Tuesday, September 26, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ទីភ្នាក់ងារ​សារព័ត៌មាន ASEAN TOP NEWS អរគុណ​ក្រសួង​ព័ត៌មាន ផ្តល់​កិច្ច សហការ​ល្អ​រយៈពេល​មួយ​ឆ្នាំ​កន្លងទៅ​

ដោយ Pothe Thun
19/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី ១៨ ខែ​មីនា ឆ្នាំ ២០១៩​ដដែល​នេះ​ដែរ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក វ៉ាង ប៉ (Wang Bo) ប្រធាន​គ្រប់គ្រង ទីភ្នាក់ងារ​សារ ព៏ត៌មាន ASEAN TOP NEWS នៃ​ប្រទេស​ចិន ប្រចាំ​កម្ពុជា ដោយ​ក្នុង​ឱកាស នោះ លោក Wang Bo បាន​សំដែង​នូវ​ការ​អរគុណ​ចំពោះ​ការគាំទ្រ និង​ផ្តល់​កិច្ច សហការ​ល្អ ពី​សំណាក់ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក៏ដូចជា អគ្គនាយក ព័ត៌មាន និង​សោត​ទស្ស​ន៏ នៃ​ក្រសួង​ព័ត៌មាន ក្នុងការ​ធ្វើ​យ៉ាងណា​ឲ្យ​ដំណើរ ការងារ​ផ្សាយ​របស់ ទីភ្នាក់ងារ​សារព័ត៌មាន ASEAN TOP NEWS បាន​ប្រព្រឹត្ត ទៅ​ដោយ​រលូន ក្នុង​រយៈពេល​ជិត ១​ឆ្នាំ​មកនេះ នៅ​កម្ពុជា ។​

​តាមរយះ​នេះ លោក ប្រធាន​គ្រប់គ្រង ASEAN TOP NEWS សង្ឍឹមថា ឯកឧត្តម រដ្ឋមន្ត្រី និង ថ្នាក់ ដឹកនាំ ក្រសួង​ព័ត៌មាន នៅ​បន្ត​ការគាំទ្រ បន្ត​ទៅមុខ​ទៀត ហើយ លោក បាន គោរព អញ្ជើញ ឯកឧត្តម រដ្ឋមន្ត្រី ទៅ​ទស្សនកិច្ច នៅ​ទីស្នាក់ការ ទីភ្នាក់ងារ សារ ព័ត៌មាន ASEAN TOP NEWS ក្នុង​ពេលវេលា​សមគួរ​ណាមួយ ដើម្បី​ផ្តល់​ជា ការ លើក​ទឹក ចិត្ត ដល់​ថ្នាក់ដឹកនាំ និង​បុគ្គ​លឹក ដែល​បំពេញការងារ​នៅ​ទៅនោះ ទាំង​ខ្មែរ និង ចិន ឲ្យ​កាន់តែ​ខិតខំ បំពេញ​កិច្ច​ការងារ តាម​ជំនាញ​កាន់តែ ទទួលបាន ជោគជ័យ​ថ្មីៗ និង​ភាព​រីកចំរើន ។

​លោក វ៉ាង ប៉ (Wang Bo) បាន​បញ្ជាក់​ជូន​ថា ASEAN TOP NEWS បានដាក់​ទីស្នាក់ការ របស់​ខ្លួន​នៅក្នុង​ក្រុងភ្នំពេញ គឺ​ធ្វើ​ជា​ស្នាក់ការ​កណ្តាល សម្រាប់​ធ្វើ​ទំនាក់ទំនង រវាង ប្រទេស​ចិន និង​បណ្តា ប្រទេស​ក្នុង​តំបន់ អាស៊ាន ហើយ​ជា​ជំ​ហ៊ាន បន្ត​ទៅមុខ​ទៀត ASEAN TOP NEWS នឹង​បង្កើត ឲ្យមាន​ទីស្នាក់ការ នៅ​គ្រប់​បណ្តា​ប្រទេស ក្នុង​តំបន់ អាស៊ាន តែម្តង ។​

ព័ត៌មានជាតិ ថ្មីៗ

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

25/09/2023
ការសិក្សាTVET យុវជនចេះអក្សរ និងមិនចេះអក្សរជាង ៨០ភាគរយ ទទួលបានការងារ និងជំនាញពិតប្រាកដ

ការសិក្សាTVET យុវជនចេះអក្សរ និងមិនចេះអក្សរជាង ៨០ភាគរយ ទទួលបានការងារ និងជំនាញពិតប្រាកដ

