ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូងនៅកម្ពុជាបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា និងបង្ហាញពីចំណងមិត្តភាពកាន់តែរឹងមាំ រវាងប្រទេសទាំងពីរ
បន្ទាប់ពីបញ្ចប់ ដំណើរទស្សនកិច្ចនៅតាមប្រាសាទមួយចំនួន ក្នុងរមណីយដ្ឋានតំបន់អង្គរ ឯកឧត្តម មូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវ បានអញ្ជើញចាកចេញពីព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបហើយ នៅវេលាម៉ោង ០១:១០នាទី រសៀល ដើម្បីត្រឡប់ទៅព្រលានយន្តហោះអន្តរជាតិពោចិនតុង រាជធានីភ្នំពេញវិញ បន្ទាប់មកទើបបន្តហោះចេញ ទៅកាន់ប្រទេសកូរ៉េខាងត្បូង តាមរយៈយន្តហោះពិសេសរបស់ឯកឧត្តម នៅថ្ងៃទី ១៦ ខែមីនា ...