Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ទៀ សីហា ត្រូវបាន​តែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិនៃ​កាយរឹទ្ធិ​ជាតិ​កម្ពុជាប្រចាំ​ខេត្ត​សៀមរាប​

ដោយ Pothe Thun
18/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
79
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​មេដឹកនាំ​កាយ​រឹទ្ឋិ​ជាន់ខ្ពស់​ជំនាន់​ទី​២ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ត្រូវបាន​ប្រធាន​កាយរឹទ្ធិ​ជាតិ​កម្ពុជា តែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ នៃ​កាយរឹទ្ធិ​ជាតិ​កម្ពុជា ប្រចាំ​ខេត្ត​សៀមរាប សម្រាប់​អាណត្តិ​ទី​៣​។​

​ថ្លែង​បើក​វគ្គ​បណ្តុះ​បណ្តា​ល្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ឯកឧត្តម បណ្ឌិត​សភា​ចារ្យ ហង់ ជួន ណារ៉ុន មានប្រសាសន៍ថា​៖ វគ្គ​បណ្តុះបណ្តាល​នេះ មាន​សារៈសំខាន់​ណាស់ ដើម្បី​ពង្រឹងសមត្ថភាព​របស់​សិក្ខាកាម ហើយ​ក្រោយ​បញ្ចប់​វគ្គ​សិក្ខាកាម​នឹង​ទទួលបាន​នូវ​បទពិសោធ និង​ចំណេះដឹង​កាយ​រឹទ្ឋិ​ក​ម្ម​យ៉ាង​ពេញលេញ ពី​អ្នកឯកទេស​កាយ​រឹទ្ឋិ​កម្ម នៃ​កាយ​រឹទ្ឋិ​ជាតិ​កម្ពុជា ដែល​មាន​ឯកទេស​និង​ជំនាញ ទទួលស្គាល់​ដោយ​អង្គការ​ពិភពលោក នៃ​ចលនា​កាយ​រឹទ្ឋិ​ប្រចាំ​តំបន់​អាស៊ី ប៉ាស៊ីហ្វិក ។​

​ឯកឧត្តម ប្រធាន​កាយ​រឹទ្ឋិ​ជាតិ​កម្ពុជា បន្តថា​៖​សមាជិកភាព​កាយ​រឹទ្ឋិ​កម្ពុជា មាន ការងារ​សំខាន់ គឺ​ពង្រឹង​សមត្ថភាព​មន្ត្រី​មេដឹកនាំ​កាយ​រឹទ្ឋិ​ជាតិ​កម្ពុជា​ប្រកបដោយ​គុណភាព ធ្វើការ​ពង្រីក​សមាជិក​ភាព​កាយ​រឹទ្ឋិ​កម្ពុជា ទៅដល់​គ្រប់​សាលា​ទូទៅ និង​គ្រប់​កម្រិតសិក្សា សំដៅ​ចូល​រួមចំណែក ក្នុង​ការជួយ​បណ្តុះបណ្តាល​យុវជន​កម្ពុជា ដែល​ជា​គោលដៅ​អាទិភាព​គឺ​តម្រង់​ឆ្ពោះទៅកាន់​យុវជន​នៅក្នុង​សាលា និង​ជំហាន​បន្ទាប់​យុវជន​នៅក្រៅ​សាលា ដើម្បី​បំផុស​ពួកគាត់ ឲ្យមាន​សីលធម៌ គុណធម៌ ចូលរួម​ការងារ​ក្នុងសង្គម ដោយ​មាន​កម្មវិធី​បណ្តុះ​បណ្តាល​ច្បាស់លាស់ និង​ស្រប​តាម​ក្រ​មសិល​ធម៌រ​បស់​កាយ​រឹទ្ឋិ​ជាតិ​កម្ពុជា ហើយ​ក៏​ដើម្បី​សម្រេច​បាន​តាម​គោលដៅ សមាជិកភាព​កាយ​រឹទ្ឋិ​ជាតិ​កម្ពុជា មិន​គិតតែ​លើ​ចំនួន​នោះទេ សំខាន់​គិតពី​គុណភាព និង​គុណ​តម្លៃ​របស់​សមាជិភាព​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ក្នុងនោះដែរ ដើម្បី​ពង្រីក​សមាជិកភាព​ឱ្យ​កាន់តែ​ច្រើន និង​មាន​គុណភាព ឯកឧត្តម បាន​ស្នើ​ដល់​ការិយាល័យ​កាយ​រឹទ្ឋិ​រាជធានី​ខេត្ត និង​តាម​បណ្តា​មន្ទីរ​អប់រំ​យុវជន​និង​កីឡា ទាំងអស់​ត្រូវ​ពង្រឹង​សមត្ថភាព​មេដឹកនាំ​កាយ​រឹទ្ឋិ និង​ត្រូវមាន​ផែនការ​សកម្មភាព​ជាក់ស្តែង សម្រាប់​ពង្រីក​សមាជិក​ភាព​នៅតាម​សាលារៀន​តាមរយៈ ក្រុមប្រឹក្សា​យុវជន និង​ក្រុមប្រឹក្សា​កុមារ រៀបចំ​ទិញ​កន្សែង យក​ទៅ​បំពាក់​ដោយ​មិនចាំបាច់​ឯកសណ្ឋាន តែ​បើ​សមាជិក​ណា​មាន​លទ្ឋភាព​អាច​ទិញ​ដោយ​ខ្លួនឯង​បាន​ជា​ការប្រសើរ និង​សហការ​ជាមួយ​វិស័យ​ឯកជន​ដើម្បី​ផលិត​ឯកសណ្ឋាន​កាយ​រឹទ្ឋិ និង​បណ្តុះបណ្តាល​ក្រុម​តន្ត្រី​កាយរឹ​ទ្ឋតាម​វិទ្យាល័យ​និង​អនុវិទ្យាល័​យនានា​។​

