Friday, March 31, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ខេត្តសៀមរាប បង្ហាញ​ពី​គោលការណ៍​សំខាន់ៗដើម្បី​រួមគ្នា​ទប់ស្កាត់កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​

ដោយ Pothe Thun
28/05/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
45
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​មានប្រសាសន៍​ក្នុង​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១២ កាលពី​ព្រឹក​មិញ​នេះ លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​បញ្ជាក់ថា ការ​ប្រារព្វ​ទិវា​នៅថ្ងៃនេះ គឺជា​ការ​ពញ្ញាក់​ស្មារតី​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប​ឲ្យ​ចូលរួម​លើកកម្ពស់​ការយល់ដឹង​អំពី​សុវត្ថិភាព​ចរាចរណ៍ ន​និង​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ព្រោះថា ស្ថានភាព​គ្រោះថ្នាក់​ចរាច​រណ៍​ក្នុងពេល​កន្លងមកនេះ មាន​និន្នាការ​កើនឡើង​នៃ​ការស្លាប់​ជា​ក្រុម ដែល​បង្កឡើង​ដោយសារ​ការបើក​បរហួ​ស​ល្បឿន​កំណត់ ការបើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង ការមិន​ពាក់មួក​សុវត្ថិភាព មិន​ពាក់​ខ្សែ ក្រវាត់​សុវត្ថិភាព ការ​ជែង​ដោយ​ប្រថុយប្រថាន បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដែលមាន​សភាព​ធ្ងន់ធ្ងរ បណ្តាល​ឲ្យ​បាត់បង់​អាយុជីវិត​មនុស្ស ឬ​របួស ពិការ​យ៉ាង​អាណោច​អាធ​ម រួម​ជាមួយនិង​ការខូចខាត​ទ្រព្យសម្បត្តិ រដ្ឋ និង​ឯកជន​យ៉ាងច្រើន បន្សល់ទុក​នូវ​កូនកំព្រា ស្ត្រី​មេម៉ាយ ពិការភាព សោកនាដកម្ម និង​ផលវិបាក​ជាច្រើន​មកលើ​សង្គម​កម្ពុជា​។​

​លោក ពិន ប្រាកដ មានប្រសាសន៍​ទៀតថា ដើម្បី​រួមគ្នា​ទប់ស្កាត់ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ដើម្បី​កាត់បន្ថយ​ទុក្ខសោក និង​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ និង ដើម្បី​ចូលរួម​អនុវត្ត​ឲ្យ​បាន​នូវ​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា ថា “​ថ្ងៃនេះ ថ្ងៃស្អែក កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​” និង​សូម​បន្ត​យកចិត្តទុកដាក់ និង​ចូលរួម​អនុវត្ត​លើ​កិច្ចការ​មួយចំនួន ដូចខាងក្រោម ៖

១-​មុន​ចាប់ផ្តើម​បើកបរ​យានជំនិះ អ្នកបើកបរ​ត្រូវ​ប្រកាន់​ទំលាប់​ជា​ស្វ័យប្រវត្តិ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស យានជំនិះ និង​លើកកម្ពស់​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច​កើតមាន​ជាយ​ថា ហេតុ​នៅលើ​ផ្លូវថ្នល់​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

30/03/2023
វត្ថុយក្សចំនួន៧នឹងមានវត្ដមាននៅភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣នេះ

វត្ថុយក្សចំនួន៧នឹងមានវត្ដមាននៅភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣នេះ

30/03/2023

២-​អ្នកបើកបរ​រថយន្ត និង​អ្នករួមដំណើរ​ជាមួយ​ទាំងអស់ សូម​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ឲ្យ​បាន​គ្រប់ៗ​គ្នា ហើយ​ការពាក់​ខ្សែក្រវាត់​សុវត្ថិភាព​នេះ ត្រូវ​ឲ្យ​ក្លាយទៅជា​ទំលាប់​ជាប្រចាំ​នៅពេល​ឡើង​បញ្ជា ឬ​ជិះ​រថយន្ត ម្តងៗ​។​

