ហាញ​នូវ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​សម្រាប់​ការចូលរួម​ក្នុងការ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​

ដោយ Pothe Thun
28/05/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរ​ខេត្តសៀមរាប​បង្ហាញ​នូវ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​សម្រាប់​ការចូលរួម​ក្នុងការ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​
អាជ្ញាធរ​ខេត្តសៀមរាប​បង្ហាញ​នូវ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​សម្រាប់​ការចូលរួម​ក្នុងការ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​
អាជ្ញាធរ​ខេត្តសៀមរាប​បង្ហាញ​នូវ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​សម្រាប់​ការចូលរួម​ក្នុងការ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​
អាជ្ញាធរ​ខេត្តសៀមរាប​បង្ហាញ​នូវ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​សម្រាប់​ការចូលរួម​ក្នុងការ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​
266
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​មានប្រសាសន៍​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​សកម្មភាព និង របកគំហើញ​របស់​ក្រុម​អន្តររដ្ឋាភិបាល ស្តីពី​ការប្រែប្រួល​អាកាសធាតុ នៅក្នុង​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩​​ម្សិលមិញ​នេះ លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ក្នុងនាម​ឯកឧត្តម ទៀ សីហា​អភិបាលខេត្ត​សៀមរាប ខ្ញុំ​យល់ថា សិក្ខាសាលា​នេះ​មាន​សារៈប្រយោជន៍ និង​មាន​ភាពចាំបាច់​ណាស់ សម្រាប់​ពាំនាំ​មកជា​មួយ​នូវ​ព័ត៌មាន​ថ្មីៗ​ស្ដីពី​សកម្មភាព បញ្ហា​ការប្រែប្រួល​អាកាសធាតុ ចំណេះដឹង​វិទ្យាសាស្ត្រ រួមទាំង​ការណែនាំ​នូវ​វិធានការ​មួយចំនួន​ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ នៅ​ថ្នាក់ជាតិ និង​ថ្នាក់មូលដ្ឋាន ដែល​បាន​រកឃើញ និង​អនុវត្ត​ដោយ​ក្រុមការងារ​អន្តររដ្ឋាភិបាល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ ដែល​នេះ​វា​ជា​វិភាគទាន​ដ៏​សំខាន់ សម្រាប់​ដោះស្រាយ​បញ្ហា​នៅ​ថ្នាក់ជាតិ នឹង​អាច​ឈានដល់​ថ្នាក់​ពិភពលោក ហើយ​បន្ទាប់មក ផ្ដើមចេញពី​ចំណេះដឹង​ទាំងនេះ យើង​ក៏​អាចធ្វើ​ការបញ្ជ្រាប​ការងារ​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​ទៅក្នុង​ផែនការ​អភិវឌ្ឍ​តាម​វិស័យ នឹង​សកម្មភាព​ប្រចាំថ្ងៃ​របស់​យើង​ទៀតផង​។​

​លោក ង៉ាន់ ភិ​រុណ មានប្រសាសន៍​ទៀតថា ខេត្តសៀមរាប មាន​ទីតាំង​ស្ថិតក្នុង​តំបន់​ទំនាប​កណ្ដាល​នៃ​ប្រទេស​កម្ពុជា ដែល​តែងតែ​ទទួលរង​នូវ​គ្រោះមហន្តរាយ​ដោយសារ​ទឹកជំនន់ ជន់​គំហុក និង​ខ្យល់ព្យុះ​ជា​ញឹកញាប់ ហើយ​នា​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ខេត្តសៀមរាប​បានទទួល​រង​នូវ​គ្រោះរាំងស្ងួត​កាន់តែ​ញឹកញាប់ និង​ធ្ងន់ធ្ងរ​ជាង​មុន​ផងដែរ ដែល​បណ្ដាលឱ្យមាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន ការផ្គត់ផ្គង់​ទឹក ការធ្វើ​ចរាចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និង​ការគ្រប់គ្រង​កាកសំណល់​ជាដើម ដូច្នេះ​ភារកិច្ច​សំខាន់​របស់​គណៈ​អភិបាលខេត្ត​សៀមរាប គឺ​ផ្ដោតជាសំខាន់​ទៅលើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​គ្រប់​ប្រភេទ ការកសាង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត និង​ប្រព័ន្ធ​បន្សុទ្ធ​សំណល់​រាវ ការពង្រឹង គុណភាព​សេវាសាធារណៈ ប្រព័ន្ធ​សិក្សាអប់រំ​គ្រប់​កម្រិត ចាប់ពី​បឋមសិក្សា​រហូតដល់​ឧ​ត្ត​មសិ​ក្សា ការធានាបាន​នូវ​គុណភាព​បរិស្ថាន សន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេស​ផ្ដោតលើ​វិធានការ​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ ដែល​សំដៅ​រួមចំណែក​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ឲ្យ​កាន់តែ​ប្រសើរឡើង​។​

