Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

សាលាដំបូងខេត្តសៀមរាប បង្គាប់ឲ្យឃុំខ្លួនមនុស្សចំនួន០២នាក់ ដោយចោទប្រកាន់ពីបទការនាំពលករចេញដោយមិនស្របច្បាប់ដោយមានគោលដៅ

ដោយ Pothe Thun
11/05/2021
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
សាលាដំបូងខេត្តសៀមរាប បង្គាប់ឲ្យឃុំខ្លួនមនុស្សចំនួន០២នាក់ ដោយចោទប្រកាន់ពីបទការនាំពលករចេញដោយមិនស្របច្បាប់ដោយមានគោលដៅ
63
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានសម្រេចធ្វើការចោទប្រកាន់មនុស្សចំនួន០២នាក់ ដែលត្រូវជាប្ដីប្រពន្ធនឹងគ្នា គឺទី១.ឈ្មោះ ឈឹង លី ភេទ ប្រុស អាយុ ៣៧ឆ្នាំ ត្រូវជាប្ដី និង ទី២.ឈ្មោះ អាំ ទ្រោម ភេទ ស្រី អាយុ ៣៦ឆ្នាំ ត្រូវជាប្រពន្ធ មានទីលំនៅភូមិរវៀងថ្មី ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប ពីបទការនាំចេញដោយមិនស្របច្បាប់ដោយមានគោលដៅ ព្រមទាំងបង្គាប់ឲ្យឃុំខ្លួនទៀតផង ខណ:ដែលអ្នកទាំងពីរនាក់នេះ ជាប់សង្ស័យជាមេខ្យល់នាំពលករខ្មែរទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ ដែលប្រព្រឹត្តទៅកាលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ នៅចំណុចម្ដុំច្រកចំការចេក ក្នុងខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគរបាលប្រចាំព្រំដែនខេត្តបន្ទាយមានជ័យ បានឃាត់ដំណើរពលករខ្មែរបានចំនួន០៩នាក់ ក្នុងនោះប្រុសចំនួន០២នាក់ ដែលធ្វើដំណើរចេញពីភូមិរវៀងថ្មី ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប បំណងលួចឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងទឹកដីប្រទេសថៃ ដើម្បីរកការងារធ្វើ ប៉ុន្តែទៅដល់ម្តុំច្រកចំការចេកបម្រុងឆ្លងចូលទឹកដីថៃ ត្រូវបានសមត្ថកិច្ចព្រំដែនឃាត់ខ្លួន ហើយចាប់បញ្ជូនពលករទាំង០៩នាក់ មកខេត្តសៀមរាបវិញ ដោយឲ្យស្នាក់នៅទីកន្លែងធ្វើចត្តាឡីស័ក ក្នុងបរិវេណសាលាបឋមសិក្សាវត្តស្វាយ ។

សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា ដើម្បីធ្វើការស្រាវជ្រាវរកមេខ្យល់ ដែលបានដឹកនាំក្រុមពលករឆ្លងដែនដោយខុសច្បាប់នោះ កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅជួបសម្ភាសន៍ពលករ ហើយតាមកាបំភ្លឺរបស់ពលករក្នុងក្រុមនេះ បានឲ្យដឹងថា ពួកគាត់គឺពិតជាមានបំណងលួចឆ្លងដែនចូលក្នុងទឹកដីថៃ ដើម្បីរកការងារធ្វើនៅប្រទេសថៃ តាមរយ:មនុស្សចំនួន០២នាក់ប្តីប្រពន្ធ គឺប្តីឈ្មោះ ឈឹង លី អាយុ ៣៧ឆ្នាំ និង ប្រពន្ធឈ្មោះ អាំ ព្រម អាយុ ៣៦ឆ្នាំ ដោយអ្នកទាំង២ បានប្រាប់ពួកគាត់ថា ឥឡូវនេះគេអាចធ្វើដំណើរចូលទៅធ្វើការនៅថៃបានហើយ គឺការងាររើសពងមាន់ មួយថ្ងៃបាន៣០០បាត និងក្នុងមួយខែ ៩.០០០បាត។ ផ្អែកតាមការសម្ភាសន៍ពលករទាំង០៧នាក់ និងចម្លើយរបស់ជនសង្ស័យទាំង២នាក់ប្ដីប្រពន្ធ ពិនិត្យឃើញមានពិរុទ្ធភាពគ្រប់គ្រាន់ក្នុងបទល្មើសការនាំយកចេញដោយមិនស្របច្បាប់ដោយមានគោលដៅ។ សមត្ថកិច្ចជំនាញនគរបាលខេត្ត បានរៀបចំកាសាងសំណុំរឿងបញ្ចូនទៅតុលាការខេត្តកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ប៉ុន្តែដោយសារអ្នកទាំងពីរនាក់នេះកំពុងធ្វើចត្តាឡីស័ក ដូច្នេះត្រូវរង់ចាំការធ្វើចត្តាឡីស័កចប់ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ទើបធ្វើកំណត់ហេតុឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី យូ សុភា អភិបាលរងខេត្ត និង ជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តសៀមរាប បានមានប្រសាសន៍ថា អនុវត្តតាមបទបញ្ជា និង អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ដីពីការររឹតបន្តឹងនៅតាមច្រកព្រំដែន ដូចជាការនាំចេញនាំចូលពលករទៅក្រៅប្រទេសដោយខុសច្បាប់ ក្នុងដំណាក់កាលដែលប្រទេសទាំង២ ជាប់ព្រំដែនមានការបិទខ្ទប់ ដោយសារការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩នេះ គណ:អភិបាលខេត្ត ជាពិសេសឯកឧត្ដមអភិបាលខេត្តសៀមរាប និងជាប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត តែងតែបានធ្វើការណែនាំ និងចង្អុលបង្ហាញដល់លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវបង្កើនការគ្រប់គ្រង ការស្រាវជ្រាវ និង ការបង្ក្រាបបទល្មើសនៃការនាំចេញនាំចូលប្រជាពលរដ្ឋដោយខុសច្បាប់តាមរយ:មេខ្យល់ រួមទាំងការស្រាវជ្រាវរកមេខ្យល់ឲ្យឃើញ ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមនីតិវិធីនៃច្បាប់ ។

