Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កាយ​រឹទ្ឋិ​ជាតិ​កម្ពុជា រៀបចំ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​១១របស់​ថ្នាក់ដឹកនាំ​កាយ​រឹទ្ឋិ​អាស៊ាន​

ដោយ Pothe Thun
16/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​សណ្ឋាគារ​សុខា​ល័យ​ខេត្តសៀមរាប នា​ថ្ងៃ​ទី​១៦​ខែ​មីនា​ឆ្នាំ​២០១៩ គណៈ​ស្នងការ​ជាតិ នៃ​កាយ​រឹទ្ឋិ​ជាតិ​កម្ពុជា បាន​រៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ របស់​ថ្នាក់ដឹកនាំ​កាយ​រឹទ្ឋិ នៃ​បណ្តា​ប្រទេស ក្នុង​តំបន់​អាស៊ាន ដែល​មាន​សមាសភាព​ប្រតិភូ​ជា​ប្រធាន​គណៈ​ស្នងការ​ជាតិ ស្នងការ​ជាតិ​កិច្ចការ​អន្តរជាតិ និង​ស្នងការ​ជំនាញ​ផ្សេងៗទៀតចូលរួមជាអ្នកសង្កេតការណ៍​សរុប​ចំនួន​២៥​រូប ដែល​មាន​ប្រទេស​កម្ពុជា ប្រុយ​ណេ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ សឹង្ហ​បុរី និង​ប្រទេស​វៀតណាម និង​មាន​វត្តមាន​ថ្នាក់ដឹកនាំ និង​សមាជិក​សមាជិកា នៃ​កាយ​រឹទ្ឋិ​ជាតិ​កម្ពុជា ចូលរួម​ជាច្រើន​ផងដែរ​។​

​ថ្លែង​បើក​កិច្ចប្រជុំ​នា​ឱកាស​នោះ ឯកឧត្តម បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​ជា​ប្រធាន​កាយ​រឹទ្ឋិ​ជាតិ​កម្ពុជា មានប្រសាសន៍ថា​៖ សមាគម​កាយ​រឹទ្ឋិ​អាស៊ាន សម្រាប់​កិច្ច​សហប្រតិបត្តិការ​តំបន់​ក្នុង​តំបន់ (ASEAN Scout Association for Regional Cooperation) ហៅ​កាត់​ថា ASARC ត្រូវបាន​បង្កើតឡើង​នៅ​ក្នុង​សន្និសីទ​កាយ​រឹទ្ឋិ​អាស៊ាន​លើក​ទី​១ កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១៧ នៅ​ទី​ក្រុងកូឡា​ឡាំ​ពួរ ប្រទេ​ម៉ាឡេស៊ី និង​បង្កើតឡើង​ដោយ​អង្គការ​ជាតិ នៃ​ចលនា​កាយ​រឹទ្ឋិ ក្នុង​បណ្តា​ប្រទេស​តំបន់​អាស៊ាន ក្នុង​គោលបំណង លើកទឹកចិត្ត​និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូរ ការឯកភាព មិត្តភាព​បងប្អូន និង​សាមគ្គីភាព​ក្នុង​តំបន់​អាស៊ាន ដោយ​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​ជិតស្និទ្ឋ ដើម្បី​បង្កើត ឲ្យបាន​នូវ​កម្មវិធី​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​កុមារ ដល់​យុវជន​។ បន្ថែម​ពី​នេះ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ ដោយ​អនុលោម​ទៅតាម​គោលការណ៍​កាយ​រឹទ្ឋិ​កម្ម និង​ធម្មនុញ្ញ​អាស៊ាន ជួយ​អភិក្ស និង​លើកកម្ពស់​ចលនា​កាយ​រឹទ្ឋិ​ក្នុង​តំបន់ និង​ជួយ​ដោះស្រាយ​បញ្ហា​ផ្សេងៗ ដែល​កើតមានឡើង​នៅ​ក្នុង​ចលនា​កាយ​រឹទ្ឋិ​។​

