Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ជនសង្ស័យ​ជនជាតិ​ជប៉ុនប្លន់​សម្លាប់​អ្នក​រត់​តាក់ស៊ី ត្រូវ​តុលាការ​ខេត្ត​សៀមរាបសម្រេច​ឃុំខ្លួននិង​ចោទ​ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន​

ដោយ Pothe Thun
20/03/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
161
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 បុរស​ជនជាតិ​ជប៉ុន ២​នាក់ ដែល​ធ្វើ​សកម្មភាព​អារ​ក​សម្លាប់ ប្លន់​យក​រថយន្ត​ពី​អ្នក​រត់​តាក់ស៊ី​នោះ ត្រូវបាន​លោក​ជូ លឹម​ហ៊ាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​ជា​បណ្ណោះអាសន្ន នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៩ ក្រោម​បទ​ចោទប្រកាន់ ឃាតកម្ម​គិត​ទុកជាមុន​។​

​ការសម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​លើ​បុរស​ជនជាតិ​ជប៉ុន​ទាំង​២​នាក់ បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​អារ​ក​ប្លន់​សម្លាប់​លើ​បុរស​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ម្នាក់ ឈ្មោះ ហ៊ឹម ចាន់ កាលពី​វេលា​ម៉ោង​ប្រមាណ ៥​ល្ងាច ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ជញ្ជីញ​ថ្លឹង​រថយន្ត ក្នុង​ទឹកដី​ភូមិ​គោក​ដូង ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បាន​ប្រាប់ថា បន្ទាប់ពី​ធ្វើ​សកម្មភាព កម្លាំង​របស់​អធិការនគរបាល​ស្រុក​ពួក ខេត្តសៀមរាប បាន​ឃាត់ខ្លួន​ជនជាតិ​ជប៉ុន​ចំនួន​ទាំង​ពីរ​នាក់​បាន​ភ្លាមៗ រួច​បញ្ជូន​យកមក​ការិយាល័យ​នគរបាល​កម្រិតធ្ងន់ នៃ​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​កសាង​សំណុំរឿង តាម​នីតិវិធី​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ជនសង្ស័យ​ទាំង​ពីរ​នាក់​មាន ទី​០១​ឈ្មោះ ឈ្មោះ អ៊ី​ស៊ី​ដា រ៉េ​មុន (ISHIDA REIMON) ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ,​ទី​០២​ឈ្មោះ ណា​កា គុ​គី រី​យូ​ជី (NAKA KUKI RYUJI) ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បាន​ចូល​មក​ប្រទេស​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​យោងតាម​ប្រភព​ពី​សមត្ថកិច្ច​បានឲ្យដឹងថា យោងតាម​ចម្លើយ​សារភាព របស់​ជនសង្ស័យ​បាន​ប្រាប់ថា លុះ​ព្រឹក​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង ១២​ថ្ងៃត្រង់ ពួកគេ​បាន​រក​តាក់ស៊ី ជិះ​ទៅ​ក្រុង​សិរី​សោភ័ណ្ឌ ខេត្ត​បន្ទាយមានជ័យ ក្នុង​គោលបំណងរ​កឡាន​តាក់​ស៊ី ដែល​មាន​សភាព​ថ្មី ដើម្បី​ប្លន់​យក​ទៅ​ប្រើប្រាស់​។ លុះ​ពេល​ទៅដល់ ពួកគេ​ក៏​បាន​ជួល​រថយន្ត​ជនរងគ្រោះ ម៉ាក​ហាយ​ឡែន​ឌ័​រ ពណ៏​ស្ករ ស្លាក​លេខ ២AB ៥២១៨ ដោយ​ពួកគេ​ប្រាប់ថា ចង់​ទៅ​ខេត្ត​សៀមរាប និង​បាន​ចរចារ​ត្រូវ​គ្នា​ក្នុង​តម្លៃ​៣០​ដុល្លារ ។​