​លោក ង៉ាន់ ភិ​រុណ បាន​មានប្រសាសន៍​បន្ថែមថា បើទោះបីជា ប្រជាជន​នៅ​ខេត្តសៀមរាប​មាន​ជីវភាព​សមល្មម ហេ​ដ្ឋា​រចនា សម្ព័ន្ធ​រូបវន្ត​មាន​លក្ខណៈ​រឹងមាំ សមត្ថភាព​ស្ថាប័ន​ខ្ពស់ អាច​ទប់​ទល់នឹង​ហានិភ័យ​ប្រែប្រួល​អាកាសធាតុ​បាន​មួយចំនួន​ក៏ដោយ ប៉ុន្តែ​យើង​ក៏​ពុំដែល​ធ្វេសប្រហែស ចំពោះ​ការ​ប្រែ ប្រួល​អាកាសធាតុ​ដែល​បាន​នឹង​កំពុង​កើតឡើង​ដោយសារ​ទឹកជំនន់ ខ្យល់ព្យុះ និង​គ្រោះរាំងស្ងួត ហេតុនេះ អាជ្ញាធរខេត្ត បាន​នឹង​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​បង្ការ​មួយចំនួន ដូចជា រៀបចំ​កម្មវិធី និង​ផែនការ​សកម្មភាព​ទប់​ទល់​ហានិភ័យ គ្រោះ​មហន្ត រាយ ដោយបាន​សហការ​ជាមួយ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ព្រមទាំង​បាន​បញ្ជ្រាប​ការប្រែប្រួល​អាកាសធាតុ​ទៅក្នុង​ផែនការអភិវឌ្ឍន៍​រប​ស់ម​ន្ទីរ វិស័យ​ពាក់ព័ន្ធ ហើយ​យើង​ក៏មាន​ការយកចិត្តទុកដាក់​ខ្ពស់​ទៅលើ​ការអប់រំ​បង្កើន​ចំណេះដឹង​របស់​មន្ត្រីរាជកា​រ​ក្រោម​ឱវាទ និង​យុវជន​នៅក្នុង​ខេត្ត និង បាន​ចាត់ វិធានការ​សមស្រប​មួយចំនួន ក្នុងការ​គ្រប់គ្រង​សំរាម ការផ្សព្វផ្សាយ​ព័ត៌មាន​អាកាសធាតុ ការដាំ​កូនឈើ​ឡើងវិញ និង​រៀបចំ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ដែល​ធន់​នឹង​អាកាសធាតុ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោកជំទាវ ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍ថា ប្រសិនបើ​ពុំមាន​ដំណោះស្រាយ​អំពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ ចាប់ពី​ពេល​ឥឡូវនេះ​តទៅ​ទេនោះ តាម​ការប៉ាន់ស្មាន​នៅក្នុង​របាយការណ៍​វិភាគ​ម៉ូ​ដែល របស់​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍ​ដោយ​ចិ​រ​ភាព ជាមួយនឹង​ក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ​២០៥០ ខាងមុខ ផលិតផល​សរុប​រប​ស់​កម្ពុជា នឹង​អាចមាន​ការថយចុះ​ជិត​១០​ភាគរយ ហើយ​ដោយសារតែ​បញ្ហា​ប្រឈម នៃ​ការប្រែប្រួល​អាកាសធាតុ​ទាំងនេះ គឺជា​មូល​ហេតុដែល​ប្រទេស​កម្ពុជា ក្លាយជា​ប្រទេស ដែល​គាំទ្រ​ដ៏​ខ្លាំងក្លា ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​អន្តរជាតិ ក្នុងការ​ប្រយុទ្ធប្រឆាំង​ការប្រែប្រួល​អាកាសធាតុ​ពិភពលោក បើទោះបី កម្ពុជា មិន​ជាប់​បន្ទុក​ជា​អ្នកទទួលខុសត្រូវ លើ​ការបញ្ចេញ​ឧ​ស្ម័​ន្ម​ផ្ទះ​កញ្ចក់ ជា​ប្រវត្តិសាស្ត្រ​ក៏ដោយ តែ​កម្ពុជា​បាន​ប្តេជ្ញា​យ៉ាង​ម៉ឹងម៉ាត់​បំផុត ក្នុងការ​ជំរុញ​គំរូ​អភិវឌ្ឍ ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង ការបញ្ចេញ​កាបូន​ទាប ។​