​សូមជម្រាបថា វគ្គ​បណ្តុះបណ្តាល​មេដឹកនាំ​កាយ​រឹទ្ឋិ​ជាន់ខ្ពស់​ជំនាន់​ទី​២ រយៈពេល​៧​ថ្ងៃនេះ ប្រារព្ធ​ឡើង​នៅ​សាលា​ពលទាហាន​ទី​៤ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប និង មាន​សមាជិកភាព​កាយ​រឹទ្ឋិ​ជាតិ​កម្ពុជា​ចំនួន​៦៤​រូប មក​ពី​នាយកដ្ឋាន​សហ​ប្រតិបត្តិការ​កាយ​រឹទ្ឋិ មន្ត្រី​ទទួលបន្ទុក​កិច្ចការ​កាយ​រឹទ្ឋិ​កម្ម​ថ្នាក់​រាជធានី​ខេត្ត មន្ត្រី​មកពី​គណៈកម្មាធិការ​ប្រតិបត្តិ​ការ​ជាតិ និង​កាយ​រឹទ្ឋិ​រៀមច្បង​នៃកាយ​រឹទ្ឋិ​ជាតិ​កម្ពុជា​។ ក្រោយ​បញ្ចប់​វគ្គ​នេះ សិក្ខាកាម​ទាំងអស់​ត្រូវ​សរសេរ​និក្ខេបបទ និង​របាយការណ៍​កម្ម​សិក្សា​រយៈ​១២​ខែ ដើម្បី​បង្កើត​និង​គ្រប់គ្រង​ដំណើរការ​កងឯកភាព​នៅ​មូលដ្ឋាន​របស់​ខ្លួន​ដើម្បី​ទទួលបាន ប័ណ្ណ​សញ្ញា​ឈើ​ពីរ​កំណាត់ ដែល​ទទួលស្គាល់​ថា​ជា​គ្រូឧទ្ទេស​កាយ​រឹទ្ឋិ ស្របតាម​គោលនយោបាយ​បណ្តុះបណ្តាល​របស់​អង្គការ​ពិភពលោក​នៃ​ចលនា​កាយ​រឹទ្ឋិ​និង​កាយ​រឹទ្ឋិ​ជាតិ​កម្ពុជា ។ ដោយឡែក សម្រាប់​ជំនាន់​ទី​២​នេះ ជា​ប្រវត្តិសាស្ត្រ​លើក​ទី​១ ដែល​នាយកដ្ឋាន​សហប្រតិបត្តិ​ការកាយ​រឹទ្ឋិ​ជាតិ​កម្ពុជា បាន​រៀបចំ​ដោយ​ប្រើប្រាស់​ធនធាន​មនុស្ស សម្ភារៈ​និង​បច្ចេកទេស​ដោយ​ខ្លួនឯង និង​ត្រូវបាន​ទទួលស្គាល់​លើ​វិញ្ញាបនបត្រ ដោយ​អង្គការ​ពិភពលោក​នៃ​ចលនា​កាយ​រឹទ្ឋិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ខណៈ​ដែល​វគ្គ​បណ្តុះបណ្តាល​មេដឹកនាំ​កាយ​រឹទ្ឋិ​ជាន់ខ្ពស់​ជំនាន់​ទី​១ បាន​រៀបចំ​ឡើង​នៅ​ឆ្នាំ​២០០៩ ដោយ​អង្គការ​ពិភពលោក នៃ​ចលនា​កាយ​រឹទ្ឋិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

