Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

រដ្ឋមន្ត្រី​ក្រសួង​អប់រំបំពាក់​គ្រឿង​ឥស្សរិយយស​ជូន​មន្ត្រី​នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប​

ដោយ Pothe Thun
18/03/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
42
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ចុង​សប្តាហ៍​ថ្មីៗ​នេះ មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តសៀមរាប បាន​រៀបចំ​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​មន្ត្រី នៃ​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្តសៀមរាប ចំនួន​៦១០​រូប នៅ​សាលា​គរុកោសល្យ និង​វិក្រិតកា​រខេត្ត ក្រោម អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត​សភា​ចារ្យ ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​លោកស្រី​យូ សុភា អភិបាលរង​ខេត្ត ព្រមទាំង​វត្តមាន​ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​ប្រតិភូ​អមដំណើរ ចូលរួម​ជាច្រើន​រូប​ផងដែរ​។​

​ក្នុង​សេចក្តីរាយការណ៍​របស់ លោក សយ ទិ​ត្យាវ​ង្ស ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប​បានឲយដឹងថា​៖ តាមរយៈ​ការអនុវត្ត​គោលនយោបាយ នៃ​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ដែល​ធានា​ការអប់រំ​មាន​គុណភាព ប្រកបដោយ​សមធម៌ និង​បរិ​យាប​ន្ន និង​លើកកម្ពស់​ឱកាស​សិក្សា​ពេញ​មួយ​ជីវិត​សម្រាប់​ទាំងអស់គ្នា ព្រមទាំង​ធានា​ភាព​ស័ក្តិ​សិទ្ធ​នៃ​ភាពជា​អ្នកដឹកនាំ និង​គ្រប់គ្រង​របស់​មន្ត្រី​អប់រំ​គ្រប់​លំដាប់ថ្នាក់ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប​បាន​រក​គ្រប់​មធ្យោបាយ គំនិត​ផ្តួចផ្តើម និង​បាន​កសាង​នូវ​លក្ខខណ្ឌ​ចាំបាច់​នានា ដើម្បី​ជំរុញ​ឱ្យ វិស័យ​អប់រំ យុវជន និង​កីឡា តម្រង់​ឆ្ពោះទៅ​កាន់​ភាពជោគជ័យ ព្រមទាំង​ឆ្លើយតប​ទៅ​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០១៥-២០៣០​។​

​លោកស្រី យូ សុភា អភិបាលរង​ខេត្ត ថ្លែងថា​៖​ការងារ​អប់រំ ជា​គន្លឹះ​មួយ​យ៉ាងសំខាន់​បំផុត ក្នុង​ការកសាង​ធនធានមនុស្ស ដែល​សង្គម​ទាំងមូល​ត្រូវ​ចូលរួម​វិនិយោគ​ឱ្យ​បាន​ខ្លាំងក្លា និង​ប្រើប្រាស់​ពេលវេលា​យូរអង្វែង ទាមទារ​នូវ​ការអត់ធ្មត់ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស គឺ​ផ្តើមចេញ​ពី​ការកសាង​សមត្ថភាព ការអប់រំ សីលធម៌ ការអប់រំ​បំណិន​ជីវិត ដើម្បី​ឱ្យ​កុមារ យុវជន មាន​សមត្ថភាព​ពេញលេញ ក្លាយ​ជា​ទំពាំង​ស្នង​ឬ​ស្សី ដែលជា​អ្នក​បន្តវេន ក្នុង​ការកសាង និង​អភិវឌ្ឍ​សង្គម​ជាតិ​នា​ពេលអនាគត​។​

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​លោកស្រី​អភិបាលរង​ខេត្ត​បន្តទៀតថា​៖ វិស័យ​អប់រំ នៅក្នុង​ខេត្ត​សៀមរាប​មាន​ការរីកចម្រើន​គួរឱ្យកត់សម្គាល់ និង​ទទួលបាន​ការកោតសរសើ​រ​ពី​គ្រប់​មជ្ឈដ្ឋាន ជាក់ស្តែង​លទ្ធផល នៃ​ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្នុង​ឆ្នាំ​សិក្សា​កន្លងមក មាន​សិស្ស​ប្រឡង​ជាប់​បាន ៧៧​ភាគរយ ក្នុងនោះ​និទ្ទេស​A ៣១​នាក់ ស្រី​១៨​នាក់ ដែល​អាជ្ញាធរ​ខេត្ត​បាន​ជូន​រង្វាន់​លើកទឹកចិត្ត​ផងដែរ​។ អាជ្ញាធរខេត្ត​គ្រប់​លំដាប់ថ្នាក់ តែង​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សិស្ស​ពូកែ​ដែល​ខ្វះ​លទ្ធភាព និង​មាន​មហិ​ច្ចិតា​លើ​ការសិក្សា​រៀនសូត្រប​ន្ទា​ប់​ពី​បញ្ចប់​ថ្នាក់​មធ្យមសិក្សា​។​

​អត្ថបទ និង​រូបភាព​៖ លោក យូ វង្ស​

Tags: ក្រសួងអប់រំខេត្តសៀមរាបគ្រឿង​ឥស្សរិយយសមន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប​វិស័យ​អប់រំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាបបញ្ជូន​ជនសង្ស័យ​ចំនួន​៣​នាក់​រួម​ទាំង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្តដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​

សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាបបញ្ជូន​ជនសង្ស័យ​ចំនួន​៣​នាក់​រួម​ទាំង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្តដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​

មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជាបញ្ជាក់ថារាជរដ្ឋាភិបាល​ប្ដេជ្ញា​បញ្ចប់​បញ្ហា​អេដស៍​នៅក្នុង​ឆ្នាំ​២០២៥

មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជាបញ្ជាក់ថារាជរដ្ឋាភិបាល​ប្ដេជ្ញា​បញ្ចប់​បញ្ហា​អេដស៍​នៅក្នុង​ឆ្នាំ​២០២៥

ខេត្តសៀមរាបនឹង​រៀបចំ​ព្រឹត្តិការណ៍សៀមរាប​សង្ក្រាន្តក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មីឆ្នាំ​២០១៩​នេះ​

ខេត្តសៀមរាបនឹង​រៀបចំ​ព្រឹត្តិការណ៍សៀមរាប​សង្ក្រាន្តក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មីឆ្នាំ​២០១៩​នេះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.