25/09/2023

​ឯកឧត្តម រដ្ឋ​ន្ត្រី ខៀវ កាញារីទ្ធ បាន​បញ្ជាក់​ពី​ជំហរ ក្នុង​ការ​បន្ត​គាំទ្រ ចំពោះ ដំណើ​រងា​រការ របស់​ទីភ្នាក់ងារ​សារព័ត៌មាន ASEAN TOP NEWS នៅ​កម្ពុជា ហើយ​សង្ឍឹមថា ស្ថាប័ន​សារព័ត៌មាន របស់​ចិន​មួយ​នេះ​កាន់តែ​មាន​ភាព​រីកចំរើន និង​ជោគជ័យ ក្នុង​ភារកិច្ច​ការងារ​ថ្មីៗ​ទៅមុខទៀត ។ ឯកឧត្តម រដ្ឋមន្ត្រី បាន​ជម្រាប ជូន​ដែរ​ថា ក្រសួង​ព័ត៌មាន កម្ពុជា គ្រោង​នឹង​ស្នើ​ទៅ​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន ក្នុង​ការបង្កើត​ជា មជ្ឃមណ្ឌល ព័ត៌មាន មេគង្គ ឡាង​ឆាង នៅ​រាជធានី ភ្នំពេញ ដើម្បី​ទុក​ធ្វើ​ជា​ទីកន្លែង សម្រាប់​បំពេញ​កិច្ចការងារ និង​ការធ្វើ​ទំនាក់ទំនង​គ្នា រវាង អ្នកសារព័ត៌មាន នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ជាមួយ​ប្រទេស​ចិន បាន កាន់តែ​ជិតស្និត​ជាមួយគ្នា ហើយក៏​ជា​ទីកន្លែង​ធ្វើ​ការបណ្តុះបណ្តាល លើ វិស័យ ព័ត៌មាន និង​ការជួបជុំ​គ្នា រវាង​អ្នកសារព័ត៌មាន ក្នុង​តំបន់ និង ចិន​ផង​ដែរ​។ ឯកឧត្តម បញ្ជាក់ដែរថា នៅពេល​មជ្ឃមណ្ឌល​នេះ ត្រូវបាន​បង្កើតឡើង ថ្នាក់ដឹកនាំ និង បុគ្គ​លឹក របស់ ASEAN TOP NEWS ក៏​អាច​ចូលរួម បំពេញ​កិច្ច​ការងារ​នៅ​ទី នេះ​បាន​ដែរ ហើយ​ក៏​ត្រូវការ​កិច្ចសហការ​ច្រើន​ជាមួយ​គ្នា​ថែមទៀត​ផង​។

ASEAN TOP NEWS គឺជា​សារព័ត៌មាន Online ដែល​ទទួល​បាន​ការ អនុញ្ញាត្តិ ពី​ក្រសួង​ព័ត៌មាន កម្ពុជា ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន រយះពេល​ជិត មួយ ឆ្នាំ មកហើយ ដោយ​បាន​ធ្វើ​ការផ្សាយ​ព័ត៌មាន ជា​ភាសា ខ្មែរ ភាសា​ចិន និង អង់គ្លេស ។​

​អត្ថបទ និង​រូបភាព​៖ ក្រសួង​ព័ត៌មាន​

Tags: ASEAN TOP NEWSក្រសួងព័ត៌មានទីភ្នាក់ងារ​សារព័ត៌មាន ASEAN TOP NEWSសារព័ត៌មាន Online
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះ​សពអតីត​ព្រះ​មេគណ​ខេត្តសៀមរាប ពេជ្រ សន នឹង​ត្រូវ​រំលាយនៅ​ថ្ងៃ​ទី​២៣ ខែ​មីនា នេះ​

ព្រះ​សពអតីត​ព្រះ​មេគណ​ខេត្តសៀមរាប ពេជ្រ សន នឹង​ត្រូវ​រំលាយនៅ​ថ្ងៃ​ទី​២៣ ខែ​មីនា នេះ​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ផើញ​បិទ​សន្និបាត​បូកសរុ​ប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ អនុវត្តន៍​សម្រាប់​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្ត​សៀមរាប​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ផើញ​បិទ​សន្និបាត​បូកសរុ​ប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ អនុវត្តន៍​សម្រាប់​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្ត​សៀមរាប​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជម្រុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាបផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជម្រុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាបផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    186 shares
    Share 74 Tweet 47
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    173 shares
    Share 69 Tweet 43
  • វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្ដសៀមរាប បានត្រៀមខ្លួនជានិច្ចសម្រាប់ការបណ្ដុះបណ្ដាលជំនាញដល់យុវជនមកពីគ្រួសាររងហានីភ័យ

    127 shares
    Share 51 Tweet 32

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (530)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,191)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,981)
  • ព័ត៌មានជាតិទូទៅ (206)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (807)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (799)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (200)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.