Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ព្រះអាទិត្យ រះ​ចំ​ពីលើ​កំពូល​កណ្តាល​ប្រាសាទអង្គរវត្តមិនមែន​ជា​អព្ភូតហេតុឬ​ការ​ចៃដន្យ​ឡើយ​

ដោយ Pothe Thun
21/03/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
162
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ជាច្រើន​ឆ្នាំ​មកហើយ ដែល​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​មួយ​ចំនួន​យល់ច្រឡំ​ថា ព្រះអាទិត្យ ដែល​រះ​ចំ​ពី​លើ​កំពូល​ប្រាង្គ​កណ្តាល​ប្រាសាទអង្គរវត្ត គឺជា​អព្ភូតហេតុ ឬ​ជា​ហេតុ​កើតឡើង​ដោយ​ចៃដន្យ ប៉ុន្តែ​ជា​ការពិតទៅ វា​ជា​ការសិក្សា​ដឹង​ជា​មុន​លើ​ផ្នែក​តារាសាស្ត្រ នៃ អ្នកប្រាជ្ញ​បុរាណ​ខ្មែរ អំឡុង​ពេល​កសាង​ប្រាសាទអង្គរវត្ត ។​

​ព្រលឹម​ថ្ងៃ​ទី​២០ ឬ ២១ ខែ​មីនា និង ថ្ងៃទី​២១-២២ ឬ ២៣ ខែ​កញ្ញា ជា​រៀងរាល់ឆ្នាំ ព្រះអាទិត្យ​នឹង​រះ​ឡើង ចំ​កំពូល​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទ​អង្គរវត្ត ។ ហេតុការណ៍​នេះ​មាន​ការទាក់ទាញ​ចំណាប់អារម្មណ៍ នៃ​ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរជាតិ​យ៉ាងច្រើន ដែល​ចង់​ឃើញ​ព្រឹត្តការណ៍​ដ៏​អស្ចារ្យ​និង​ផ្តិត​យក​រូបភាព​នេះ ទុក​ជា​អនុស្សាវរីយ៍ ។ ហេតុអ្វី​មាន​ព្រឹត្តិការណ៍​បែប​នេះ​កើតឡើង ? តើ​ជា​ព្រឹត្តិការណ៍​មាន​ពាក់ព័ន្ធ​អ្វី​នឹង​សំណង់​ស្ថាបត្យកម្ម​អង្គរវត្ត ? នេះ​គឺជា​ចម្ងល់ ជាមួយនឹង​ការ​ចង់ដឹង នឹង​នាំឲ្យ​មាន​ការសិក្សា​ស្រាវជ្រាវ ។

​ជា​ការពិចារណា​ដោយ​ផ្អែក​ទៅលើ​ចំណេះ​ផ្នែក​បុរាណវិទ្យា និង​តារាសាស្ត្រ ដែល​ពន្យល់​ដោយ លោក អ៊ឹម សុខ​រិទ្ធី អ្នកស្រាវជ្រាវ​បុរាណវិទ្យា និង ជា​អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង តម្កល់​ឯកសារ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឲ្យដឹងថា ការសិក្សា​ស្រាវជ្រាវ អំពី ព្រះអាទិត្យ​រះ​ឡើង​តាម​កំពូល​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទ​អង្គរវត្ត​នេះ មិនមែន​ទើបតែ​ធ្វើឡើង​នៅពេល​ថ្មីៗ​នេះ​ទេ តែ​ជា​បទ​សិក្សា​ដែល​អ្នកស្រាវជ្រាវ ធ្លាប់បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​ខ្លះៗ​មកហើយ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក​បញ្ជាក់ថា បទ​សិក្សា​នោះ គឺ​ស្វែងយល់​អំពី​ទំនាក់ទំនង រវាង​សំណង់​ស្ថាបត្យកម្ម​បុរាណ និង​តារាសាស្ត្រ ដើម្បី​បញ្ជាក់​ថា វា​មិនមែន​ជា​ហេតុ​ចៃដន្យ ឬក៏​ជា​អព្ភូតហេតុ​អ្វី​នោះ​ទេ តែ​នេះ គឺជា​ការ​ដឹង​ជា​មុន​ផ្នែក​តារាសាស្ត្រ នៃ អ្នកប្រាជ្ញ​បុរាណ ក្នុង​ការដឹកនាំ​កសាង​ប្រាសាទអង្គរវត្ត ។​

