Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​កូ​រ៉េ​ខាងត្បូងនៅ​កម្ពុជាបញ្ចប់​ទៅ​ដោយ​លទ្ធផល​ផ្លែផ្កា និង​បង្ហាញ​ពី​ចំណង​មិត្តភាព​កាន់តែ​រឹងមាំ រវាង​ប្រទេស​ទាំង​ពីរ​

ដោយ Pothe Thun
16/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​កូ​រ៉េ​ខាងត្បូងនៅ​កម្ពុជាបញ្ចប់​ទៅ​ដោយ​លទ្ធផល​ផ្លែផ្កា និង​បង្ហាញ​ពី​ចំណង​មិត្តភាព​កាន់តែ​រឹងមាំ រវាង​ប្រទេស​ទាំង​ពីរ​
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បន្ទាប់​ពី​បញ្ចប់ ដំណើរ​ទស្សនកិច្ច​នៅ​តាម​ប្រាសាទ​មួយចំនួន ក្នុង​រមណីយដ្ឋាន​តំបន់​អង្គរ ឯកឧត្តម មូន ជេ​អ៊ីន ប្រធានាធិបតី​កូរ៉េខាងត្បូង និង​លោកជំទាវ បាន​អញ្ជើញ​ចាកចេញ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប​ហើយ នៅវេលា​ម៉ោង ០១:១០​នាទី រសៀល ដើម្បី​ត្រឡប់​ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ពោ​ចិន​តុង រាជធានី​ភ្នំពេញ​វិញ បន្ទាប់មក​ទើប​បន្ត​ហោះ​ចេញ ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង តាមរយៈ​យន្តហោះ​ពិសេស​របស់​ឯកឧត្តម នៅ​ថ្ងៃ​ទី ១៦ ខែ​មីនា ឆ្នាំ ២០១៩ ដដែល​នេះ​តែម្ដង​។​

​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល ៣​ថ្ងៃ របស់ ប្រធានាធិបតី​កូរ៉េខាងត្បូង​នេះ បាន​បន្សល់ទុក​នូវ​លទ្ធផល​ផ្លែផ្កា​ជា​ច្រើន​ដល់​ប្រទេស​កម្ពុជា ដែល​វា​បាន​បង្ហាញ​ពី​ចំណង​មិត្តភាព​កាន់តែ​រឹងមាំ និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​កាន់តែ​ស៊ីជម្រៅ​។ បន្ទាប់​ពី ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រមុខរដ្ឋ​កូរ៉េខាងត្បូង បាន​អញ្ជើញ​ធ្វើ​ជា​សាក្សី ក្នុង​ពី​ធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន ៥ នោះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ធានា ដល់​អ្នកវិនិយោគ​គ្រប់​រូប នូវ​បរិយាកាស​វិនិយោគ ប្រកប​ដោយ​ភាព​អំណោយផល​ជាពិសេស គឺ​សន្តិភាព សន្តិសុខ និង​ស្ថេរភាព​នយោបាយ ក៏ដូចជា​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌ​ច្បាប់ និង​ស្ថាប័ន​ដែល​ប្រកបដោយ ប្រសិទ្ធភាព​តម្លាភាព គណនេយ្យភាព និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន​។​

​សូមជម្រាបថា កិច្ចព្រមព្រៀង​ចំនួន ៥​នោះ​រួមមាន​៖
​ទី​១-​កិច្ចសម្របសម្រួល​ក្រប​ខណ្ឌ​ស្ដីពី​ការ​ផ្ដល់​ឥណទាន​សម្បទា​ន នៃ​មូលនិធិ​សហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ ២០១៩-២០២៣ ដែល​ចុះហត្ថលេខា​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ទី​២-​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន សម្រាប់​គម្រោង​បង្កើត មន្ទីរពេទ្យ​សាកលវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល​។​

​ទី​៣-​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា លើ​គម្រោង​ផ្គត់ផ្គង់​ថាមពល សម្រាប់​ប្រព័ន្ធ​បណ្ដាញ​អគ្គិសនី​ខ្នាត​តូច​បំផុត និង​ស្ថានីយ​សាក​អាគុយ​នៅ​កម្ពុជា ។​

​ទី​៤-​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​ទីភ្នាក់ងារ​ជម្រុញ​វិនិយោគ​ពាណិជ្ជកម្ម​កូរ៉េ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សម្រាប់​កិច្ចសហប្រតិបត្តិការ​សម្រួល​ការវិនិយោគ​ពី​កូរ៉េ​។​

​និង​ទី​៥-​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​រាជបណ្ឌិតសភា​កម្ពុជា និង​ក្រុមប្រឹក្សា​ស្រាវជ្រាវ​ជាតិ សម្រាប់​សេដ្ឋកិច្ច មនុស្សសាស្ត្រ និង​សង្គមសាស្ត្រ នៃ​សាធារណរដ្ឋ​កូរ៉េ ។​

