Sunday, December 14, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជាបញ្ជាក់ថារាជរដ្ឋាភិបាល​ប្ដេជ្ញា​បញ្ចប់​បញ្ហា​អេដស៍​នៅក្នុង​ឆ្នាំ​២០២៥

ដោយ Pothe Thun
19/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូ​លី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ មានប្រសាសន៍ថា កន្លងមក រាជ​រដ្ឋា ភិ​បាល សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍ បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ដោយ​ប្រកាន់យក “​វិធីសាស្ត្រ​ផ្តោតលើ​ប្រជាជន​” ហើយ​អស់​រយៈពេល​ជិត​បី​ទសវត្សរ៍​កន្លង​ទៅនេះ អង្គការ​ខា​ណា បាន​ក្លាយជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​ធំ​បំផុត ដែល​បាន​ផ្តល់​សេវា​បង្ការ ថែទាំ និង​គាំទ្រ​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅ​កម្រិត​សហគមន៍ ក៏​ដូចជា​សុខភាព​បន្ត​ពូជ ផែនការ​គ្រួសារ សុខភាព​មាតា និង​ទារក កម្មវិធី​ជំងឺរបេង និង​ការកសាង​ជីវភាព​ផងដែរ ដែល​ក្នុងនោះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រគល់​ភារកិច្ច​ជូន​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ ឱ្យ​សិក្សា​លំហ​ថវិកា ដើម្បី​អនុវត្ត​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋា​ភិ បាល ក្នុងការ​បញ្ចប់​បញ្ហា​អេដស៍ នៅក្នុង​ឆ្នាំ​២០២៥ ដូច្នេះ ក្រសួង​ដែល​ពាក់ព័ន្ធ ក៏​ត្រូវ​ទទួលស្គាល់​តួនាទី​សំខាន់​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍ និង​បន្ត​គាំទ្រ​ឱ្យមាន​ការចូលរួម​បន្ត​ទៀត​តាមរយៈ​ការផ្តល់​មូលនិធិ​ពី​រាជរដ្ឋាភិបាល​តាម​លទ្ធ​ភាព​ថវិកាជាតិ ។​

​ឯកឧត្តម​មាន​ប្រសាសន៍​បែប​នេះ នៅក្នុង​កិច្ចប្រជុំ​ប្រចាំ ឆ្នាំ​២០១៩ របស់​នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធភាព​អន្តរជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ នៅ​សណ្ឋាគារ​អង្គរ​សេន​ជូ​រី ក្នុង​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ ដោយ​មាន​អ្នកចូលរួម​មកពី​អង្គការ​សម្ព័ន្ធភាព​អន្តរជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ចំនួន​២៤​ប្រទេស និង ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ អង្គភាព​ពាក់ព័ន្ធ​នានា ប្រមាណ​ជាង​៧០​នាក់ ។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូ​លី មានប្រសាសន៍​ទៀត​ថា ជោគជ័យ​ក្នុង​ការឆ្លើយតប​នឹង​មេរោគ​អេដស៍​កន្លងមក ដែល​នាំ​ឱ្យ​កម្ពុជា​សម្រេចបាន​គោលដៅ​៩០-៩០-៩០ នៅ​ឆ្នាំ ២០១៧ គឺ​ដោយសារ​ការគាំទ្រ​ដ៏​រឹងមាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ខណៈ​នៅ​ឆ្នាំ​១៩៩១ ករណី​មេរោគ​អេដស៍​ជា​លើកដំបូង​ត្រូវបាន​រាយការណ៍​នៅ​កម្ពុជា និង​នៅ​ឆ្នាំ​១៩៩៥ មាន​ករណី​ឆ្លង​រហូតដល់​ជាង ២៣.០០០​នាក់ ហើយ​រាជរដ្ឋាភិបាល​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍​ក្នុង​ការកសាង​កម្មវិធី​ផ្អែក​លើ​ភស្តុតាង​ដែល​កាត់បន្ថយ​ចំនួន​ឆ្លង​ថ្មី​មក​នៅ​តិចជាង​១.០០០​នាក់ នៅ​ឆ្នាំ​២០១៨ ។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បន្ដវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីប្រមូលរាល់ក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ

ក្រុមប្រឹក្សាខេត្តសៀមរាប បន្ដវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីប្រមូលរាល់ក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ

10/12/2025
តំណាងរាស្ត្រមណ្ឌលសៀមរាប និងសប្បុរសជន ផ្ដល់គ្រឿងឧបភោគបរិភោគជូនដល់កងទ័ពអង្គភាពវរៈសេនាតូច ៤៤១ ទិសមុខនៃតំបន់ប្រតិបត្តិការសឹករងសៀមរាប