​បកស្រាយ​ទៅនឹង​ផ្នែក​តារាសាស្ត្រ​សម័យបុរាណ​នេះ លោក អ៊ឹម សុខ​រិទ្ធី ពន្យល់ថា ÷ ជា​ដំបូង​គេ​ត្រូវ​សិក្សា​ពី​ទម្រង់​នៃ​ចក្រ​វា​ឡ​ទូទៅ ហើយ​ធៀប​នឹង​ស្ថាបត្យកម្ម​នៃ​ប្រាសាទ​អង្គរវត្ត ។ អ្នកប្រាជ្ញ​បុរាណ បាន​រៀបចំ​អង្គរវត្ត ស្នង​ឲ្យ​រូបភាព​បង្រួម​របស់​ចក្រ​វា​ទ្ប នៅ​លើ​ផែនដី​តាម​ទម្រង់​រូបវន្ត ដូចជា​ការរៀបចំ​ឲ្យមាន មហាសមុទ្រ និង ជួរ​ភ្នំ​ព័ទ្ធជុំវិញ មាន​ទ្វីប​ទាំង​បួន​នៅក្នុង​ចក្រ​វា​ទ្ប និង ភ្នំ​ព្រះ​សុមេរុ​នៅ​ចំ​កណ្តាល ព្រមទាំង​ដំណើរ​វិវត្តន៍​របស់​ច​ក្រ​វាទ្ប​ជាដើម ។

​លោក​បន្ត​ការ​ពន្យល់​បន្ថែម​ថា ទន្ទឹមនឹងនេះ តាម​ក្បួន​តារាសាស្ត្រ​ឥណ្ឌា គេ​បែងចែក​ពេលវេលា ដោយ​គិត​ទៅ​តាម​ដំណើរ​ព្រះ​ច័ន្ទ​និង​ព្រះអាទិត្យ ទើប​កើត​មាន​ជា​ចន្ទគតិ និង សុរិយ​គតិ​។ ក្នុង​ដំណើរ​មួយ​គោចរ​របស់​ព្រះអាទិត្យ​នេះ មួយ​ឆ្នាំ​ត្រូវ​បែងចែក​ជា​២​ដំណើរ គឺ​ចំនួន​១៨៩​ថ្ងៃ និង​ចំនួន​១៧៦​ថ្ងៃ ។ ដោយសារ​អង្គរ​វត្តមាន​ទាក់ទង​នឹង​វដ្ត​សង្សារ​របស់​ចក្រ​វា​ទ្ប នោះ​តួលេខ នៃ​អាយុកាល​របស់​យុគ​នីមួយៗ គឺ​ទាក់ទង​ទៅនឹង​ទំហំ ប្រវែង នៃ​រចនាសម្ព័ន្ធ​សំខាន់ៗ​របស់​ប្រាសាទ​អង្គរវត្ត ដែល​អ្នកស្រាវជ្រាវ​បាន​ស្វែងរក​ឃើញ​កន្លងមក​។
​នៅ​ជាន់​បា​កាន្ត (​ចំណុចកំពូល​កណ្ដាល​ប្រាសាទអង្គរវត្ត​) ដែល​មាន​សំណង់​កាត់​កែង​គ្នា សរុប​គឺ​មាន​ប្រវែង ៣៦៥​ហត្ថ ដែល​ក្នុងនោះ រោងទង​កាត់​កែង លិច​-​កើត មាន​ប្រវែង ១៨៩​ហត្ថ និង រោង​ទង ជើង​-​ត្បូង មាន​ប្រវែង​១៧៦​ហត្ថ នោះ​គឺ​វា​ត្រូវ​នឹង​ដំណើរ​គោចរ​របស់​ព្រះអាទិត្យ​ក្នុង​រយៈពេល​៣៦៥​ថ្ងៃ​ក្នុង​មួយឆ្នាំ ស្រប​តាម​វិស័យ តារាសាស្ត្រ​ចែកជា​ពីរ​ដំណើរ​គោចរ​នៃ​ព្រះអាទិត្យ គឺ ១៨៩​ថ្ងៃ និង​១៧៦​ថ្ងៃ​។​

​តើ​ហេតុអ្វី បាន​ត្រូវ​បែងចែក​ជា​ពីរ​ដំណើរ​គោចរ​ដូច្នេះ ? ហើយ​មាន​ពាក់ព័ន្ធ​នឹង​ប្រាសាទអង្គរវត្ត ? ចំពោះ​ចម្ងល់​នេះ លោក អ៊ឹម សុខ​រិទ្ធី ពន្យល់​តាម​ក្បួន​តារាសាស្ត្រ​ថា ដោយសារ​ក្នុង​មួយឆ្នាំៗ មាន​ខែ​ខ្លះ​ថ្ងៃ​យូរ​ជាង​យប់ ហើយ​ខែ​ខ្លះ​ទៀត​យប់​យូរ​ជាង​ថ្ងៃ ។ ប៉ុន្តែ​ក្នុងនោះ មាន​ខែ​ចំនួន​ពីរ ដែល​ពេល​យប់​និង​ថ្ងៃ មាន​រយៈពេល​ស្ទើរតែ​ស្មើ​គ្នា​នោះ​គឺ នៅពេល​ដែល​ព្រះអាទិត្យ​គោចរ បាន​១៨៩​ថ្ងៃ​ម្តង ( ត្រូវ​នឹង​ថ្ងៃទី​២០​ឬ​២១ ខែ​មីនា ) និង ពេល​ដែល​ព្រះអាទិត្យ​គោចរ​បាន ១៧៦​ថ្ងៃ​ម្តង​ទៀត ( ត្រូវ​នឹង​ថ្ងៃទី​២១​ឬ​២២ ខែ​កញ្ញា ) ។ បើ​តាម​ក្បួន​តារាសាស្ត្រ​សម័យ​ទំនើប បាន​ហៅ​បាតុភូត​នេះ ដែល​គេ​ប្រែ​សម្រួល​ជា​ខេមរភាសា​ថា «​សម​រាត្រី​» ។ បាតុភូត​សម​រាត្រី គេ​អាច​សម្គាល់​បាន អំពី​បាតុភូត​នេះ ដោយ​ឈរ​បែរមុខ​ទៅ​ទិស​ខាងកើត​ត្រង់ ក្នុង​វេលា​ណា​ដែល​មាន​ព្រះអាទិត្យ​រះ គឺ​រះ​ទ្បើង​ចំ​ពី​មុខ​យើង​ត្រង់ បន្ទាប់មកទៀត ពេល​ដែល​ព្រះអាទិត្យ​រះ​ទ្បើង​ខ្ពស់​ត្រង់ គឺ​ព្រះអាទិត្យ រះ ចំ​ត្រង់​ពី​លើ​ក្បាល ហើយ​ធ្វើឲ្យ​មានស្រមោល និង​តួខ្លួន​ត្រួត​ស៊ីគ្នា ។

