Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជម្រុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាបផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​

ដោយ Pothe Thun
20/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ដើម្បី​ផ្ដល់​ភាពងាយស្រួល និង​កាត់បន្ថយ​ចំណាយ​របស់​ប្រជាពលរដ្ឋ ក្នុង​ការទទួល​សេវាសាធារណៈ រាជរដ្ឋាភិបាល កម្ពុជា បាន​សម្រេច​បង្កើត​ឲ្យមាន​អង្គភាព​ច្រកចេញចូល​តែមួយ នៅតាម​សាលាខេត្ត​នានា ដែល​អង្គភាព​មួយ​នេះ អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​អាច​មក​ទទួល​សេវា​ដោយផ្ទាល់ ដោយ​មិន​ចាំបាច់​ពឹង​អ្នក​រត់ការ​ដូច​មុន​នោះ​ទេ ហើយ​ការចំណាយ​របស់​គាត់​តិច និង​ទទួលបាន​សេវា​ឆាប់រហ័ស​ផងដែរ​។​

​នេះ​បើ​តាម​ប្រសាសន៍ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៩ ក្នុង​ពិធី​បិទ​សន្និបាទ​បូល​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ឆ្នាំ​២០១៩​របស់​រដ្ឋបាល​ខេត្ត​សៀមរាប​។​

​សម្តេច​បាន​បញ្ជាក់ថា បច្ចុប្បន្ន​នេះ​អង្គភាព​ច្រកចេញចូល​តែ​មួយ​នៅ​សាលាខេត្ត និង​ការិយាល័យ​ច្រកចេញចូល​តែ​មួយ​នៅតាម​បណ្តា​ក្រុង ស្រុក ខណ្ឌ នៅ​ទូទាំង​ប្រទេស បាន​និង​កំពុងតែ​សម្រួល​ការងារ​ដល់​ប្រជាពលរដ្ឋ​ជាច្រើន ទាំង​ការកាត់បន្ថយ​ពេលវេលា ថវិកា ជាដើម​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សម្តេច​បាន​ជម្រុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ត្រូវខិតខំ​សម្របសម្រួល​ជាមួយ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ពន្លឿន​ការផ្ទេ​រសេវា ដែល​នៅ​សេសសល់​ឲ្យមក​អង្គភាព​ច្រកចេញចូល​តែមួយ នៅ​សាលាខេត្ត រួម​ទាំង​ផ្តល់​ការគាំទ្រ​បច្ចេកទេស ការកសាង​សមត្ថភាព​នៃ​ការផ្តល់​សេវា​ទាំងនេះ​ឲ្យ​កាន់តែ​មាន តម្លាភាព គណនេយ្យភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ជូន​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​នេះ​នៅ​ខេត្តសៀមរាប មាន​អង្គភាព​ច្រកចេញចូល​តែ​មួយ​ចំនួន​១ និង​ការិយាល័យ​ច្រកចេញចូល​តែ​មួយ នៅតាម​បណ្តា​ក្រុង ស្រុក ចំនួន​៣ កំពុងតែ​ដំណើរ​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ គឺ​មាន​នៅ​ក្រុង​សៀមរាប ស្រុក​ពួក និង​ស្រុក​ជី​ក្រែង​។ ហើយ​នៅក្នុង​ឆ្នាំ​២០១៩​នេះ​មាន​គម្រោង​បង្កើត​ការិយាល័យ​ច្រកចេញចូល​តែ​មួយ​ចំនួន​២​ទៀត គឺ​នៅ​ស្រុក​សូទ្រនិគម និង​ស្រុក​ក្រឡាញ់​។​និង​នៅ​ឆ្នាំ​២០២០​មាន​គម្រោង​បង្កើត​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​ចំនួន​២​ទៀត គឺ​នៅ​ស្រុក​បន្ទាយស្រី និង​ស្រុក​ប្រាសាទបាគង​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ពន្យល់ថា ចំពោះ​អង្គភាព​ច្រកចេញចូល​តែ​មួយ​របស់​រដ្ឋបាល​ខេត្ត​សៀមរាប ដែល​ទើប​ដាក់​ឲ្យ​ដំណើរការកាល​ពី​ឆ្នាំ​២០១៨​មកនេះ គឺ​មាន​សេវា​រដ្ឋបាល​ដែល​បាន​ប្រតិភូកម្ម​មាន​ចំនួន​១៤​វិស័យ និង​សរុប​ចំនួន​ជាង​៣៧០​ប្រភេទ​សេវា វិស័យ​ទាំង​១៤​នេះ គឺមាន​១ ការងារ​នីត្យានុកូលកម្ម (​ការបញ្ជាក់​លើ​ឯកសារ​ថតចម្លង​)២ ការងាររដ្ឋបាល ៣ វិស័យ​សុខាភិបាល ៤ វិស័យ​ទេសចរណ៍ ៥ វិស័យ​សាធារណការ និង​ដឹកជញ្ជូន ៦​វិស័យ​វប្បធម៌ និង​វិចិត្រសិល្បៈ ៧ វិស័យ​ព័ត៌មាន ៨ វិស័យ​បរិស្ថាន ៩ វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម ១០​វិស័យ​រ៉ែ និង​ថាមពល ១១ វិស័យ​ពាណិជ្ជកម្ម​១២ វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ១៣ វិស័យ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​១៤ វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​សេវា​តាម​វិស័យ​នីមួយៗ​ត្រូវ​អនុត្ត​តាម​ការកំណត់​ក្នុង​តារាង​ឧបសម្ព័ន្ធ នៃ​ប្រកាស​អន្តរក្រសួង រវាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នី​មួយៗ ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួម​ទាំង​ក្របខ័ណ្ឌ​ពេលវេលា​។​

