Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រុម​គ្រូពេទ្យ​ស្ម័គចិត្ត​ជប៉ុន ពិនិត្យនិង​ផ្សព្វផ្សាយ​អំពី​សុខភាព​មាត់​ធ្មេញដល់​សិស្ស​សាលា​បឋមសិក្សាក្នុង​ក្រុង​សៀមរាប​

ដោយ Pothe Thun
21/03/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
59
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ពី​ថ្ងៃ​ទី​២០, ២៧ និង​២៩ ខែ​មីនា ឆ្នាំ​២០១៩​នេះ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ជនជាតិ​ជប៉ុន ចំនួន ៣​នាក់ នឹង​ចុះ​ពិនិត្យ និង​អប់រំ​សុខភាព​មាត់​ធ្មេញ​ឥតគិតថ្លៃ ជូន​ដល់​សិស្សានុសិស្ស នៃ​សាលាបឋមសិក្សា​ចំនួន ៣​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប រួមាន​សាលាបឋមសិក្សា ស៊ូ វ៉ុន ភ្នំ​ក្រោម សាលាបឋមសិក្សា​ស្ព័​រធ​រ និង​សាលាបឋមសិក្សា​បន្ទាយ​ចាស់​។​

​តាម​ការ​ឲ្យដឹងពី លោក អ៊ី​ន ដាក់​ដាក់ ថា​កា​ហ៊ី​រុ តំណាង​ឲ្យ​ប្រធាន​ក្រុមហ៊ុន AJC ដែលជា​ក្រុមហ៊ុន​ស្របច្បាប់ នាំ​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន បាន​មាន​ប្រសា​ស​ន៏​ថា សុខភាព​មាត់​ធ្មេញ​គឺជា​កត្តា​មិន​អាច​មើល​រំលង​បាន កុមារ​ត្រូវ​ទទួល​ទាន បាន​គ្រប់​ទើប មាន​កម្លាំង និង​ប្រាជ្ញា​វាងវៃ តែ​បើ​ពួកគេ​ឈឺ​ធ្មេញ ពួកគេ​ពិតជា​មិន​ចង់ទៅ​រៀន​ឡើយ​។​បន្ទាប់​ពី​ទទួលបាន​ការអនុញ្ញាត​ពី លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ជនជាតិ​ជប៉ុន របស់​យើង នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៩​នេះ បាន​ចុះ​មក​ដល់​សាលាបឋមសិក្សា ស៊ូ វ៉ុន ភ្នំ​ក្រោម ដើម្បី​ធ្វើការ​ពិនិត្យ និង​អប់រំ​អំពី​សុខភាព​មាត់​ធ្មេញ ជូន​ដល់​កុមារ​តូចៗ​នៅទីនេះ ក៏ដូចជា​ណែនាំ​ដល់​អាណាព្យាបាល ត្រូវ​ប្រាប់​ដល់​កូនៗ​របស់គាត់ ឲ្យ​ចេះ​ស​ម្អាត​អនាម័យ​មាត់​ធ្មេញ ជាប្រចាំ​មួយថ្ងៃ ៣​ដង​ជា​រៀងរាល់ថ្ងៃ ទើប​មិន​មាន​រោគ និង​ឆ្លង​ជម្ងឺ​ផ្សេងៗ​។​