លោកស្រី យូ សុភា មានប្រសាសន៍ទៀតថា ក្រោមកិច្ចសហការល្អរវាងរដ្ឋបាលខេត្តសៀមរាប ជាមួយនឹងរដ្ឋបាលខេត្ត ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃនោះ ជាពិសេសលទ្ធដែលសម្រេចបាននាពេលនេះ គឺក្រោមកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានទប់ស្កាត់ និង បង្ក្រាបទាន់ពេលវេលា នូវការឆ្លងដែនដោយខុសច្បាប់ ដើម្បីស្វែងរកការងារនៅក្រៅប្រទេស ខណ:ដែលកន្លងមក យើងសម្រចបានជាច្រើនករណី និងបញ្ជូនជនជាប់សង្ស័យជាមេខ្យល់ត្រូវតុលាការដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។ លទ្ធផលដែលសម្រេចបាននូវការបង្ក្រាបរហូតឈានទៅដល់ការកសាងសំណុំរឿងទៅតុលាការខេត្ត ចំពោះមេខ្យល់ទាំងពីរនាក់នេះ គឺដោយសារការណែនាំនិងបញ្ជាផ្ទាល់ពីឯកឧត្ដមអភិបាលខេត្ត បានចាត់ចែង និងប្រគល់ភារកិច្ចឲ្យក្រុមការងារនៃលេខាធិការដ្ឋាន ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត ជាពិសេសបានចាត់តាំងលោកស្រី ដួង ថាវរី ស្នងការរងនគរបាលខេត្ត ឲ្យដឹកនាំមន្ត្រីជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស ចុះស្រាវជ្រាវជាបន្ទាន់ និងសាកសួរពលករ ដើម្បីឈានដល់ការកំណត់នូវអត្ដសញ្ញាណជនប្រព្រឹត្តល្មើស និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ឲ្យបានឆាប់រហ័សជាទីបំផុត។

ក្នុងឱកាសនេះដែរ លោកស្រី យូ សុភា អភិបាលរងខេត្ត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឲ្យធ្វើការពិចារណាឲ្យបានល្អិនល្អន់ និង ហ្មត់ចត់ជាមុនសិន មុននឹងសម្រេចចិត្តចង់ស្វែងរកការងារធ្វើនៅក្រៅប្រទេស ជាពិសេសក្នុងដំណាក់កាលដែលជំងឺកូវីដ-១៩ កំពុងតែឆ្លងរាលដាលជាសកលយ៉ាងខ្លាំងក្លានៅឡើយនោះ ចៀសវាងការចាញ់បោកមេខ្យល់ ព្រោះវាមានហានីភ័យខ្ពស់ចំពោះខ្លួនឯង ហេតុនេះចូរព្យាយាមស្វែងរកការងារធ្វើនៅក្នុងប្រទេសយើងវិញ ព្រោះវាមានសុវត្ថិភាពសម្រាប់ខ្លួនយើង ។

សូមបញ្ជាក់ថា នេះជាករណីលើកទី០១ សម្រាប់ឆ្នាំ២០២១នេះ ដែលសម្រេចបានក្នុងការងារគ្រប់គ្រង ស្រាវជ្រាវ និង បង្ក្រាបបទល្មើស នៃការនាំចេញនាំចូលប្រជាពលរដ្ឋដោយខុសច្បាប់តាមរយ:មេខ្យល់ រួមទាំងការស្រាវជ្រាវរកមេខ្យល់ឲ្យឃើញ ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមនីតិវិធីនៃច្បាប់ ខណៈដែលឆ្នាំ២០២០កន្លងទៅនេះ សម្រេចបានចំនួន០៧ករណី៕

អត្ថបទ ៖ លោក លីវ សាន្ត
រូបថត ៖ លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត

Tags: នាំពលករចេញដោយមិនស្របច្បាប់ដោយមានគោលដៅ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ភរិយាអភិបាលខេត្តសៀមរាប បង្ហាញនូវសកម្មភាពការងារផ្ទាល់ខ្លួន ក្នុងការធ្វើម្ហូបជូនទៅដល់ក្រុមគ្រូពេទ្យជួរមុខ

ភរិយាអភិបាលខេត្តសៀមរាប បង្ហាញនូវសកម្មភាពការងារផ្ទាល់ខ្លួន ក្នុងការធ្វើម្ហូបជូនទៅដល់ក្រុមគ្រូពេទ្យជួរមុខ

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ២នាក់ទៀត សម្រាប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ដែលទំនាក់ទំនង និងជាអ្នកដំណើរមកពីក្រៅខេត្ត

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ២នាក់ទៀត សម្រាប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ដែលទំនាក់ទំនង និងជាអ្នកដំណើរមកពីក្រៅខេត្ត

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៦គ្រួសារក្នុងស្រុកស្វាយលើ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៦គ្រួសារក្នុងស្រុកស្វាយលើ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.