​ឯកឧត្តម ទៀ សីហា ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​មក​ទទួល​សេវា​នៅ​អង្គភាព​ច្រកចេញចូល​តែ​មួយ​តាម​វិស័យ និង​តាម​សេវា​រដ្ឋបាល នៅ​ថ្នាក់ក្រោម​ជាតិ​ទាំងនេះ ដើម្បី​ទទួលបាន​សេវា​ឆាប់រហ័ស និង​ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​ខ្ពស់ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​កំពុង​គិតគូរ​ប្រកបដោយ​គតិបណ្ឌិត ក្នុង​ការផ្ដល់សេវា​ជូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទូទៅ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​នូវ​គោល​នយោបាយ​ប្រទេស ប្រកបដោយ​និរន្តរភាព​៕

​អត្ថបទ និង​រូបភាព​៖ លោក ឃុត សៅ​
​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: ខេត្តសៀមរាបបិទ​សន្និបាទ​បូល​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ឆ្នាំ​២០១៩​របស់​រដ្ឋបាល​ខេត្ត​សៀមរាប​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​អង្គភាព​ច្រកចេញចូល​តែ​មួយ​របស់​រដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធី​ប្រកាស​តែងតាំង​មុខងារ មេបញ្ជាការ មេបញ្ជាការរង និង​ជានាយសេនាធិការ​យោធភូមិ​ភាគ​ពិសេស​

ពិធី​ប្រកាស​តែងតាំង​មុខងារ មេបញ្ជាការ មេបញ្ជាការរង និង​ជានាយសេនាធិការ​យោធភូមិ​ភាគ​ពិសេស​

ជនបរទេស២​នាក់អារ​ក​សម្លាប់​អ្នកបើក​តាក់ស៊ីដោយ​សង្ស័យ​ជា​ករណី​ប្លន់​

ជនសង្ស័យ​ជនជាតិ​ជប៉ុនប្លន់​សម្លាប់​អ្នក​រត់​តាក់ស៊ី ត្រូវ​តុលាការ​ខេត្ត​សៀមរាបសម្រេច​ឃុំខ្លួននិង​ចោទ​ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ សំណេះសំណាល​សួរសុខទុក្ខនិង​លើកទឹកចិត្ត​ឲ្យ​កុមារ គ ថ្លង់ និង ពិការភ្នែក​នៅ​ខេត្ត​សៀមរាប​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ សំណេះសំណាល​សួរសុខទុក្ខនិង​លើកទឹកចិត្ត​ឲ្យ​កុមារ គ ថ្លង់ និង ពិការភ្នែក​នៅ​ខេត្ត​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.