​លោក​បាន​បញ្ជាក់ថា នៅ​ឆ្នាំ​២០១៩ នេះ​ជា​លើក​ទី​៣ ហើយ ដែល​ក្រុមការងារ​មនុស្សធម៌រ​បស់​លោក ចុះ​ធ្វើ​ការផ្សព្វផ្សាយ​ពាក់ព័ន្ធ​ទៅនឹង ការថែរក្សា​សុខភាព​មាត់​ធ្មេញ​។ នាពេលខាងមុខ ចាប់ពី​ខែ​តុលា ឆ្នាំ​២០១៩ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ជប៉ុន នឹង​ចុះ​ពិនិត្យ និង​អប់រំ​សុខភាព​មាត់​ធ្មេញ នៅ​ទូទាំង​ប្រទេស​កម្ពុជា​តែម្ដង​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​លោក អឿន ឆែក នាយក​សាលា​បឋមសិក្សា ស៊ូ វ៉ុន ភ្នំ​ក្រោម​បាន​ថ្លែងអំណរគុណ ដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ជប៉ុន ដែល​បាន​គិតគូរ​ដល់ សុខភាព​មាត់​ធ្មេញ របស់​កុមារ​តូចៗ ក្នុង​សាលា​របស់​លោក​។ លោក​នឹង ណែនាំ​ដល់​លោកគ្រូ​អ្នកគ្រូ ឲ្យ​ផ្សព្វផ្សាយ​បន្ថែម​អំពី​ការថែរក្សា​សុខភាព​មាត់​ធ្មេញ ទៅ​ដល់​សិស្សានុសិស្ស​បន្ថែមទៀត បន្ទាប់​ពី​យុទ្ធនាការ​នេះ​។​

​លោកស្រី សាត រន់ ដែល​ជា​មាតា​សិស្ស បាន​និយាយថា បន្ទាប់​ពី​ចូលរួម​ក្នុង​ការផ្សព្វផ្សាយ​អំពី​ការថែរក្សា​សុខភាព​មាត់​ធ្មេញ​នេះ គាត់​បាន​ដឹង​ពី​ជំងឺ​ជា​ច្រើន​ដែល​បណ្ដាល​មកពី មិន​បាន​សំអាត​មាត់​ធ្មេញ បន្ទាប់​ពី​បរិភោគ​ចំណីអាហារ ព្រមទាំង​យល់ច្បាស់​ថា នៅ​ពេល​ឈឺ​មាត់ និង​ឈឺធ្មេញ វា​ធ្វើឲ្យ​សុខភាព​មនុស្ស មានការ​ទ្រុឌទ្រោម ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ជាច្រើន​។​

​អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត​
​កែសម្រួល​អត្ថបទ​៖ សេង ផល្លី​

Tags: AJCក្រុម​គ្រូពេទ្យ​ស្ម័គចិត្ត​ជប៉ុនខេត្តសៀមរាបសាលាបឋមសិក្សា ស៊ូ វ៉ុន ភ្នំ​ក្រោមសាលាបឋមសិក្សា​បន្ទាយ​ចាស់សាលាបឋមសិក្សា​ស្ព័​រធ​រសុខភាព​មាត់​ធ្មេញ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ទៀ សីហា​ អញ្ជើញ​ជា​អធិបតីក្នុងពិធី​កាត់​ឬ​ស​បញ្ចុះ​ខណ្ឌសីមាព្រះវិហារ​វត្ត​ព្រះ​ក្រាលនៅ​លើ​ខ្នងភ្នំ​គូ​លែន​

ឯកឧត្តម ទៀ សីហា​ អញ្ជើញ​ជា​អធិបតីក្នុងពិធី​កាត់​ឬ​ស​បញ្ចុះ​ខណ្ឌសីមាព្រះវិហារ​វត្ត​ព្រះ​ក្រាលនៅ​លើ​ខ្នងភ្នំ​គូ​លែន​

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញ​ជា​អធិបតី​បើក​កិច្ចប្រជុំ​អន្តរក្រសួង ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានបើក​កិច្ចប្រជុំ​អន្តរក្រសួង លើក​ទី​២ ដើម្បី​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​

ក្រុង​សៀមរាបបាន​ដាច់​ចរន្ត​អគ្គិសនីដោយសារ​ការជួសជុលនិង​កែសម្រួល​បរិក្ខា​អគ្គិសនី​នៅ​ប្រទេស​ថៃ​

ក្រុង​សៀមរាបបាន​ដាច់​ចរន្ត​អគ្គិសនីដោយសារ​ការជួសជុលនិង​កែសម្រួល​បរិក្ខា​អគ្គិសនី​នៅ​ប្រទេស​ថៃ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.