Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យស្នើសុំអាជ្ញាធរខេត្ដចាត់វិធានការលើអ្នកមិនព្រមចាកចេញពីការប្រមូលផ្ដុំរបស់លោក ខឹម វាសាន

ដោយ Pothe Thun
07/09/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យស្នើសុំអាជ្ញាធរខេត្ដចាត់វិធានការលើអ្នកមិនព្រមចាកចេញពីការប្រមូលផ្ដុំរបស់លោក ខឹម វាសាន
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក នី ចាន់ពិនិត្យ ដែលជាតំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានស្នើរឱ្យអាជ្ញាធរខេត្ដសៀមរាប ចាត់វិធានការផ្លូវច្បាប់ចំពោះប្រជាពលរដ្ឋ ដែលបានចូលទៅស្នាក់នៅក្នុងដីចម្ការរបស់ខ្លួន ស្ថិតនៅភូមិថ្មដល់ ឃុំត្បែង ស្រុកបន្ទាយស្រី ហើយមិនព្រមវិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីឱសានវាទ បានបញ្ចាប់ជាស្ថាពរ។

យោងតាមលិខិតស្នើរសុំទៅរដ្ឋបាលខេត្ត លោក នី ចាន់ពិនិត្យ នៅថ្ងៃទី៦ ខែកញ្ញា បានឱ្យដឹងថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រារព្វកម្មវិធីជួបជុំ សមាជិកគណបក្ស ស្ថិតនៅបរិវេណចម្ការ នៅភូមិថ្មដល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីចុងខែសីហាកន្លងមក។ ជាមួយគ្នានេះ លោក នី ចាន់ពិនិត្យ បានធ្វើកិច្ចសន្យាប្រកាសផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋដែលបានស្នាក់នៅក្នុងចម្ការដីរបស់ខ្លួនទាំង ០២ទីតាំង ចាកចេញត្រឡប់ទៅផ្ទះវិញរៀង ចាប់ពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ដោយគិតត្រឹមវេលាម៉ោង១៧ និង៣០នាទី ប៉ុន្តែរហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋមួយចំនួនក្រៅពីក្រុមការងារគណបក្ស ពុំព្រមចាកចេញពីដីចម្ការលោកនៅឡើយ។

ក្នុងលិខិតបានស្នើរសុំឱ្យអភិបាលខេត្ដសៀមរាប ជួយអន្តរាគមន៍ ឬចំណាត់ការផ្លូវច្បាប់ឱ្យពួកគាត់ចាក ចេញពីរដីចម្ការខ្លួនទាំង ០២ទីតាំងចាប់ពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ត្រឹមវេលាម៉ោង១៧ និង៣០នាទី ជាកំហិត។ ក្នុងករណីជនណាម្នាក់រឹងរុះមិនព្រមអនុវត្តតាម ឬមានចំណាត់ការផ្លូវច្បាប់ឲ្យពួកគាត់ចាកចេញ ចាប់ពីថ្ងៃនៃការប្រកាសឲ្យចាកចេញ តទៅ ហើយតំណាងគណបក្សអិលឌីភីមិនទទួល ខុសត្រូវលើការ ដាំស្លរ ឬផ្គត់ផ្គង់អាហារឲ្យប្រជាពលរដ្ឋតទៅទៀតនោះទេ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា ដីចំការដែលប្រជាពលរដ្ឋប្រមូលផ្ដុំតាមការឃោសនារបស់លោក ខឹម វាសនា ប្រធានគណបក្សអិលឌីភីនោះ មានពីរទីតាំងទី១ នៅលើផ្ទៃដី១២ហិកតា និងទី២នៅលើផ្ទៃដី២៥ហិក ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ តាមរយៈការឃោសនាថា មានគ្រោះទឹកជំនន់លិចពិភពលោក របស់លោក ខឹម វាសនា ប្រមុខដឹកនាំគណបក្សសម្ព័ន្ឋ ដើម្បីប្រជាធិបតេយ្យ បានប្រមូលផ្តុំមនុស្សរហូតដល់ ១៥,០០០នាក់ ក្នុងនោះចំការម្រេចចំនួន ១២ហិតា ចំការសណ្តែកចំនួន ២៥ហិតា ទីវត្តអារាម និងបណ្តាផ្ទះអ្នកភូមិ ស្ថិតក្នុងឃុំចំនួន ០៣ នៃស្រុកបន្ទាយស្រី ខេត្តសៀមរាប៕

អត្ថបទ៖ លោក បូ សាវី

Tags: ldp
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ចុះពិនិត្យផែនការ Clean and Green នៅសហគមន៍ទេសចរណ៍កំពង់ឃ្លាំង ខេត្តសៀមរាប

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ចុះពិនិត្យផែនការ Clean and Green នៅសហគមន៍ទេសចរណ៍កំពង់ឃ្លាំង ខេត្តសៀមរាប

ព្រះវិហារបុរាណនៅវត្តប្រាសាទលលៃ ប្រែប្រួលសោភ័ណភាពដ៏ស្រស់ត្រកាលក្រោយបញ្ចប់ការជួសជុល

ព្រះវិហារបុរាណនៅវត្តប្រាសាទលលៃ ប្រែប្រួលសោភ័ណភាពដ៏ស្រស់ត្រកាលក្រោយបញ្ចប់ការជួសជុល

ប្រមុខយោធាអ៊ុយក្រែន ព្រមានពីហានិភ័យនៃការប្រើអាវុធនុយក្លេអ៊ែរ របស់រុស្ស៉ី

ប្រមុខយោធាអ៊ុយក្រែន ព្រមានពីហានិភ័យនៃការប្រើអាវុធនុយក្លេអ៊ែរ របស់រុស្ស៉ី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.