Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលខេត្តសៀមរាប ក្នុងពេលជួបវិបត្តិជំងឺកូវីដ-១៩ !

ដោយ Pothe Thun
12/05/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, សាសនា និង មនុស្សធម៌
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ខណ:ដែលប្រទេសកម្ពុជា កំពុងតែប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺដ៏កាចសាហាវកូវីដ-១៩ ដោយឡែកនៅខេត្តសៀមរាប ក៏បាននឹងកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺនេះយ៉ាងសស្រាកសស្រាំផងដែរ ក្នុងបរិបទនេះ អាជ្ញាធរខេត្តទាមទារឱ្យមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពាណិជ្ជករ អ្នកវិនិយោគិន វិស័យឯកជន និងប្រជាពលរដ្ឋ ទាំងកម្លាំងកាយ ទាំងស្មារតី និងសម្ភារ: ដើម្បីរួមជាមធ្យោបាយ ក្នុងការទប់ស្កាត់ និងលុបបំបាត់ជំងឺនេះឱ្យអស់ជាស្ថាពរ។

ឆ្លើយតបទៅនឹងវិបត្តិខាងលើ ឯកឧត្តម អ្នកឧកញ៉ា សៀងណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវ បាននាំយកអំណោយជា គ្រឿងឧបភោគបរិភោគ ទៅប្រគល់ជូនឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីចូលរួម និងឆ្លើយតបទៅនឹងសេចក្តីការរបស់រដ្ឋបាលខេត្ត សម្រាប់បែងចែកជូនដល់ក្រុមការងារ អាជ្ញាធរមូលដ្ឋាន កម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ដោយសារវិបត្តិ នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលអំណោយទាំងនោះរួមមាន÷ អង្ករចំនួន ២០តោន, ត្រីខ ១០០កេស និងទឹកបរិសុទ្ឋ ១៥០កេស ។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា៖ សម្ភារស្បៀងអាហារទាំងនេះ ជាការជួយសម្រាលបន្ទុកដល់អាជ្ញាធរខេត្ត ក្នុងការបែងចែកដល់ក្រុមការងារគ្រប់ទីកន្លែងក្នុងខេត្ត ដើម្បីជួយសម្រាលទុក្ខលំបាក និងជួយដោះទ័លរបស់ប្រជាពលរដ្ឋដែលជួបការខ្វះខាតជាក់ស្តែង ។ ឯកឧត្តម បានផ្តំាផ្ញើដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ ឱ្យបន្តគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ជាពិសេសវិធានការ ៣កុំ ៣ការពារ ឱ្យបានម៉ឺងម៉ាត់បំផុត។

ព័ត៌មានជាតិ ថ្មីៗ

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026

ក្នុងនាមអាជ្ញាធរខេត្ត ក្រុមប្រឹក្សាខេត្ត និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត បានបង្ហាញនូវក្តីសោមនស្សរីករាយ ចំពោះទឹកចិត្តដ៏ឧត្តុងឧត្តម របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ និងលោកជំទាវ ដែលបានលះបង់នូវធនធានផ្ទាល់ខ្លួន ចូលរួមយ៉ាងធំធេងក្នុងពេលដែលយើងទាំងអស់គ្នាកំពុងប្រឈម និងជួបការលំបាកដោយសារវិបត្តិជំងឺកូវីដ-១៩ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសរដ្ឋបាលខេត្តសៀមរាប។ រដ្ឋបាលខេត្ត នឹងយកអំណោយទាំងអស់នេះ ប្រើប្រាស់ឱ្យចំគោលដៅសំខាន់ៗ និងបែងចែងជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក និងពលរដ្ឋដែលខ្វះខាតនៅក្នុងអំឡុងពេលធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺព្រឹត្តិការណ៍ ២០កុម្ភ: ទៅតាមលទ្ឋភាពដែលរដ្ឋបាលខេត្តមាន ។

ឯកឧត្តម ទៀ សីហា ក៏បានបង្ហាញនូវក្តីបារម្ភពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងទូទាំងខេត្តសៀមរាប ជាមួយនឹងការប្រឈមទៅនឹងវិបត្តិជំងឺកូវីដ-១៩ ដែលទាំងអស់គ្នាត្រូវតែចូលរួមការពារ ទប់ស្កាត់បញ្ហានេះទាំងអស់គ្នា មិនមែនជាបញ្ហារបស់បុគ្គលណាម្នាក់ឡើយ។ ឯកឧត្តម បញ្ជាក់បន្ថែមថា បច្ចុប្បន្នរដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងយកចិត្តទុកដាក់អនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ចូលដល់សហគមន៍ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃបានយ៉ាងល្អប្រសើរ ។ ជាក់ស្តែងក្រៅពីការរៀបចំមណ្ឌលចត្តាឡីស័កនៅតាមបណ្តាក្រុង ស្រុក អាជ្ញាធរ ខេត្តក៏បានធ្វើការរឹតបន្តឹង នៅតាមបណ្តាច្រកព្រំប្រទល់រវាងខេត្តសៀមរាប និងកំពង់ធំ បន្ទាយមានជ័យ ឧត្តរមានជ័យ ក្នុងការពិនិត្យតាមដានសុខភាពបឋម របស់អ្នកដំណើរចូលមកខេត្តនេះ ដើម្បីតាមដានគ្រប់គ្រង និងកាត់ផ្តាច់ខ្សែចម្លងជម្ងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់៕

អត្ថបទ និងរូបភាព៖ យូ វង្ស
កែសម្រួល៖ លីវ សុខុន

Tags: កូវីដ-១៩តំណាងរាស្ត្រ​មណ្ឌល​សៀមរាបអំណោយ​របស់​ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ និង​លោកជំទាវ​ឯកឧត្តម ទៀ សីហា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យវឌ្ឍនភាព នៃការរៀបចំដីធ្លី និងហេដ្ឋារចនាសម្ព័ន្ធនានា របស់ប្រជាពលរដ្ឋ ដែលឱ្យទៅរស់នៅទីតាំងថ្មី នៅភូមិធម្មជាតិរុនតាឯក

អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យវឌ្ឍនភាព នៃការរៀបចំដីធ្លី និងហេដ្ឋារចនាសម្ព័ន្ធនានា របស់ប្រជាពលរដ្ឋ ដែលឱ្យទៅរស់នៅទីតាំងថ្មី នៅភូមិធម្មជាតិរុនតាឯក

រដ្ឋបាលខេត្តសម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន ប៊ូទិចសាយនីងអង្គរ ក្នុងក្រុងសៀមរាប ពាក់ព័ន្ធនឹងការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ២នាក់ កាលពីថ្ងៃទី១២ ខែឧសភា 

រដ្ឋបាលខេត្តសម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន ប៊ូទិចសាយនីងអង្គរ ក្នុងក្រុងសៀមរាប ពាក់ព័ន្ធនឹងការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ២នាក់ កាលពីថ្ងៃទី១២ ខែឧសភា 

សប្បុរសជនបន្តផ្តល់អំណោយជូនរដ្ឋបាលខេត្តសៀមរាប ដើមី្បចូលរួមទ្រទ្រង់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង បង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩

សប្បុរសជនបន្តផ្តល់អំណោយជូនរដ្ឋបាលខេត្តសៀមរាប ដើមី្បចូលរួមទ្រទ្រង់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង បង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.