Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ប្រទេស​មាន​ការអភិវឌ្ឍ​ន៍មិន​អាច​ខ្វះ​បាន​ពលរដ្ឋ​មានចំណេះដឹងនិង​សន្តិភាព​

ដោយ Pothe Thun
18/03/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន​និង​កីឡា មានប្រសាសន៍ថា ការអភិវឌ្ឍ​ជាតិ គឺ​ជា​សាក្សី​បង្ហាញ​អំពី​ឥទ្ធិពល​នៃ​សន្តិភាព !

​ម្ភៃ​ឆ្នាំ​ក្រោយ​ការបញ្ចប់​សង្គ្រាម នៅ​គ្រប់​បណ្តា​រាជធានី​-​ខេត្ត​ទូទាំង​ប្រទេស បាន​ប្រែក្លាយ​ពី​ភាព​ខ្ទេចខ្ទាំ ទៅ​ជា​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ដែល​ក្នុងនោះ​រួមមាន​វិស័យ​អប់រំ​សិក្សាធិការ​ជាតិ​ផង​ដែរ ។ សមិទ្ធផល​ទាំង​នោះ គឺ​ជា​សាក្សី​បង្ហាញ​ច្បាស់​អំពី​ការរីកចម្រើន​ដែល​បានមក​ពី​ឥទ្ធិពល​នៃ​ម្លប់​សន្តិភាព ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ជា​ស្ថាបនិក​សន្តិភាព ដ៏​ឈ្លាសវៃ ។​

​ឯកឧត្តម បណ្ឌិត​សភា​ចារ្យ ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា ថ្លែង​បង្ហាញ​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​ការងា​ររ​បស់​រាជរដ្ឋាភិបាល ជូន​ចំពោះ​មន្ត្រី​អប់រំ ប្រមាណ​ជាង ៦០០​នាក់ នា​រសៀល​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៩ នៅ​សាលា​គរុកោសល្យ​និង​វិក្រឹតការ​ខេត្តសៀមរា​ប ។​

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​ឯកឧត្តម បាន​រំលឹក​ឲ្យដឹង​អំពី​តំណាក់កាល​រីកចម្រើន​នៃ​វិស័យ​អប់រំ​នៅ​កម្ពុជា ដោយ​បញ្ចាក់​ថា ៖ វិស័យ​អប់រំ​បាន​ចាប់ផ្តើម​ពី​កំណែទម្រង់​៨​ចំណុច នៅក្នុង​ខែ​កញ្ញា ឆ្នាំ​២០១៣ រហូតដល់​ឆ្នាំ​២០១៥ ក្រសួង​បាន​ដាក់ចេញ​នូវ​អទិភាព​កំណែទម្រង់​ចំនួន​៥​សំខាន់ៗ ដែល​ជា​សសរស្តម្ភ​នៃ​កំណែទម្រង់​គ្រូបង្រៀន ។ ទី​១ ប្រាក់បៀវត្សរ៍​របស់​គ្រូបង្រៀន​ត្រូវបាន​តម្លើង​៣​ដង​កន្លងមកហើយ ហើយ​នៅក្នុង​ខែ​មេសា​ខាង​មុខ នឹង​ត្រូវ​តម្លើង​បន្ថែមទៀត ពី ៤០​ម៉ឺន​រៀល ដល់ ១​លាន ២​សែន​រៀល ។ ទី​២ គឺ​ការធ្វើ​អធិការកិច្ច​នៅតាម​សាលារៀន ដើម្បី​ពង្រឹង​ការងារ​ដឹកនាំ ការងារ​គ្រប់គ្រង​របស់​នាយក ការបង្រៀន​របស់​គ្រូ ការសិក្សា​របស់​សិស្ស ការចូលរួម​របស់​ស​ហគ​មន៍​មាតាបិតា​សិស្ស​លើ​ការគ្រប់គ្រង​របស់​សាលារៀន ។ ទី​៣ វាយតម្លៃ​ការសិក្សា​របស់​សិស្ស ។ ទី​៤ ការពិនិត្យ​ឡើងវិញ​នូវ​កម្មវិធីសិក្សា និង​ទី​៥ កំណែទម្រង់​ឧត្តមសិក្សា ។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​អប់រំ បាប​បន្ថែមថា នៅក្នុង​អាណត្តិ​ថ្មី​នេះ រាជរដ្ឋាភិបាល​ធ្វើ​កំណែទម្រង់​បន្ត​ទៀត ដែល​ផ្តោត​ទៅលើ​អទិភាព​ថ្មី​ចំនួន​២ ទី​១ គឺ​ការពង្រឹង​គរុកោសល្យ ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អ​ការរៀន​និង​ការបង្រៀន​នៅតាម​បណ្តា​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ ក៏ដូចជា​នៅ​តាម​សាលា​គរុកោសល្យ​រាជធានី​-​ខេត្ត ។ ក្រសួង​នៅ​បាន​បង្កើត​វិទ្យាស្ថាន​គរុកោសល្យ​ចំនួន​២​កន្លែង​ថែមទៀត មួយ​នៅ​រាជធានី​ភ្នំពេញ និង មួយកន្លែង​ទៀត​នៅ​ខេត្ត​បាត់ដំបង ដើម្បី​ចាប់ផ្តើម​បណ្តុះបណ្តាល​គ្រូបង្រៀន​ក​ម្រឹត​មូលដ្ឋាន ក​ម្រឹត​បឋម ១២​បូក​២ ទៅ ១២​បូក​៤ ។ ចំណុច​ទី​២ គឺ​ការពង្រឹង​ការគ្រប់គ្រង​តាម​សាលារៀន ហើយ​កន្លងមក​នេះ តាម​បណ្តា​ខេត្ត​-​រាជធានី​ទាំង​២៥ ក្រសួង​អប់រំ​បាន​ជ្រើសរើស​សាលា​ចំនួន​១០០ ដើម្បី​ពង្រឹង​ការអនុវត្ត​គម្រោង ពង្រឹង​ការគ្រប់គ្រង​សាលារៀន​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ។

ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​កន្លងមកនេះ ក្រសួង​បាន​កត់សម្គាល់​ឃើញថា មាន​ការកែលម្អ​បាន​យ៉ាង​ប្រសើរ នៅតាម​បណ្តា​សាលារៀន​មួយចំនួន ។ ដោយ​ផ្អែក​លើ​លទ្ធផល​ខាងលើ ក្រសួង​បន្ត​ពង្រឹង​ការជួយ​គាំទ្រ ផ្គត់ផ្គង់​សាលារៀន តាមរយៈ​នៃ​ការបង្កើត​គណកម្មការ​គ្រប់គ្រង​សាលារៀន ដោយ​មាន​ការចូលរួម​ពី​សំណាក់​អាជ្ញាធ​រ​មូលដ្ឋាន្ ការចូលរួម​ពី​សំណាក់​អាណាព្យាបាល មាតាបិតា​សិស្ស គ្រូបង្រៀន និង ការចូលរួម​ពី​សំណាក់​ក្រុម​ប្រឹក្សា​កុមារ​ជា​ដើម ។​

​ដោយឡែក ការអនុវត្ត​កម្មវិធីសិក្សា​ថ្មី ក្រសួង​បាន​ចាប់ផ្តើម​បណ្តុះបណ្តាល​គ្រូ​ឧទ្ទេស​ថ្នាក់ជាតិ អនុវត្ត​វិធីសាស្ត្រ​បង្រៀន​តាម​បែប​ត្រិះរិះ ដើម្បី​ឲ្យ​សិស្ស​មាន​សមត្ថភាព ប្រណាំងប្រជែង​បាន​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ការបង្រៀន​ភាសាបរទេស ៕

​អត្ថបទ និង​រូបភាព​៖ លោក ងិន គឺ​ម​ឡេង និង​លោក យូ វង្ស​

Tags: ខេត្តសៀមរាបពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​ការងា​ររ​បស់​រាជរដ្ឋាភិបាល ជូន​ចំពោះ​មន្ត្រី​អប់រំរដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន​និង​កីឡា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទូ​រទស្ស​ន៏​ជាតិ​កម្ពុជាទទួល​សិទ្ធិ​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់ ការប្រកួតកីឡាបាល់ទាត់ហ្វូត​សា​ល់អាស៊ាន​

ទូ​រទស្ស​ន៏​ជាតិ​កម្ពុជាទទួល​សិទ្ធិ​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់ ការប្រកួតកីឡាបាល់ទាត់ហ្វូត​សា​ល់អាស៊ាន​

រដ្ឋបាល​ខេត្ត​សៀមរាប បើក​សន្និបាទ​បូកសរុបលទ្ធផល​ការងារ​ឆ្នាំ​២០១៨និងលើក​ទិសដៅអនុវត្ត​បន្ត​ឆ្នាំ​២០១៩

រដ្ឋបាល​ខេត្ត​សៀមរាប បើក​សន្និបាទ​បូកសរុបលទ្ធផល​ការងារ​ឆ្នាំ​២០១៨និងលើក​ទិសដៅអនុវត្ត​បន្ត​ឆ្នាំ​២០១៩

រដ្ឋមន្ត្រី​ក្រសួង​អប់រំបំពាក់​គ្រឿង​ឥស្សរិយយស​ជូន​មន្ត្រី​នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប​

រដ្ឋមន្ត្រី​ក្រសួង​អប់រំបំពាក់​គ្រឿង​ឥស្សរិយយស​ជូន​មន្ត្រី​នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.