តំណាងរាស្ត្រមណ្ឌលសៀមរាប និងសប្បុរសជន ផ្ដល់គ្រឿងឧបភោគបរិភោគជូនដល់កងទ័ពអង្គភាពវរៈសេនាតូច ៤៤១ ទិសមុខនៃតំបន់ប្រតិបត្តិការសឹករងសៀមរាប

10/12/2025

​លោកស្រី គ្រីស្ទី​ន ស្ទេ​លីង នាយក​ប្រតិបត្តិ​អង្គ​ការហ្វ្រ​ន់​ឡាញ​អេដស៍ (Frontline AIDS) បាន​ថ្លែងថា កម្ពុជា​ជា​ប្រទេស​មួយ ក្នុងចំណោម​ប្រទេស​៧​ប៉ុណ្ណោះ​ដែល​បាន សម្រេច​គោលដៅ​៩០-៩០-៩០ ហើយ​លោក​ស្រី ក៏​ចង់​ស្វែងយល់​ពី​ជោគជ័យ​កម្ពុជា និង​ចង់ដឹងថា តើ​កម្ពុជា​ធ្វើ​យ៉ាងណា​ក្នុង​ការគាំទ្រ​សង្គម​ស៊ីវិល ដោយ​ប្រើ​ថវិកា​ក្នុងស្រុក​ក្នុង​ការប្រយុទ្ធ​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​។​

​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​មាន ប្រសាសន៍ថា ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត នឹង​ពិនិត្យ​លទ្ធភាព​បន្ថែមទៀត ដើម្បី​ចូលរួម​ដោះស្រាយ​នូវ​រាល់​បញ្ហា​របស់​អង្គការ​សង្គម​ស៊ីវិល និង​សមាគមន៍ ដែល​កំពុង​អនុវត្ត​សកម្មភាព​ក្នុង​ខេត្តសៀមរាប ដើម្បី​ឱ្យ​ពួកគេ​មានលទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ និង​ងាយ​រងគ្រោះ ៕

​អត្ថបទ : លោក ស៊ាន សុផាត​
​រូបថត : លោក ទ្រា ពន្លឺ​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: កិច្ចប្រជុំ​ប្រចាំ ឆ្នាំ​២០១៩ របស់​នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធភាព​អន្តរជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ខេត្តសៀមរាបមន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជាមេរោគ​អេដស៍និង​ជំងឺអេដស៍​អេដស៍​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាបនឹង​រៀបចំ​ព្រឹត្តិការណ៍សៀមរាប​សង្ក្រាន្តក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មីឆ្នាំ​២០១៩​នេះ​

ខេត្តសៀមរាបនឹង​រៀបចំ​ព្រឹត្តិការណ៍សៀមរាប​សង្ក្រាន្តក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មីឆ្នាំ​២០១៩​នេះ​

គេហទំព័រ​អចលនទ្រព្យ​នៅ​កម្ពុជា ស្នើសុំ​អនុសាសន៍​ពី រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្នុង​ការផ្ដល់​ព័ត៌មាន​ត្រឹមត្រូវ​ទៅដល់​ទស្សនិកជន​

គេហទំព័រ​អចលនទ្រព្យ​នៅ​កម្ពុជា ស្នើសុំ​អនុសាសន៍​ពី រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្នុង​ការផ្ដល់​ព័ត៌មាន​ត្រឹមត្រូវ​ទៅដល់​ទស្សនិកជន​

ទីភ្នាក់ងារ​សារព័ត៌មាន ASEAN TOP NEWS អរគុណ​ក្រសួង​ព័ត៌មាន ផ្តល់​កិច្ច សហការ​ល្អ​រយៈពេល​មួយ​ឆ្នាំ​កន្លងទៅ​

ទីភ្នាក់ងារ​សារព័ត៌មាន ASEAN TOP NEWS អរគុណ​ក្រសួង​ព័ត៌មាន ផ្តល់​កិច្ច សហការ​ល្អ​រយៈពេល​មួយ​ឆ្នាំ​កន្លងទៅ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    36 shares
    Share 14 Tweet 9
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9048 shares
    Share 5450 Tweet 1499
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63287 shares
    Share 43687 Tweet 8167
  • សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

    13 shares
    Share 5 Tweet 3
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    320 shares
    Share 128 Tweet 80

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,022)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,507)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,094)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.