Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្តេចព្រះ​មហាសង្ឃរាជ ទេព វង្ស បញ្ជាក់ថាគម្រោង​អភិវឌ្ឍន៍”​មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាព​”នៅតែ​បន្ត​ដំណើរការ​សាងសង់​

ដោយ Pothe Thun
21/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សម្តេចព្រះ​មហាសង្ឃរាជ ទេព វង្ស បញ្ជាក់ថាគម្រោង​អភិវឌ្ឍន៍”​មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាព​”នៅតែ​បន្ត​ដំណើរការ​សាងសង់​
340
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៩ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ឧទ្ទេស​បណ្ឌិត ទេព្យ វង្ស បាន​និមន្ត និង​ពិនិត្យមើល សកម្មភាព​សាងសង់​នូវ​គម្រោង​អភិវឌ្ឍន៍ “​មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាព​” ដែល​មាន​ទីតាំង​នៅ​ទំនប់​៧៨ ស្ថិតក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​ក្នុង​នាម​ព្រះអង្គ​ជា​ម្ចាស់​គម្រោង និង​ជា​ព្រះ​ប្រធានកិត្តិយស ស្រប​តាម​ខ្លឹមសារ​នៃ​លិខិត​លេខ ៩៤៩ ស​.​ជ​.​ណ ចុះ​ថ្ងៃ ២០ សីហា ឆ្នាំ​២០១៥ របស់​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី​បាន​អនុញ្ញាត​ឲ្យ​អនុវត្តន៍​គម្រោង​”​មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាព​” នេះ​ទៅ​តាម​ផ្លូវច្បាប់​ជា​ធរមាន ។ ក្រោយមក​គម្រោង​នេះ​ត្រូវបាន ប្រគល់​សិទ្ធិ ជូន លោក គង់ មង្គល ដែល​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហា​សង្ឃ​រាជ និង​ជា​ប្រធាន​សហគមន៍​ជ្រាវ ដើម្បី​សហការ​ជាមួយ​អាជ្ញាធរ​-​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ និង​ចាត់ចែង​ការកសាង​អោយបាន​សម្រេច​ជា​ស្ថាពរ តាម​ផែនការ​មេ​នៃ​គម្រោង​ទាំងមូល ។​

​សម្តេចព្រះ​មហាសង្ឃរាជ ទេព វង្ស បាន​មាន​សង្ឃដីកា​ថា សមិទ្ធិផល​ជាតិ​ដ៏​មហិមា​នេះ​នឹង​រួមចំណែក​ក្នុង​ការកសាង​សេដ្ឋកិច្ចជាតិ កាត់បន្ថយ​ភាព​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​ប្រជា​សហគមន៍ តាមរយៈ​សេវាកម្ម​ទេសចរណ៍​ផ្សេងៗ មិនតែប៉ុណ្ណោះ​គម្រោង​អភិវឌ្ឍន៍​នេះ នឹង​មាន​ការសាងសង់​សំណង់​មហា​ប្រាសាទ​អរុណ​សួរ​ស្តី សារមន្ទីរ សួនច្បារ និង​សំណង់​រចនាបទ​ខ្មែរ​ដែល​គួរអោយ​ទាក់ទាញ​ថែមទៀត​ផង​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សម្តេច​សង្ឃរាជ ទេព វង្ស មាន​សង្ឃដីកា​បន្ថែមថា បន្ទាប់​ពី​គម្រោង​នេះ ត្រូវ​បាន​ជាប់គាំង អស់​រយៈពេល ៤ ឆ្នាំ​កន្លង​ទៅ គម្រោង​នេះ នឹង​នៅតែ​បន្ត​ដំណើរការ​សាងសង​ជាធម្មតា ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​រួម​សហការ​គ្នា​ឲ្យបាន​រឹងមាំ ដើម្បី​ធ្វើឲ្យ​សមិទ្ធិផលដ៏​ប្រពៃនេះ​ទទួលបាន​ជោគជ័យ​ជា​ស្ថាពរ​។​

​សូមបញ្ជាក់​ថា គម្រោង​អភិវឌ្ឍន៍ មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាព​នេះ គ្រោង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ជា ៤០ លាន​ដុល្លារ​អាមេរិក ដែល​ស្ថិតនៅ​ជាប់​ព្រំប្រទល់ ភូមិ​ចំនួន ៥ ក្នុង​សង្កាត់​ជ្រាវ នៃ​ក្រុង​សៀមរាប និង​មាន​ចម្ងាយ ៣ គីឡូម៉ែត្រ ពី​ទីប្រជុំជន​ផ្សារ​ជ្រាវ ។​

​អត្ថបទ និង រូបភាព ៖ លោក ស៊ាន សុផាត​
​កែសម្រួល​អត្ថបទ​៖ សេង ផល្លី​

Tags: គម្រោង​អភិវឌ្ឍន៍ "​មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាព​"ទំនប់​៧៨ ស្ថិតក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាពសម្តេចព្រះ​មហាសង្ឃរាជ ទេព វង្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនសង្ស័យ​០២​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ខេត្ត​សៀមរាប​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

ជនសង្ស័យ​០២​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ខេត្ត​សៀមរាប​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

ព្រះអាទិត្យ រះ​ចំ​ពីលើ​កំពូល​កណ្តាល​ប្រាសាទអង្គរវត្តមិនមែន​ជា​អព្ភូតហេតុឬ​ការ​ចៃដន្យ​ឡើយ​

ព្រះអាទិត្យ រះ​ចំ​ពីលើ​កំពូល​កណ្តាល​ប្រាសាទអង្គរវត្តមិនមែន​ជា​អព្ភូតហេតុឬ​ការ​ចៃដន្យ​ឡើយ​

ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចិននឹង​ព្យាបាល​ជំងឺ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្បែង នៅ​ថ្ងៃ​ទី​២២ មីនា​នេះ

ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចិននឹង​ព្យាបាល​ជំងឺ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្បែង នៅ​ថ្ងៃ​ទី​២២ មីនា​នេះ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.