ស្ត្រីមេម៉ាយទីទ័លក្រផ្ទុកមេរោគ និងពិការភ្នែកម្នាក់ខំតស៊ូរស់នៅ ដោយមិនយកការដើរសុំទាន ធ្វើជារបរ
ស្ត្រីមេម៉ាយមានផ្ទុកមេរោគអេដស៍ម្នាក់ បានខិតខំប្រឹងតស៊ូរស់នៅជាមួយកូនម្នាក់ និង ម្ដាយចាស់ជរាម្នាក់វ័យ ៧០ឆ្នាំ ដោយគ្មានផ្ទះសម្បែងតាំងពីឆ្នាំ២០០៣ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ បច្ចុប្បន្នលោកស្រី សុខ សំណាង មានអាយុ៤៥ឆ្នាំ ព្រមទាំងពិការភ្នែកទាំងសងខាងទៀតផង ទោះជាលំបាកយ៉ាងណាក៏ដោយ ក្រុមគ្រួសារលោកស្រី និងលោកស្រី សុខចិត្តរកបានមួយថ្ងៃរស់មួយថ្ងៃ ក៏មិនដើរសុំទាន ...