Friday, May 20, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ច​ជំនួប​ពិភាក្សា​រវាង​ខេត្តសៀមរាបនៃ​ប្រទេស​ក​ម្ពុ​ជា ជាមួយនឹង​ខេត្ត​ជុង​ចុង​ណាំ​ដូនៃ​សាធារណរដ្ឋ​កូរ៉េ បាន​ផ្តោតជាសំខាន់​ទៅលើ​វិស័យ​កសិកម្មនិង​ទេសចរណ៍​

ដោយ Pothe Thun
28/05/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​រសៀល​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ លោក ពិន ប្រាកដ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​សហការី បាន​ជួបពិភាក្សា​ការងារ​មួយចំនួន​ជាមួយ​គណៈប្រតិភូ​ខេត្ត​ជុង​ចុង​ណាំ​ដូ នៃ​សាធារណរដ្ឋ​កូរ៉េ ដឹកនាំ​ដោយ​លោក Na Sa-yeol អភិបាលរង​ខេត្ត​ជុង​ចុង​ណាំ​ដូ និង សហការី ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ពិន ប្រាកដ បាន​បញ្ជាក់ថា ក្នុងនាម​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង ក្នុងនាម​លោក​ផ្ទាល់ សូម​សម្ដែង​នូវ​ការស្វាគមន៍​ចំពោះ​វត្តមាន​របស់​គណៈប្រតិភូ​ខេត្ត​ជុង​ចុង​ណាំ​ដូ នៅលើ​ទឹកដី​នៃ​ខេត្តសៀមរាប​នាពេលនេះ ខណៈ​ខេត្តសៀមរាប បាន​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​ក្រុង​ស៊ូ​វ៉ុ​ន ក្នុង​ឆ្នាំ​២០០៤ និង ខេត្ត​ជុង​ចុង​ណាំ​ដូ នៃ​សាធារណរដ្ឋ​កូរ៉េ ក្នុង​ឆ្នាំ​២០០៨ ព្រមទាំង​បានធ្វើ​កិច្ចទំនាក់ទំនង សហប្រតិបត្តិ​ការល្អ​នឹង​គ្នា ដែល​លទ្ធផល​ទទួលបាន​កន្ល​ង​មក លើ​វិស័យ​កសិកម្ម វិស័យ​អប់រំ ក្នុងការ​ផ្តល់​អាហារូបករណ៍ និង វិស័យ​សុខាភិបាល ដោយបាន​បញ្ជូន​គ្រូពេទ្យ​ស្ម័​ត្រ​ចិត្ត​មក​ព្យាបាល​ជំងឺ ជូន​ប្រជាជន​ដោយ​ឥតគិតថ្លៃ ព្រមទាំង​បាន​ផ្លាស់ប្តូរ​នូវ​ដំណើរ​ទស្សនកិច្ច​សិក្សា​ពីគ្នា​ទៅវិញទៅមក​ផងដែរ ។​

​លោក ពិន ប្រាកដ មានប្រសាសន៍​ទៀតថា បើទោះបីជា​ខេត្ត​មាន​សម្ព័ន្ធមេត្រីភាព​ជាមួយ​គ្នា​ក៏ពិតមែន ប៉ុន្តែ​តម្រូវការ​ចាំបាច់​របស់​ខេត្ត នូវតែ​ស្វែងរក​ដៃគូ​ចូលមក​វិនិយោគ​ក្នុង​ខេត្ត​ជា​បន្ត​លើ​វិស័យ​កសិកម្ម និង ទេសចរណ៍ ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​ភ្ញៀវ ខណៈ​នៅក្នុង​ខេត្តសៀមរាប មាន​ក្រុមហ៊ុន និង​សហគ្រាស​ឯកបុគ្គល​ជនជាតិ​កូរ៉េ ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅ​ខេត្ត មាន​ចំនួន​៥០៦ ក្នុងនោះ​ក្រុមហ៊ុន​មាន ១៥១ , ក្រុមហ៊ុន​វិនិយោគ ចំនួន ៣ , សាខា​ក្រុមហ៊ុន ១៦ , សាខា​ក្រុមហ៊ុន​បរទេស ១ និង សហគ្រាស​ឯកបុគ្គល ចំនួន ៣៣៥ ។​

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរមីនកម្ពុជាបង្ហាញថាភាគីពាក់ព័ន្ធវិស័យមីន បានចូលរួមផ្តល់ធនធាន និងជំនាញបច្ចេកទេស ប្រកបដោយជោគជ័យ និងបានអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា ទី១៨

អាជ្ញាធរមីនកម្ពុជាបង្ហាញថាភាគីពាក់ព័ន្ធវិស័យមីន បានចូលរួមផ្តល់ធនធាន និងជំនាញបច្ចេកទេស ប្រកបដោយជោគជ័យ និងបានអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា ទី១៨