៣-​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​ទាំងអស់ សូម​ពាក់មួក​សុវត្ថិភាព​គ្រប់ៗ​គ្នា​ពេលធ្វើ​ដំណើរ​ជិត ឬ​ឆ្ងាយ និង​គ្រប់ពេលវេលា​។ ត្រូវ​ចងចាំ​ជានិច្ច​ថា “​មួកសុវត្ថិភាព​មួយ ការពារ​ជីវិត​បាន​ម្នាក់​”​។​

៤-​សូម​បន្ថយល្បឿន​បើកបរ​ទៅតាម​ស្ថានភាព​ផ្លូវ និង​ស្ថានភាព​ចរាចរណ៍ ដូចជា​ផ្លូវ​គ្រលុក ផ្លូវ​កោង ផ្លូវ​ប្រសព្វ ផ្លូវ​ចុះឡើង​ចំណោត ផ្លូវ​ចង្អៀត ឬ​ផ្លូវ​រអិល​។ កន្លងមក​ការបើកបរ​លើស​ល្បឿន​កំណត់ គឺជា​មូល ហេតុ​ចម្បង​ក្នុងការ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាងគេ ដូច្នេះ​ត្រូវ​បើកបរ​គោរព​ទៅតាម​ល្បឿន ដែល​ច្បាប់​បានកំណត់ គឺ​រថយន្ត​បើកបរ​ក្នុង​ល្បឿន​ត្រឹមតែ ៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក្រៅ​ទីប្រជុំជន និង​ត្រឹមតែ ៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក្នុង​ទីប្រជុំជន​។ ចំពោះ​ម៉ូតូ​ដែល​បើកបរ​ក្នុង​ទីប្រជុំជន​សូមកុំ​លើសពី ៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

៥-​អ្នកបើកបរ​មុននឹង​ជែង ត្រូវ​ដឹង​ច្បាស់​ថា​ផ្លូវ​ខាងមុខ​ទំនេរ អាច​ជែង​បាន​ដោយ​សុវត្ថិភាព ចៀសវាង​ការ ជែង​ដោយ​ប្រថុយប្រថាន ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​។​

៦-​អ្នកបើកបរ​សូម​គោរព​សិទ្ធិ​អាទិភាព​នៅត្រង់​ផ្លូវ​ប្រសព្វ ដោយ​ត្រូវ​បើកបរ​បន្ថយល្បឿន​នៅពេល​ជិត​ដល់ ផ្លូវ​ប្រសព្វ​
​និង​ត្រូវ​ទុក​សិទ្ធិ​ឲ្យ​អ្នកបើកបរ​ដែល​ធ្វើ​ចរាចរណ៍​នៅលើ​ផ្លូវត្រង់​មាន​សិទ្ធិ​ទៅមុន និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សុជីវធម៌ និង​ការ​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​។​

៧-​សូម​ចងចាំ​ជានិច្ច​ថា ”​បើ​ពិសា​គ្រឿង​ស្រវឹង កុំ​បើកបរ បើ​បើកបរ កុំ​ពិសា​គ្រឿង​ស្រវឹង​”​។ ពាក្យស្លោក​នេះ មាន​សារសំខាន់​ជា​អាយុជីវិត ព្រោះ​បើ​បើកបរ​បាត់​ម្ចាស់ការ​រេ​ចង្កូត​ចុះឡើង ភ្នែក​ស្រវាំង បន្ថែម​ល្បឿន​កាន់តែ​លឿន ធ្វើ​ឲ្យ​លទ្ធភាព​គ្រោះថ្នាក់​ដល់​ស្លាប់​មាន​ច្រើន អាច​បណ្តាល​ឲ្យ​បុក​បង្គោល​ភ្លើង ដើមឈើ របាំង ចែក​ទ្រូងផ្លូវ ឬ​សំណង់​រង្វង់​មូល​។​ល​។​

