អាជ្ញាធរស្រុកស្រីស្នំ ដាក់គោលដៅដាំកូនឈើឲ្យបាន ១មុឺនដើមក្នុងឆ្នាំ២០២៤ ដើម្បីជាការលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
អាជ្ញាធរស្រុកស្រីស្នំ ខេត្តសៀមរាប បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ អាជ្ញាធរស្រុកនឹងដាំកូនឈើឲ្យបាន ១មុឺនដើម នៅក្នុងឃុំទាំង៦ ព្រមទាំងតាមបណ្តោយផ្លូវជាតិលេខ៦៨ នៃស្រុកស្រីស្នំ ដែលជាប្រភេទកូនក្ងោក និងឈើប្រណិត ដើម្បីជាការលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ ជាពិសេសរួមចំណែកក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុថែមទៀតផង។ នេះបើតាមការបញ្ជាក់ពី លោក ហ៊ន់ ប្ញទ្ធិ អភិបាលស្រុកស្រីស្នំ ខេត្តសៀមរាប ក្នុងឱកាសដឹកនាំថ្នាក់ដឹកនាំ ...