​ពេល​ជិះ​ដល់​ចំណុចកើតហេតុ ពួកគេ​បាន​ប្រាប់​តាក់ស៊ី​ឱ្យ​ឈប់ ហើយ ឈ្មោះ ឈ្មោះ អ៊ី​ស៊ី​ដា រ៉េ​មុន (ISHIDA REIMON) បាន​បើកទ្វារ​ចុះ ដើម្បី​មើល​ផ្លូវ ដោយ​ទុក​ឱ្យ​បក្ខពួក​ខ្លួន​ធ្វើ​សកម្មភាព​អារ​ក​ប្លន់​សម្លាប់​យក​រថយន្ត​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ពួកគេ​ក៏​បាន​បើកទ្វារ​រថយន្ត​ទម្លាក់​ជនរងគ្រោះ​មក​លើ​ផ្លូវ​។ ភ្លាមៗ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ក៏​បាន​ឡើង​រថយន្ត បើក​ចេញពី​កន្លែងកើតហេតុ ។ ប៉ុន្តែ​បាន​ប្រហែល ៣០០​ម៉ែត្រ រថយន្ត​ក៏​ជ្រុល​ទៅ​បុក​គោយន្ត​កន្ត្រៃ​ដឹក​ស្រូវ បណ្តាលឲ្យ​ទៅមុខ​លែងរួ​ច​។​

​យោង​តាម​សមត្ថកិច្ច​ស្រុក​ពួក បានឲ្យដឹងថា បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍​ពី​ករណី​ឃាតកម្ម​នេះ សមត្ថកិច្ច​បាន​តាម​ចាប់​ជនដៃដល់ បាន​ភ្លាមៗ និង​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​។ ​បន្ទាប់​ពី​បញ្ចប់​ការសាកសួរ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៩ កម្លាំង​នគរបាល​ខេត្តសៀមរាប ក៏​បាន​បញ្ជូន​អ្នក​ទាំង​ពីរ​មក​កាន់​សាលាដំបូង​ខេត្តសៀមរាប ហើយ​ចៅក្រម​សាលាដំបូង​ក៏​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​នៅ​រសៀល​ថ្ងៃ​ដដែល​៕

​អត្ថបទ និង​រូបភាព​៖ លោក ជា ស្រស់ និង លោក ខេង ឧត្តម​
​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: ខេត្តសៀមរាបឃុំខ្លួន​ជា​បណ្តោះអាសន្ន​ជនសង្ស័យ​ជនជាតិ​ជប៉ុនប្លន់​សម្លាប់​អ្នក​រត់​តាក់ស៊ីបទ​ឃាតកម្ម​គិតទុក​ជាមុន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេច​ពិជ័យ​សេនា ទៀ បាញ់ សំណេះសំណាល​សួរសុខទុក្ខនិង​លើកទឹកចិត្ត​ឲ្យ​កុមារ គ ថ្លង់ និង ពិការភ្នែក​នៅ​ខេត្ត​សៀមរាប​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ សំណេះសំណាល​សួរសុខទុក្ខនិង​លើកទឹកចិត្ត​ឲ្យ​កុមារ គ ថ្លង់ និង ពិការភ្នែក​នៅ​ខេត្ត​សៀមរាប​

ម្ចាស់​ក្លឹប​បាល់ទាត់ជនជាតិ​ជប៉ុននាំយក​ថវិកា​ចំនួន៤,០៤៥​ដុល្លារជូន​ដល់​គ្រួសារ​សពដែល​ត្រូវ​ឃាតករ​អារ​ក​សម្លាប់​

ម្ចាស់​ក្លឹប​បាល់ទាត់ជនជាតិ​ជប៉ុននាំយក​ថវិកា​ចំនួន៤,០៤៥​ដុល្លារជូន​ដល់​គ្រួសារ​សពដែល​ត្រូវ​ឃាតករ​អារ​ក​សម្លាប់​

សម្តេចព្រះ​មហាសង្ឃរាជ ទេព វង្ស បញ្ជាក់ថាគម្រោង​អភិវឌ្ឍន៍”​មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាព​”នៅតែ​បន្ត​ដំណើរការ​សាងសង់​

សម្តេចព្រះ​មហាសង្ឃរាជ ទេព វង្ស បញ្ជាក់ថាគម្រោង​អភិវឌ្ឍន៍"​មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាព​"នៅតែ​បន្ត​ដំណើរការ​សាងសង់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.