៨-​ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ ឬ​រថយន្ត​ដឹកទំនិញ សូមកុំ​ផ្ទុក​មនុស្ស ឬ​ទំនិញ​លើស​ច្បាប់​កំណត់ ជា ពិសេស​រថយន្ត​ដឹក​អ្នកដំណើរ មិន​ត្រូ​ផ្ទុក​មនុស្ស​នៅលើ​ដំបូល​ឡើយ ។​

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩​នេះ អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប បានរៀបចំ​ប្រារព្ធ​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១២ នៅ​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត សៀមរាប ក្រោម​អធិបតីភាព លោក ពិន ប្រាកដ អភិបាលរង​ខេត្ត ជា​តំណាង​ឯកឧត្តម ទៀ សីហា​អភិបាលខេត្ត និង​ជា​ប្រធាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី សំណាក់​ឯកឧត្តម លោក​ជំ​នៅ​សាលា​គរុកោសល្យ​ខេត្តសៀមរាប​ទាវ លោក លោកស្រី ជា​សមាជិក​នៃ​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត ថ្នាក់ ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត គណៈ​អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ​ជាច្រើនរូប ៕

​រូបថត : លោក យូ វង្ស​
​អត្ថបទ : លោក លីវ សាន្ត​

Tags: គោលការណ៍​សំខាន់ៗដើម្បី​រួមគ្នា​ទប់ស្កាត់កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១២អាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ច​ជំនួប​ពិភាក្សា​រវាង​ខេត្តសៀមរាបនៃ​ប្រទេស​ក​ម្ពុ​ជា ជាមួយនឹង​ខេត្ត​ជុង​ចុង​ណាំ​ដូនៃ​សាធារណរដ្ឋ​កូរ៉េ បាន​ផ្តោតជាសំខាន់​ទៅលើ​វិស័យ​កសិកម្មនិង​ទេសចរណ៍​

កិច្ច​ជំនួប​ពិភាក្សា​រវាង​ខេត្តសៀមរាបនៃ​ប្រទេស​ក​ម្ពុ​ជា ជាមួយនឹង​ខេត្ត​ជុង​ចុង​ណាំ​ដូនៃ​សាធារណរដ្ឋ​កូរ៉េ បាន​ផ្តោតជាសំខាន់​ទៅលើ​វិស័យ​កសិកម្មនិង​ទេសចរណ៍​

កិច្ចប្រជុំ​ពិភាក្សា​អំពី​វឌ្ឍនៈភាព​លើ​គម្រោង​អភិវឌ្ឍន៍ និង​កែលម្អ​បណ្តាញ​កំណាត់​ផ្លូវជាតិ​សំខាន់ៗ​ចំនួន​០៣ ក្នុង​ខេត្តសៀមរាប​

កិច្ចប្រជុំ​ពិភាក្សា​អំពី​វឌ្ឍនៈភាព​លើ​គម្រោង​អភិវឌ្ឍន៍ និង​កែលម្អ​បណ្តាញ​កំណាត់​ផ្លូវជាតិ​សំខាន់ៗ​ចំនួន​០៣ ក្នុង​ខេត្តសៀមរាប​

គ្រូបង្រៀន​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន​ប្រចាំ​តំបន់​សៀមរាប​-​អង្គរ ប្រមាណ​១០០​នាក់ ទទួល​ការបណ្តុះបណ្តាល​ភាសា​ចិន​

គ្រូបង្រៀន​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន​ប្រចាំ​តំបន់​សៀមរាប​-​អង្គរ ប្រមាណ​១០០​នាក់ ទទួល​ការបណ្តុះបណ្តាល​ភាសា​ចិន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1380 shares
    Share 552 Tweet 345
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    889 shares
    Share 356 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145
  • សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារសពជនរងគ្រោះដោយសាររលំប៉ាណូសង្កត់ ក្នុងក្រុងសៀមរាប

    539 shares
    Share 216 Tweet 135

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (101)
  • ចំណេះដឹង និង ការអប់រំ (478)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,034)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,638)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (704)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (784)
  • សាសនា និង មនុស្សធម៌ (805)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.