Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ចុះពិនិត្យផែនការ Clean and Green នៅសហគមន៍ទេសចរណ៍កំពង់ឃ្លាំង ខេត្តសៀមរាប

ដោយ Pothe Thun
08/09/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ចុះពិនិត្យផែនការ Clean and Green នៅសហគមន៍ទេសចរណ៍កំពង់ឃ្លាំង ខេត្តសៀមរាប
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ក្រោមយុទ្ធនាការ “កម្ពុជាស្អាត កម្ពុជាបៃតង” បានសហការ ជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរទន្លេសាប បានបន្តចុះត្រួតពិនិត្យវឌ្ឍនភាពការងារ នៃសហគមន៍ទេសចរណ៍កំពង់ឃ្លាំង នៅស្រុកសូទ្រនិគម ដែលជាតំបន់ទេសចរណ៍លើទឹកមួយក្នុងចំណោម តំបន់ទេសចរណ៍ចំនួន៣ នៅបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្ដសៀមរាប ដើម្បីដាក់បញ្ចូលក្នុងការប្រគួតប្រជែងបរិស្ថានស្អាត។

ក្នុងជំនួបពិភាក្សានៅសាលាឃុំកំពង់ឃ្លាំង លោក ចែម រ៉ាណែល អនុប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំង បានបង្ហាញថា តំបន់សហគមន៍កំពង់ភ្លុក សហគមន៍ចុងឃ្លៀស និងសហគមន៍កំពង់ឃ្លាំង គឺជាតំបន់ត្រូវបានដាក់បញ្ចូលទៅក្នុងដំណើការរៀបចំផែនការ Clean and Green។ តំបន់ទាំង៣នេះ ចាំបាច់ត្រូវមានការគាំទ្រ និងចុះតាមដាន ពីគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍ និងសហការសម្របសម្រួលពីរដ្ឋបាលខេត្ត។

លើកឡើងក្នុងកិច្ចប្រជុំនោះ ក្នុងនាមរដ្ឋបាលខេត្ត លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បង្ហាញថា សម្រាប់តំបន់ទាំង៣នេះ មានការលំបាកខ្លាំងនៅរដូវវស្សា ដោយសារទឹកទន្លេជន់លិច ពុំមានទីទួលប្រមូលសំរាម ដែលនាំឱ្យប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្ដែតទឹកបោះសំរាមចូលទៅក្នុងទឹក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ដើម្បីចូលរួមទប់ស្កាត់ការបោះសំរាមចូលក្នុងទឹក និងលើកកម្ពស់បរិស្ថានទាំងរដូវប្រាំង និងវស្សា លោកអភិបាលរងខេត្ត បានណែនាំដល់ សហគមន៍ទាំងបី ដាក់ធុងសំរាមយ៉ាងតិច ១០ នៅតាមបណ្ដាភូមិនីមួយៗ ទៅតាមទីតាំងដែលអាជ្ញាធរបានកំណត់ ក្នុងឃុំរបស់ខ្លួន។ ទន្ទឹមនោះ អាជ្ញាធរ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ យកសំរាមទៅដាក់ក្នុងសំរាម និងញែកសំណល់កាកសំណល់ចេញពីគ្នា ជាពិសេសសំណល់ប្លាស្ទិច។

គួររំលឹកថា ក្នុងពិធីកិច្ចពិភាក្សាពីការវិចខ្ចប់កាកសំណល់ នៅសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្ដសៀមរាប កាលពីថ្ងៃទី០៣ ខែសីហាកន្លងទៅនេះ អាជ្ញាធរខេត្តបានណែនាំដល់ ប្រជាសហគមន៍ បង្កើតរចនាសម្ព័ន្ធនៃការគ្រប់គ្រងកាកសំណល់នេះ ដោយមានអ្នកទទួលទុកដាក់សំរាម អ្នកគ្រប់គ្រងពីការដឹកជញ្ជូនសំរាម និងការផ្សព្វផ្សាយពីបរិស្ថានស្អាត។ ចំពោះសហគមន៍ ដែលមានការគ្រប់គ្រងសំរាមនៅតំបន់ទេសចរណ៍បឹងទន្លេសាប បានល្អប្រសើរ នឹងទទួលបានបណ្ណសរសើរ ចាប់ពីថ្នាក់ឃុំរហូតដល់ថ្នាក់ខេត្ដ។

 

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក សេង ផល្លី

Tags: Clean and Greenគណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាតសហគមន៍ទេសចរណ៍កំពង់ឃ្លាំង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះវិហារបុរាណនៅវត្តប្រាសាទលលៃ ប្រែប្រួលសោភ័ណភាពដ៏ស្រស់ត្រកាលក្រោយបញ្ចប់ការជួសជុល

ព្រះវិហារបុរាណនៅវត្តប្រាសាទលលៃ ប្រែប្រួលសោភ័ណភាពដ៏ស្រស់ត្រកាលក្រោយបញ្ចប់ការជួសជុល

ប្រមុខយោធាអ៊ុយក្រែន ព្រមានពីហានិភ័យនៃការប្រើអាវុធនុយក្លេអ៊ែរ របស់រុស្ស៉ី

ប្រមុខយោធាអ៊ុយក្រែន ព្រមានពីហានិភ័យនៃការប្រើអាវុធនុយក្លេអ៊ែរ របស់រុស្ស៉ី

មនុស្ស ១២នាក់ស្លាប់ និង១១នាក់របួស ក្នុងហេតុការណ៍ឆេះហាងខារ៉ាអូខេមួយកន្លែងក្នុងប្រទេសវៀតណាម

មនុស្ស ១២នាក់ស្លាប់ និង១១នាក់របួស ក្នុងហេតុការណ៍ឆេះហាងខារ៉ាអូខេមួយកន្លែងក្នុងប្រទេសវៀតណាម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.