​ដោយ​គន់គូរ​តាម​ក្បួន​តារា​សាស្ត្រ​និង​លោក​ធាតុវិទ្យា​នេះហើយ ដែល​ស្ថាបត្យករ​បុរាណ ខ្មែរ​បាន​កសាង​អង្គរវត្ត ឆ្លុះ​ប្រៀប​នឹង​ចក្រ​វា​ឡ​ផង និង​វដ្ត​សង្សារ​របស់​ចក្រ​វា​ទ្បផង ដោយ​យក​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទ​អង្គរវត្ត ជា​គោល​កណ្តាល និង ជា​ចំណុចសូន្យ​សម្គាល់​គោចរ​របស់​ព្រះអាទិត្យ ។ ក្នុង​រវាង​១៨៩​ថ្ងៃ និង​បន្ត​១៧៦​ថ្ងៃ ព្រះអាទិត្យ​នឹង​មកដល់​ចំណុច​នេះ​ម្តង ។ តាម​តម្រា​នេះហើយ ទើប​ក្នុង​មួយ​ឆ្នាំ​ព្រះអាទិត្យ​តែង​រះ​លូត​ទ្បើង​ត្រង់ តាម​កំពូល​កណ្តាល​នៃ​ប្រាសាទ​អង្គរវត្ត ២​ដង​ក្នុង​មួយឆ្នាំ ជា​ទៀងទាត់ គឺ​ក្នុង​វេលា​ដែល​កើតមាន សម​រាត្រី ៕

​អត្ថបទ និង រូបភាព ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ​៖ សេង ផល្លី​

Tags: ២១ ខែ​មីនាបុរាណវិទ្យា និង​តារាសាស្ត្រ​ប្រាសាទអង្គរវត្ត​ព្រះអាទិត្យ រះ​ចំ​ពីលើ​កំពូល​កណ្តាល​ប្រាសាទអង្គរវត្តសម​រាត្រីអាជ្ញាធរជាតិអប្សរាអ្នកស្រាវជ្រាវ​បុរាណវិទ្យា និង ជា​អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង តម្កល់​ឯកសារ​អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចិននឹង​ព្យាបាល​ជំងឺ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្បែង នៅ​ថ្ងៃ​ទី​២២ មីនា​នេះ

ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចិននឹង​ព្យាបាល​ជំងឺ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្បែង នៅ​ថ្ងៃ​ទី​២២ មីនា​នេះ

ក្រុម​គ្រូពេទ្យ​ស្ម័គចិត្ត​ជប៉ុន ពិនិត្យនិង​ផ្សព្វផ្សាយ​អំពី​សុខភាព​មាត់​ធ្មេញដល់​សិស្ស​សាលា​បឋមសិក្សាក្នុង​ក្រុង​សៀមរាប​

ក្រុម​គ្រូពេទ្យ​ស្ម័គចិត្ត​ជប៉ុន ពិនិត្យនិង​ផ្សព្វផ្សាយ​អំពី​សុខភាព​មាត់​ធ្មេញដល់​សិស្ស​សាលា​បឋមសិក្សាក្នុង​ក្រុង​សៀមរាប​

ឯកឧត្តម ទៀ សីហា​ អញ្ជើញ​ជា​អធិបតីក្នុងពិធី​កាត់​ឬ​ស​បញ្ចុះ​ខណ្ឌសីមាព្រះវិហារ​វត្ត​ព្រះ​ក្រាលនៅ​លើ​ខ្នងភ្នំ​គូ​លែន​

ឯកឧត្តម ទៀ សីហា​ អញ្ជើញ​ជា​អធិបតីក្នុងពិធី​កាត់​ឬ​ស​បញ្ចុះ​ខណ្ឌសីមាព្រះវិហារ​វត្ត​ព្រះ​ក្រាលនៅ​លើ​ខ្នងភ្នំ​គូ​លែន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.