​គួររំលឹកថា កាយ​រឹទ្ឋិ​ជាតិ​កម្ពុជា​បង្កើត​ឡើង​នៅ​ខែ​កញ្ញា ឆ្នាំ​២០០៥ កាយ​រឹទ្ឋិ​ជាតិ​កម្ពុជា ចូលរួម​លើ​ការងារ​អប់រំ និង​ការងារ​ស្ម័គ្រចិត្ត ដោយ​ចូលរួម​បម្រើ និង​ជួយ​ការងារ​សង្គម​តាមរយៈ​ការអប់រំ និង​បណ្តុះបណ្តាល​យុវជន និង​កុមារ ឲ្យ​កែប្រែ​ឥរិយាបទ​មិន​គប្បី​ជាមួយ​សង្គម អប់រំ​សីលធម៌ គុណធម៌ និង បណ្តុះ​ការគិត​ជា​វិជ្ជា​មាន​ដល់​យុវជន​និង​កុមារ ចៀសវាង ការគិត​បែប​ស្រមើស្រមៃ​ផ្តេសផ្តាស តាម​វិធី​បណ្តុះ​បណ្ត​ល អប់រំ និង​តម្រង់​ទិស​។​ល​។ កាយ​រឹទ្ឋិ​ជាតិ​កម្ពុជា ក៏​មាន​កាតព្វកិច្ច សង្គ្រោះ​មនុស្ស​គ្រប់​កាលៈទេសៈ ដោយ​មិន​ប្រកាន់​និន្នាការ នយោបាយ ពូជសាសន៍​ពណ៌​សម្បុរ សាសនា​ឡើយ​។ សមាជិកភាព​នៃ កាយ​រឹទ្ឋិ​ជាតិ​កម្ពុជា ត្រូវ​មាន​គុណធម៌ ឈរលើ ភាពស្មោះត្រង់ ចិត្ត​បរិ​សុទ្ឋ និង​ភក្តីភាព​។​

​អត្ថបទ និង​រូបភាព​៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: កាយរឹទ្ធិ​ជាតិ​កម្ពុជាខេត្តសៀមរាប​ប្រធាន​ក្រុមប្រឹក្សា​ជាតិនៃ​កាយរឹទ្ធិ​ជាតិ​កម្ពុជាប្រចាំ​ខេត្ត​សៀមរាប​​វគ្គ​បណ្តុះបណ្តាល​មេដឹកនាំ​កាយ​រឹទ្ឋិ​ជាន់ខ្ពស់​ជំនាន់​ទី​២
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនជាតិ​កម្ពុជាត្រូវបាន​បោះឆ្នោតជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ សម្រាប់​អាណត្តិ​ទី​៥

ជនជាតិ​កម្ពុជាត្រូវបាន​បោះឆ្នោតជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ សម្រាប់​អាណត្តិ​ទី​៥

ប្រទេស​មាន​ការអភិវឌ្ឍ​ន៍មិន​អាច​ខ្វះ​បាន​ពលរដ្ឋ​មានចំណេះដឹងនិង​សន្តិភាព​

ប្រទេស​មាន​ការអភិវឌ្ឍ​ន៍មិន​អាច​ខ្វះ​បាន​ពលរដ្ឋ​មានចំណេះដឹងនិង​សន្តិភាព​

ទូ​រទស្ស​ន៏​ជាតិ​កម្ពុជាទទួល​សិទ្ធិ​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់ ការប្រកួតកីឡាបាល់ទាត់ហ្វូត​សា​ល់អាស៊ាន​

ទូ​រទស្ស​ន៏​ជាតិ​កម្ពុជាទទួល​សិទ្ធិ​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់ ការប្រកួតកីឡាបាល់ទាត់ហ្វូត​សា​ល់អាស៊ាន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.