Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ភរិយាអភិបាលខេត្តសៀមរាប បង្ហាញនូវសកម្មភាពការងារផ្ទាល់ខ្លួន ក្នុងការធ្វើម្ហូបជូនទៅដល់ក្រុមគ្រូពេទ្យជួរមុខ

ដោយ Pothe Thun
11/05/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ភរិយាអភិបាលខេត្តសៀមរាប បង្ហាញនូវសកម្មភាពការងារផ្ទាល់ខ្លួន ក្នុងការធ្វើម្ហូបជូនទៅដល់ក្រុមគ្រូពេទ្យជួរមុខ
115
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីសម្ដែងនូវការអរគុណសម្រាប់ការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យជួរមុខខេត្តសៀមរាប ក្នុងសកម្មភាពទប់ស្កាត់ ការពារ និង ព្យាបាលជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដោយស្មារតីទទួលខុសត្រូវខ្ពស់នោះ លោកជំទាវ ទាង អេង ទៀ សីហា ភរិយាឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប បានរៀបចំធ្វើម្ហូបអាហារសម្រាប់ជូនទៅដល់ក្រុមគ្រូពេទ្យជួរមុខ ដើម្បីបង្ហាញពីអារម្មណ៍របស់ខ្លួន ក្នុងការលើកទឹកចិត្តក្រុមគ្រូពេទ្យជួរមុខពីចម្ងាយ ។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គម«ហ្វេសប៊ុក»ផ្លូវការរបស់លោកជំទាវ ទាង អេង ទៀ សីហា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ លោកជំទាវបានសរសេរយ៉ាងដូច្នេះ ៖ នាងខ្ញុំ សូមផ្ញើចិត្តនឹករលឹក និងការផ្តល់កម្លាំងចិត្តពីចម្ងាយ ថ្ងៃនេះ ខ្ញុំបានធ្វើម្ហូបខ្លះ ដើម្បីជូនទៅដល់ក្រុមគ្រូពេទ្យជួរមុខ នេះជាទឹកចិត្តបន្តិចបន្តួច មិនមានអ្វីធំដុំអីទេ ខ្ញុំគ្រាន់តែសង្ឃឹមថាអាចបង្ហាញពីអារម្មណ៍របស់នាងខ្ញុំ ទោះបីជាយើងនៅផ្ទះមិនអាចចេញទៅដោយផ្ទាល់ ប៉ុន្តែយើងក៏អាចធ្វើអ្វីឲ្យមានន័យ ឬក៏អាចនិយាយបានថា សុំលើកទឹកចិត្តក្រុមគ្រូពេទ្យជួរមុខពីចម្ងាយផង ។

លោកជំទាវ សរសេរបញ្ជាក់ទៀតថា អរគុណសម្រាប់ការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យជួរមុខ ក៏ដូចជាលោកវេជ្ជបណ្ឌិត និង លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ខ្ញុំដឹងថាអស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះ អ្នកទាំងអស់គ្នាមិនបានសម្រាកឲ្យបានពេញកម្លាំង និងមិនមានពេលវេលាគ្រប់គ្រាន់នៅក្បែរជាមួយក្រុមគ្រួសារដូចមុនទេ តែទោះបីជាយ៉ាងក៏ដោយ នាងខ្ញុំនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិតជាសូមកោតសរសើរ នឹងជាមួយមោទនភាព ដែលមានក្រុមគ្រូពេទ្យ ក្លាហាន ហ៊ានចេញមកប្រយុទ្ធប្រឆាំង និងជួយសង្គ្រោះមើលថែព្យាបាលដល់អ្នកដែលឆ្លងជំងឺ Covide-19 នេះ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាការឆ្លើយតប លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត នៃរដ្ឋបាលខេត្តសៀមរាប តាមរយៈបណ្ដាញទំនាក់ទំនងសង្គម«ហ្វេសប៊ុក»ផ្លូវការរបស់លោកកាលពីថ្ងៃទី១០ ខែឧសភាម្សិលមិញដែរនោះ លោកសូមថ្លែងអំណរគុណ ដោយការដឹងគុណ ចំពោះការចូលរួម របស់លោកជំទាវ ជាមួយក្រុមការងារជួរមុខ ក្នុងការទប់ស្កាត់ការឆ្លងកូវីដ-១៩ ក្នុងខេត្តសៀមរាប ។

ជាមួយនឹងសកម្មភាពរបស់ក្រុមគ្រូពេទ្យជួរមុខនេះដែរ ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប ធ្លាប់បានបង្ហាញនូវអារម្មណ៍របស់ខ្លួនតាមរយៈបណ្ដាញទំនាក់ទំនងសង្គម«ហ្វេសប៊ុក»ផ្លូវការរបស់ឯកឧត្ដមផ្ទាល់យ៉ាងដូច្នេះថា មន្ត្រីខ្ញុំ កងកម្លាំងខ្ញុំ គ្រូពេទ្យខ្ញុំ ហត់នឿយណាស់ តាំងពីព្រឹកទល់យប់ រៀងរាល់ថ្ងៃ ដើម្បីព្យាបាល មើលថែរក្សា ការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋយើង ។ សូមចូលរួមអនុវត្តវិធានការសុខាភិបាល ប្រឆាំងនឹងជំងឺកូវីដ-១៩ទាំងអស់គ្នា ដើម្បីការពារខ្លួនឯងនិងក្រុមគ្រួសារ ព្រមទាំងជាការលើកទឹកចិត្តដល់ កងកម្លាំង ក្រុមការងារសុខាភិបាល ៕

អត្ថបទ ៖ លោក លីវ សាន្ត
រូបភាព៖facebook

Tags: ក្រុមគ្រូពេទ្យជួរមុខធ្វើម្ហូបភរិយា​អភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ២នាក់ទៀត សម្រាប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ដែលទំនាក់ទំនង និងជាអ្នកដំណើរមកពីក្រៅខេត្ត

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ២នាក់ទៀត សម្រាប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ដែលទំនាក់ទំនង និងជាអ្នកដំណើរមកពីក្រៅខេត្ត

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៦គ្រួសារក្នុងស្រុកស្វាយលើ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៦គ្រួសារក្នុងស្រុកស្វាយលើ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលខេត្តសៀមរាប ក្នុងពេលជួបវិបត្តិជំងឺកូវីដ-១៩ !

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលខេត្តសៀមរាប ក្នុងពេលជួបវិបត្តិជំងឺកូវីដ-១៩ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.