​សូមបញ្ជាក់ថា សិក្ខាសាលា​ផ្សព្វផ្សាយ​សកម្មភាព និង របកគំហើញ​របស់​ក្រុម​អន្តររដ្ឋាភិបាល ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នេះ មាន​រយៈពេល​២​ថ្ងៃ ក្រោម​អធិបតីភាព​របស់លោក​ជំទាវ ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ដោយមាន​ការចូលរួម​ពី​សំណាក់​តំណាង​មកពី​ក្រុមការងារ​អន្តររដ្ឋាភិបាល ស្តីពី​ការប្រែប្រួល​អាកាសធាតុ (IPCC) ដើម្បី​ចែករំលែក ស្តីពី​លទ្ធផល​នៃ​ការសិក្សា​វិទ្យាសាស្ត្រ លើ​ការប្រែប្រួល​អាកាសធាតុ ដល់​សិក្ខាកាម​ជា​មន្ត្រី​បរិស្ថាន មន្ត្រី​រាជរដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ សិស្ស​-​និស្សិត លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ដ៊​ជាពិសេស​នោះ​គឺមាន​វត្តមាន​របស់ លោក​បណ្ឌិត Priyadarshi R.Shukla សហប្រធាន​ក្រុមការងារ​ផ្នែក​ទី​៣ នៃ​ក្រុមការងារ​អន្តររដ្ឋាភិបាល​ស្តីពី​ការ​រ​ប្រែប្រួល​អាកាសធាតុ បង្ហាញ​ចំណាប់អារម្មណ៍​លើ​ចំណុច​សំខាន់ៗ ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុង​ការជួយ​ពង្រឹង​សមត្ថ ភាព ក្នុងការ​បង្កើត​ភស្តុតាង​វិទ្យា​ស្ត្រ អំពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ ៕

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
​

Tags: ប្រែប្រួល​អាកាសធាតុ​លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្តសៀមរាបសិក្ខាសាលា​ផ្សព្វផ្សាយ​សកម្មភាព និង របកគំហើញ​របស់​ក្រុម​អន្តររដ្ឋាភិបាល ស្តីពី​ការប្រែប្រួល​អាកាសធាតុអាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
 អនុគណៈកម្មការ ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប រៀបចំ​ប្រារព្ធ​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១២

 អនុគណៈកម្មការ ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប រៀបចំ​ប្រារព្ធ​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១២

អាជ្ញាធរ​ខេត្តសៀមរាប បង្ហាញ​ពី​គោលការណ៍​សំខាន់ៗដើម្បី​រួមគ្នា​ទប់ស្កាត់កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​

អាជ្ញាធរ​ខេត្តសៀមរាប បង្ហាញ​ពី​គោលការណ៍​សំខាន់ៗដើម្បី​រួមគ្នា​ទប់ស្កាត់កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​

កិច្ច​ជំនួប​ពិភាក្សា​រវាង​ខេត្តសៀមរាបនៃ​ប្រទេស​ក​ម្ពុ​ជា ជាមួយនឹង​ខេត្ត​ជុង​ចុង​ណាំ​ដូនៃ​សាធារណរដ្ឋ​កូរ៉េ បាន​ផ្តោតជាសំខាន់​ទៅលើ​វិស័យ​កសិកម្មនិង​ទេសចរណ៍​

កិច្ច​ជំនួប​ពិភាក្សា​រវាង​ខេត្តសៀមរាបនៃ​ប្រទេស​ក​ម្ពុ​ជា ជាមួយនឹង​ខេត្ត​ជុង​ចុង​ណាំ​ដូនៃ​សាធារណរដ្ឋ​កូរ៉េ បាន​ផ្តោតជាសំខាន់​ទៅលើ​វិស័យ​កសិកម្មនិង​ទេសចរណ៍​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.