19/05/2022
សហភាពសហព័ន្ធយុវជនកម្ពុជា ដាក់អ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ ជាងបីពាន់នាក់ នៅខេត្ដសៀមរាប

សហភាពសហព័ន្ធយុវជនកម្ពុជា ដាក់អ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ ជាងបីពាន់នាក់ នៅខេត្ដសៀមរាប

19/05/2022

​ជាមួយនឹង​ការថ្លែងអំណរគុណ​ដល់​រដ្ឋបាល​ខេត្តសៀមរាប ដែល​បានទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​ចំពោះ​គណៈប្រតិភូ​ខេត្ត​ជុង​ចុង​ណាំ​ដូ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅលើ​ទឹកដី​ខេត្តសៀមរាប​នោះ លោក Na Sa-yeol មានប្រសាសន៍ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នាពេលនេះ គឺ​ដើម្បី​ធ្វើ​កិច្ចពិភាក្សា​ការងារ​មួយចំនួន ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប ដោយ​ផ្តោត​សំខាន់​ទៅលើ​វិស័យ​កសិកម្ម និង ទេសចរណ៍ រួមទាំង​ការងារ​ផ្សេងៗ​ទៀត រួមទាំង​ធ្វើ​ការដកពិសោធន៍​ពីគ្នា​ទៅវិញទៅមក សម្រាប់​ជា​មូលដ្ឋានគ្រឹះ ក្នុង​កិច្ចអភិវឌ្ឍន៍​ខេត្ត​យើង​ទាំងពីរ សៀមរាប និង ជុង​ចុង​ណាំ​ដូ ក្នុងការ​ពង្រឹង​នៃ​ចំណង​សម្ព័ន្ធមេត្រីភាព​នឹង​គ្នា ហើយ​ខាង​ភាគី​កូរ៉េ នឹង​បន្តធ្វើ​កិច្ចសហការ​រវាង​គ្នា​ក្នុង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់​ខ្លាំងក្លា និង ស៊ីជម្រៅ ទៅលើ​គ្រប់​វិស័យ ទាំង​នយោបាយ និង សេដ្ឋកិច្ច ដើម្បី​ធ្វើការ​លើកស្ទួយ​ដល់​សេដ្ឋកិច្ច​របស់​ប្រជាជន​នៃ​ខេត្ត​ទាំងពីរ​ផងដែរ ៕

​អត្ថបទ និង រូបថត : លោក ម៉ី សុខា​រិ​ទ្ធ និង​លោក អ៊ិន សី​ហរិ​ទ្ធ
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: កិច្ច​ជំនួប​ពិភាក្សា​ខេត្ត​ជុង​ចុង​ណាំ​ដូនៃ​សាធារណរដ្ឋ​កូរ៉េខេត្តសៀមរាបវិស័យ​កសិកម្មនិង​ទេសចរណ៍​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំ​ពិភាក្សា​អំពី​វឌ្ឍនៈភាព​លើ​គម្រោង​អភិវឌ្ឍន៍ និង​កែលម្អ​បណ្តាញ​កំណាត់​ផ្លូវជាតិ​សំខាន់ៗ​ចំនួន​០៣ ក្នុង​ខេត្តសៀមរាប​

កិច្ចប្រជុំ​ពិភាក្សា​អំពី​វឌ្ឍនៈភាព​លើ​គម្រោង​អភិវឌ្ឍន៍ និង​កែលម្អ​បណ្តាញ​កំណាត់​ផ្លូវជាតិ​សំខាន់ៗ​ចំនួន​០៣ ក្នុង​ខេត្តសៀមរាប​

គ្រូបង្រៀន​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន​ប្រចាំ​តំបន់​សៀមរាប​-​អង្គរ ប្រមាណ​១០០​នាក់ ទទួល​ការបណ្តុះបណ្តាល​ភាសា​ចិន​

គ្រូបង្រៀន​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន​ប្រចាំ​តំបន់​សៀមរាប​-​អង្គរ ប្រមាណ​១០០​នាក់ ទទួល​ការបណ្តុះបណ្តាល​ភាសា​ចិន​

អាជ្ញាធរ​ខេត្តសៀមរាប ផ្អាក​គម្រោង​បុរី​ផ្ទះល្វែង​មួយចំនួន មិនមាន​ច្បាប់ត្រឹមត្រូវ​នៅ​ស្រុក​បន្ទាយស្រី​

អាជ្ញាធរ​ខេត្តសៀមរាប ផ្អាក​គម្រោង​បុរី​ផ្ទះល្វែង​មួយចំនួន មិនមាន​ច្បាប់ត្រឹមត្រូវ​នៅ​ស្រុក​បន្ទាយស្រី​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (365)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,646)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,972)
  • ព័ត៌មានជាតិទូទៅ (112)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (547)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (727)
  • សាសនា និង មនុស្សធម៌ (712)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (152)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.