Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យវឌ្ឍនភាព នៃការរៀបចំដីធ្លី និងហេដ្ឋារចនាសម្ព័ន្ធនានា របស់ប្រជាពលរដ្ឋ ដែលឱ្យទៅរស់នៅទីតាំងថ្មី នៅភូមិធម្មជាតិរុនតាឯក

ដោយ Pothe Thun
12/05/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍
61
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ម្សិលម៉ិញនេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាព នៃការរៀបចំដីធ្លី និងហេដ្ឋារចនាសម្ព័ន្ធនានា សម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋជាង ៤០០គ្រួសារ ដែលរស់នៅលើដីចំណីស្ទឹងតាមបណ្តោយស្ទឹងសៀមរាបចាប់ពីស្ពាននាគរហូតដល់ស្ពានអង្គរដែលស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប និងបងប្អូនប្រជាពលរដ្ឋរស់លើដីចំណីផ្លូវក្នុងក្រុងសៀមរាប ដែលបានស្ម័គ្រចិត្តរុះរើសំណង់របស់ខ្លួនទៅរស់នៅទីតាំងថ្មីដែលរៀបចំដោយរាជរដ្ឋាភិបាល តាមគោលនយោបាយ ដោយទទួលបានដីទំហំ ២០ម៉ែត្រគុណនឹង ៣០ម៉ែត្រ ដែលស្ថិតក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី។

ជាមួយគ្នានឹងការចុះពិនិត្យវឌ្ឍនភាពនេះ លោក អភិបាលរងខេត្ត បានណែនាំដល់ក្រុមការងារបច្ចេកទេសត្រូវបង្កើនការយកចិត្តទុកដាក់រៀបចំហេដ្ឋារចនាសម្ព័ន្ធ ឱ្យសមស្របទៅតាមតម្រូវរបស់បងប្អូនប្រជាពលរដ្ឋ និងត្រូវពិនិត្យមើលបញ្ហាប្រព័ន្ធទឹកប្រើប្រាស់ និងប្រព័ន្ធប្រឡាយរំដោះទឹកភ្លៀងនៅរដូវវស្សាខាងមុខនេះ ព្រមទាំងបញ្ហាប្រឈម ដែលនៅសេសសល់នានា ជូនបងប្អូនមករស់នៅក្នុងតំបន់នោះឱ្យល្អប្រសើរ។ លោក ង៉ាន់ ភិរុណ ក៏បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ទន្ទឹមនឹងនោះបងប្អូនប្រជាពលរដ្ឋ ក៏មានការសប្បាយចិត្តនឹងការទទួលយកគោលនយោបាយនេះផងដែរ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ដែលបានគិតគូរដល់ប្រជាពលរដ្ឋរបស់ខ្លួន។ លោក ង៉ាន់ ភិរុណ បានបន្តថា សកម្មភាពនេះអាចសម្រេចបានជោគជ័យ គឺដោយសារមានការចូលរួមពីប្រជាពលរដ្ឋ ដើម្បីឱ្យមានការអភិវឌ្ឍខេត្តសៀមរាប ក្នុងការស្ថាបនានូវហេដ្ឋារចនាសម្ព័ន្ធចំនួន ៣៨ខ្សែ និងការស្តារស្ទឹងសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ឱ្យស័ក្កសមជាទីក្រុងវៃឆ្លាតនាពេលខាងមុខផងដែរ។

ជាមួយនឹងនោះបងប្អូនប្រជាពលរដ្ឋ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត ដែលបានយកចិត្តទុកដាក់ដោះស្រាយគោលនយោបាយនិងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធអគ្គិសនី និងទឹកស្អាតជូនពួកគាត់។
សូមបញ្ជាក់ថា៖ បន្ទាប់ពីបានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល និងការណែនាំរបស់គណ:កម្មការអន្តរក្រសួង លើការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ និងគម្រោងកែលម្អដងស្ទឹងសៀមរាប នៅក្នុងក្រុងសៀមរាប រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់ដោយអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលមានសំណង់ការ្យផ្សេងៗនៅលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាប ធ្វើឱ្យ បងប្អូនប្រជាពលរដ្ឋ បានចូលរួមសហការអនុវត្ត និងរុះរើដោយស្ម័គ្រចិត្ត ទៅសាងសង់លំនៅឋានថ្មី ដែលអាជ្ញាធរខេត្តនិងអាជ្ញាធរជាតិអប្សរា បានរៀបចំជូនពួកគាត់តាមរយ:ការចាប់ឆ្នោតដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល សរុបចំនួន៤៣១ គ្រួសារ៕

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

20/11/2025

អត្ថបទ និងរូបភាព៖ យូ វង្ស
កែសម្រួល៖ លីវ សុខុន

Tags: ការរៀបចំដីធ្លីការស្ថាបនានូវហេដ្ឋារចនាសម្ព័ន្ធចំនួន ៣៨ខ្សែការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន ប៊ូទិចសាយនីងអង្គរ ក្នុងក្រុងសៀមរាប ពាក់ព័ន្ធនឹងការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ២នាក់ កាលពីថ្ងៃទី១២ ខែឧសភា 

រដ្ឋបាលខេត្តសម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន ប៊ូទិចសាយនីងអង្គរ ក្នុងក្រុងសៀមរាប ពាក់ព័ន្ធនឹងការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ២នាក់ កាលពីថ្ងៃទី១២ ខែឧសភា 

សប្បុរសជនបន្តផ្តល់អំណោយជូនរដ្ឋបាលខេត្តសៀមរាប ដើមី្បចូលរួមទ្រទ្រង់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង បង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩

សប្បុរសជនបន្តផ្តល់អំណោយជូនរដ្ឋបាលខេត្តសៀមរាប ដើមី្បចូលរួមទ្រទ្រង់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង បង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងស្រុកបន្ទាយស្រី ១៦គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងស្រុកបន្ទាយស្រី ១៦គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.