​ក្រៅ​ពី​កិច្ចព្រមព្រៀង​ចំនួន ៥​នេះ សម្ដេច​តេជោ ហ៊ុន សែន និង ឯកឧត្តម មូន ជេ​អ៊ីន ក៏​បាន​ព្រមព្រៀង​គ្នា ក្នុង​ការ​មិន​យកពន្ធ​ត្រួត​គ្នា​។ បន្ថែម​ពីលើ​នោះ រដ្ឋាភិបាល​កូរ៉េខាងត្បូង បានសម្រេច​ពន្លឿន​ការវិនិយោគ រួម​នឹង​កិច្ចសហប្រតិបត្តិការ លើ​ការដឹកជញ្ជូន​ក្នុង​វិស័យ​កសិកម្ម​ផងដែរ​។ ទន្ទឹមនឹងនោះ ភាគី​ទាំងពីរ បាន​សម្ដែង​នូវ​ការពេញចិត្ត តាមរយៈ​កំណើន នៃ​ការប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​វិស័យ​ទេសចរណ៍ និង​ធុរកិច្ច ក៏​ដូចជា​ទំនាក់ទំនង​ល្អ ក្នុង​ការបញ្ជូន​ពលក​រ​ខ្មែរ​ទៅ​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​ផង​ដែរ​។​

​សូមបញ្ជាក់​ថា ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ (​កូរ៉េខាងត្បូង​) បាន​ផ្អាក​ទំនាក់ទំនង​ជាមួយ​គ្នា អស់​មួយរយៈ ដោយសារ​បញ្ហា សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា តែ​ទំនាក់ទំនង​ការទូត​នេះ​ត្រូវបាន​ត​ភ្ជាប់​ឡើងវិញ នៅ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​១៩៩៧ បន្ទាប់ពី​សម្តេច​តេជោ បាន​ធ្វើ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​កូរ៉េ នា​ខែ​កក្កដា ឆ្នាំ​១៩៩៦​។ គិត​ពី​ឆ្នាំ​១៩៩៦ មកដល់​ឆ្នាំ​២០១៨ រដ្ឋាភិបាល​ប្រទេស​កូរ៉េ បាន​ផ្ដល់​ហិរញ្ញប្បទាន​ប្រមាណ ៦៣២​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុងនោះ​ហិរញ្ញប្បទាន​ឥត​សំណង​មាន​ប្រមាណ​ជាង ៣០០ លាន​ដុល្លារ​អាមេរិក​។​

​គួរ​រំលឹក​ដែរ​ថា ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​ត្បូង ឯកឧត្តម មូន ជេ​អ៊ីន និង​លោកជំទាវ បាន​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ១៤ ដល់​ថ្ងៃ​ទី ១៦ ខែ​មីនា ដែល​នេះ​ជា​ដំណើរ​ទស្សនកិច្ច គឺជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​ឯកឧត្តម ក្នុងឋានៈ​ជា​ប្រមុខរដ្ឋ​នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​តប​តាម​ការអញ្ជើញ​ពី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​អត្ថបទ​៖ សេង ផល្លី​

Tags: កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន សម្រាប់​គម្រោង​បង្កើត មន្ទីរពេទ្យ​សាកលវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល​កិច្ចសម្របសម្រួល​ក្រប​ខណ្ឌ​ស្ដីពី​ការ​ផ្ដល់​ឥណទាន​សម្បទា​ន នៃ​មូលនិធិ​សហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ ២០១៩-២០២៣ ដែល​ចុះហត្ថលេខាដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​កូ​រ៉េ​ខាងត្បូងនៅ​កម្ពុជាប្រធានាធិបតី​កូរ៉េខាងត្បូងព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា លើ​គម្រោង​ផ្គត់ផ្គង់​ថាមពល សម្រាប់​ប្រព័ន្ធ​បណ្ដាញ​អគ្គិសនី​ខ្នាត​តូច​បំផុត និង​ស្ថានីយ​សាក​អាគុយ​នៅ​កម្ពុជាឯកឧត្តម មូន ជេ​អ៊ីន ប្រធានាធិបតី​កូរ៉េខាងត្បូង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធាន​ក្រុមប្រឹក្សាភាពយន្ត​សាធារណៈរដ្ឋ​កូរ៉េបង្ហាញ​ពី​គោលបំណងសហការ​បង្កើតបច្ចេកវិទ្យា​វីដេអូ ហ្គេម និង​ភាពយន្ត​គ្រប់​ប្រភេទជាមួយ​កម្ពុជា

ប្រធាន​ក្រុមប្រឹក្សាភាពយន្ត​សាធារណៈរដ្ឋ​កូរ៉េបង្ហាញ​ពី​គោលបំណងសហការ​បង្កើតបច្ចេកវិទ្យា​វីដេអូ ហ្គេម និង​ភាពយន្ត​គ្រប់​ប្រភេទជាមួយ​កម្ពុជា

កាយ​រឹទ្ឋិ​ជាតិ​កម្ពុជា រៀបចំ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​១១របស់​ថ្នាក់ដឹកនាំ​កាយ​រឹទ្ឋិ​អាស៊ាន​

កាយ​រឹទ្ឋិ​ជាតិ​កម្ពុជា រៀបចំ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​១១របស់​ថ្នាក់ដឹកនាំ​កាយ​រឹទ្ឋិ​អាស៊ាន​

រថយន្ត​មួយ​គ្រឿងផ្ទុះ​កង់​មុខ បណ្តាល​ឲ្យ​បុក​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​

រថយន្ត​មួយ​គ្រឿងផ្ទុះ​កង់​មុខ បណ្តាល​ឲ្យ​បុក​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.