Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

សមត្ថកិច្ច​ខេត្ត​សៀមរាបបង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្នុង​ខារ៉ាអូខេSC នៅ​កណ្ដាល​ក្រុង​សៀមរាបឃាត់ខ្លួន​មនុស្ស​៣០​នាក់​

ដោយ Pothe Thun
17/03/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
3.9k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កម្លាំង​នគរបាល​ខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​គ្រឿង​ញៀន ក្នុង​ទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង យីហោ​អេស​ស៊ី (SC) ស្ថិតនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លរ​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ដោយ​ឃាត់​ខ្លូន​មនុស្ស​៣០​នាក់ និង​ថ្នាំញៀន​មួយចំនួន​។​

​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប លោក​ឧត្តមសេនីយ៍ត្រី អ៊ុ អម​រ៉ា បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​មីនា នេះ ឲ្យដឹងថា នៅ​យប់​រំលង​អាធ្រា​ត​ថ្ងៃទី​១៦ ឈានចូលទី១៧ ខែ​មីនា ឆ្នាំ​២០១៩ នេះ​កម្លាំង​សមត្ថកិច្ច បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន នៅ​ទីតាំង​ខារ៉ាអូខេ​អេស​ស៊ី (SC) នេះ ដោយ​កម្លាំង​ជំនាញ ឃាត់ខ្លួន​បាន​មនុស្ស​៣០​នាក់ ក្នុងនោះ​មាន​ស្រី​០៧​នាក់​។ ក្នុងនោះដែរ លោក​ស្នងការរង មិន​បាន​បញ្ជាក់ថា មាន​ជនបរទេស ឬ​អត់​នោះទេ​?

​លោក​ឧត្តមសេនីយ៍ត្រី អ៊ុ អម​រ៉ា បន្តថា ក្នុង​ប្រតិបត្តិការ ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប​នេះ សមត្ថកិច្ច​ដកហូត​វត្ថុតាង ថ្នាំញៀន​ប្រភេទ​ម៉េតំ​ហ្វេ​តា​មីន​២១​កញ្ចប់​, ថ្នាំញៀន អិច​ស្តា​ស៊ី​៩​គ្រាប់ និង​កញ្ចប់​ថ្នាំញៀន​ប្រើ​រួច ព្រម​ទាំង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​លោក​ស្នងការរង​បាន​បន្តថា បច្ចុប្បន្ន​នេះ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប ចាត់ការ​បន្ដ​តាម​នីតិវិធី​៕

​អត្ថបទ និង​រូបភាព​៖ លោក ជា ស្រស់​
​កែសម្រួល​៖ លោក សេង ផល្លី​

Tags: ខារ៉ាអូខេខារ៉ាអូខេ​​អេស​ស៊ី (SC)ខេត្តសៀមរាបគ្រឿងញៀនបទល្មើស​គ្រឿងញៀន​ក្នុង​ខារ៉ាអូខេសមត្ថកិច្ច​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនបរទេស២​នាក់អារ​ក​សម្លាប់​អ្នកបើក​តាក់ស៊ីដោយ​សង្ស័យ​ជា​ករណី​ប្លន់​

ជនបរទេស២​នាក់អារ​ក​សម្លាប់​អ្នកបើក​តាក់ស៊ីដោយ​សង្ស័យ​ជា​ករណី​ប្លន់​

ឯកឧត្តម ទៀ សីហា ត្រូវបាន​តែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិនៃ​កាយរឹទ្ធិ​ជាតិ​កម្ពុជាប្រចាំ​ខេត្ត​សៀមរាប​

ឯកឧត្តម ទៀ សីហា ត្រូវបាន​តែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិនៃ​កាយរឹទ្ធិ​ជាតិ​កម្ពុជាប្រចាំ​ខេត្ត​សៀមរាប​

ជនជាតិ​កម្ពុជាត្រូវបាន​បោះឆ្នោតជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ សម្រាប់​អាណត្តិ​ទី​៥

ជនជាតិ​កម្ពុជាត្រូវបាន​បោះឆ្នោតជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ សម្រាប់​អាណត្តិ​ទី​៥

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.