​ឯកឧត្តម បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណារ៉ុន បាន​មានប្រសាសន៍​បញ្ជាក់​បន្ថែម​នៅក្នុង​សន្និសីទ​សារ​ព័ត​មាន នៅ​ថ្ងៃ​ដដែល​នោះ​ថា​៖ កិច្ចប្រជុំ​មេដឹកនាំ​កាយ​រឹទ្ឋិ​អាស៊ាន​លើក​ទី​១១ គឺជា​កិច្ច​ជំនួប​ប្រចាំឆ្នាំ​របស់​ថ្នាក់ដឹកនាំ​កាយ​រឹទ្ឋិ​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដែល​មាន​អង្គការ​ជាតិ​នៃ​ចលនា​កាយ​រឹទ្ឋិ ទទួលស្គាល់​និង​ជា​សមាជិក​ពេញ​សិទ្ឋិ​របស់ អង្គការ​ពិភពលោក​នៃ​ចលនា​កាយ​រឹទ្ឋិ និង​ជា​ក្រុម​ប្រទេស​នៃ​សមាជិក សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម បញ្ជាក់ថា​៖​កិច្ចប្រជុំ​នេះ មាន​សារៈសំខាន់​ណាស់ ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​ដូចជា​៖
១. ពិនិត្យ និង​អនុម័ត លើ​កំណត់ហេតុ​អង្គប្រជុំ​មេដឹកនាំ​កាយ​រឹទ្ឋិ​អាស៊ាន​លើក​ទី​១០ និង​សន្និសីទ​កាយ​រឹទ្ឋិ​អាស៊ាន​លើក​ទី​៥​កាលពី​ថ្ងៃ​ទី​១៣​ខែតុលា​ឆ្នាំ​២០១៨​នៅ​ទីក្រុង​ម៉ា​និល​ឡា ប្រទេស​ហ្វីលីពីន​។​
២.​អនុម័ត​លើ​សំណើ​បង្កើត​លេខ​គណនី​ធនាគារ​របស់​ASARC(​សមាគម​កាយ​រឹទ្ឋិ​អាស៊ាន​សម្រាប់​សហការក្នុង​តំបន់​)​នៅក្នុង​ធនាគារ​ណាមួយ របស់​ប្រទេស​សឹង្ហ​បុរី ដើម្បី​រក្សា​ទុក​មូលនិធិ​កាយ​រឹទ្ឋិ​អាស៊ាន​។​
៣.​ពិភាក្សា និង​អនុម័ត​លើ​រូបភាព​ពានរង្វាន់ មេដឹកនាំ​កាយ​រឹទ្ឋិ​អាស៊ាន ដែល​មានឈ្មោះ​ថា​៖ ពានរង្វាន់​មេដឹកនាំ​កាយ​រឹទ្ឋិ ដើម្បី​ផ្តល់ជូន និង​លើកទឹកចិត្ត​មេដឹកនាំ​កាយ​រឹទ្ឋិ​អាស៊ាន ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​កិច្ចកា​យ​រឹទ្ឋិ​ក្នុង​តំបន់​អាស៊ាន​។​
៤.​ពិភាក្សា​លម្អិត​លើ​សេចក្តីព្រាង​លក្ខខណ្ឌ តម្រូវ​គុណ​វុឌ្ឍ និង​លក្ខណៈសម្បត្តិ​ដែល​ជា​តម្រូវការ​របស់​គណៈកម្មការ​ផ្តល់​រង្វាន់
៥.​បន្ត​កិច្ច​ពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ លើ​បញ្ហា​ប្រឈម ក្នុង​ការបង្កើត​ចលនា​កាយ​រឹទ្ឋិ​ឡាវ ដោយ​មាន​ការទទួលស្គាល់​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ឡាវ និង​បន្ត​ពិភាក្សា​លើ​កិច្ច​ត្រៀម​រៀបចំ​កម្មវិធី​បោះជំរុំ​កាយ​រឹទ្ឋិ​អាកាស​លើកទី​១​នៅ​ប្រទេស​សឹង្ហ​បុរី​នា​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩​ខាងមុខនេះ​។​

​អត្ថបទ និង​រូបភាព​៖ លោក យូ វង្ស​

Tags: ASARCASEAN Scout Association for Regional Cooperationកាយ​រឹទ្ឋិ​ជាតិ​កម្ពុជាកិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​២៧ នៃ​វេទិកា​អាស៊ី​-​ប៉ាស៊ីហ្វិក (APPF)ក្រសួង​អប់រំ​យុវជន​និង​កីឡាគណៈ​ស្នងការ​ជាតិ នៃ​កាយ​រឹទ្ឋិ​ជាតិ​កម្ពុជាថ្នាក់ដឹកនាំ​កាយ​រឹទ្ឋិ នៃ​បណ្តា​ប្រទេស ក្នុង​តំបន់​អាស៊ាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រថយន្ត​មួយ​គ្រឿងផ្ទុះ​កង់​មុខ បណ្តាល​ឲ្យ​បុក​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​

រថយន្ត​មួយ​គ្រឿងផ្ទុះ​កង់​មុខ បណ្តាល​ឲ្យ​បុក​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​

សមត្ថកិច្ច​ខេត្ត​សៀមរាបបង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្នុង​ខារ៉ាអូខេSC នៅ​កណ្ដាល​ក្រុង​សៀមរាបឃាត់ខ្លួន​មនុស្ស​៣០​នាក់​

សមត្ថកិច្ច​ខេត្ត​សៀមរាបបង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្នុង​ខារ៉ាអូខេSC នៅ​កណ្ដាល​ក្រុង​សៀមរាបឃាត់ខ្លួន​មនុស្ស​៣០​នាក់​

ជនបរទេស២​នាក់អារ​ក​សម្លាប់​អ្នកបើក​តាក់ស៊ីដោយ​សង្ស័យ​ជា​ករណី​ប្លន់​

ជនបរទេស២​នាក់អារ​ក​សម្លាប់​អ្នកបើក​តាក់ស៊ីដោយ​សង្ស័យ​ជា​ករណី​ប្លន់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.