Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប ប្រកាសរកអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន០១នាក់បន្ថែមទៀត កាលពីម្សិលមិញ ជាអ្នកមកពីរាជធានីភ្នំពេញ

ដោយ Pothe Thun
08/05/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ប្រកាសរកអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន០១នាក់បន្ថែមទៀត កាលពីម្សិលមិញ ជាអ្នកមកពីរាជធានីភ្នំពេញ
479
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ រដ្ឋបាលខេត្តសៀមរាប ប្រកាសរកអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន០១នាក់បន្ថែមទៀត គឺឈ្មោះ រូន រាន់ ភេទប្រុស អាយុ៣៨ឆ្នាំ មានអាសយដ្ឋាននៅភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដែលបានធ្វើដំណើរមកពីរាជធានីភ្នំពេញ វេលាម៉ោង១២ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ តាមរយៈរថយន្តឈ្នួល១២កៅអី ដោយរួមដំណើរជាមួយមិត្តភក្តិម្នាក់ ដែលមានអាសយដ្ឋាននៅភូមិជាមួយគ្នា ប៉ុន្តែឈ្មោះ រូន រាន់ នេះគឺជាអ្នកបានមកធ្វើចត្តាឡីស័ក ចំណែកអ្នករួមដំណើរទាំង០៨នាក់ ក៏បានកំណត់អត្តសញ្ញាណរួចហើយ ។

បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងទៀតថា នៅពេលរថយន្តមកដល់ចំណុចស្វាយធំ ឃុំកណ្តែក ស្រុកប្រាសាទបាគង ឈ្មោះ រូន រាន់ និងមិត្តភក្តិ បានសុំឈប់ និងបន្តដំណើរដោយជិះម៉ូតូទៅមណ្ឌលចត្តាឡីស័កព្រះដាក់ ស្រុកបន្ទាយស្រី តាមរយៈការរៀបចំរបស់ក្រុមគ្រួសារ និងអាជ្ញាធរមូលដ្ឋាន លុះនៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ឈ្មោះ រូន រាន់ ចាប់ផ្តើមមានបញ្ហាសុខភាព និងរោគសញ្ញាសង្ស័យ ហើយត្រូវបានក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តាឡីស័កព្រះដាក់ បញ្ជូនមកមណ្ឌលចត្តាឡីស័កគរុកោសល្យ ដើម្បីយកសំណាកធ្វើតេស្តស្រាវជ្រាវ និងទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ព្រមទាំងបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។

សេចក្ដីជូនដំណឹងបានឲ្យដឹងទៀតថា អ្នករួមដំណើរក្នុងរថយន្តចំនួន៧នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណ ដោយផ្អែកតាមទិន្នន័យដែលបានមកពីការស្រង់ស្ថិតិអ្នកធ្វើដំណើរចូលខេត្តសៀមរាប នៅចំណុចព្រំប្រទល់នៃស្រុកជីក្រែង ខេត្តសៀមរាប និង ស្រុកស្ទោង ខេត្តកំពង់ធំ ក្នុងនោះអ្នកដំណើរចំនួន៥នាក់ មានអាសយដ្ឋានស្នាក់នៅក្នុងខេត្តសៀមរាប ត្រូវបានក្រុមការងារជំនាញបញ្ជូនមកយកសំណាកធ្វើតេស្តស្រាវជ្រាវ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព និងដោយឡែក ចំនួន២នាក់ទៀត ក្នុងនោះមានម្នាក់បានបន្តដំណើរទៅខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតជាអ្នកបើកបរ បានបន្តដំណើរទៅរាជធានីភ្នំពេញ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៦៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១៧នាក់ , កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន៤៦នាក់ និង ស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០១នាក់ ដែលគាត់ជាអ្នកជំងឺខូចតម្រោងនោមធ្ងន់ធ្ងរ និង រ៉ាំរ៉ៃ មុននឹងគាត់មានវិជ្ជមានជំងឺកូវីដ-១៩ ៕

អត្ថបទ និង រូបភាព ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ២៩គ្រួសារ ក្នុងស្រុកអង្គរជុំ និងស្រុកពួក បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ២៩គ្រួសារ ក្នុងស្រុកអង្គរជុំ និងស្រុកពួក បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ពន្ធ័ករណីឈូសឆាយ និងកាប់ទន្រ្ទានព្រៃលិចទឹកនៅស្រុកប្រាសាទបាគង !

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ពន្ធ័ករណីឈូសឆាយ និងកាប់ទន្រ្ទានព្រៃលិចទឹកនៅស្រុកប្រាសាទបាគង !

សាលាដំបូងខេត្តសៀមរាប បង្គាប់ឲ្យឃុំខ្លួនមនុស្សចំនួន០២នាក់ ដោយចោទប្រកាន់ពីបទការនាំពលករចេញដោយមិនស្របច្បាប់ដោយមានគោលដៅ

សាលាដំបូងខេត្តសៀមរាប បង្គាប់ឲ្យឃុំខ្លួនមនុស្សចំនួន០២នាក់ ដោយចោទប្រកាន់ពីបទការនាំពលករចេញដោយមិនស្របច្បាប់ដោយមានគោលដៅ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.