Thursday, June 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ទៀ សីហា​ អញ្ជើញ​ជា​អធិបតីក្នុងពិធី​កាត់​ឬ​ស​បញ្ចុះ​ខណ្ឌសីមាព្រះវិហារ​វត្ត​ព្រះ​ក្រាលនៅ​លើ​ខ្នងភ្នំ​គូ​លែន​

ដោយ Pothe Thun
21/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
253
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០១៩ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កាត់​ឬ​ស​បញ្ចុះ​ខណ្ឌសីមា ព្រះវិហារ​វត្ត​ព្រះ​ក្រាល ស្ថិតក្នុង ភូមិ​ថ្មី ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ហើយ​ទី​នេះ​ក៏​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ដ៍​មាន​ស​ក្តានុ នៃ​ឧទ្យាន​ជាតិ​ភ្នំ​គូ​លេន​ផងដែរ​។​

ឯកឧត្តម ទៀ សីហា បាន​លើកឡើង​ថា​៖ វិស័យ​អាណាចក្រ និង​វិស័យ​ពុទ្ធចក្រ​គឺមាន​ទំនាក់ទំនង​គ្នា​យ៉ាង​ស្អិតរ​មួ​ត ហើយ​វិស័យ​ទាំង​២​នេះ​គឺជា​កញ្ចក់​ឆ្លុះ​បង្ហាញ​ជា​សត្យានុម័ត ឲ្យឃើញ​អំពី​ការវិវឌ្ឍ​រីកច​ម្រើ​ន​នៃ​សង្គមជាតិ ហើយ សមិទ្ឋិផល​ទាំង​នេះ​កើតឡើង​ដោយសា​រ​ប្រទេសជាតិ​យើង​មាន​សន្តិភាព​គ្រប់គ្រាន់ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី នាំឱ្យ​ប្រទេស​ជាតិ​យើង មាន​សុខសន្តិភាព​ស្ថេរភាព និង​ភាព​រីកចំរើន​សម្បូ​រស​ប្បាយ​។ ជាមួយគ្នានេះ ដោយសារ​ភូមិសាស្ត្រ​នៃ​ព្រះវិហារ​នេះ ស្ថិតនៅ​ក្នុង​ឧទ្យាន​ជាតិ​ភ្នំ​គូ​លេន គឺជា​តំបន់​ដែល​ឈើ​រាជរដ្ឋាភិបាល​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ ព្រះសង្ឃ​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការផ្ដល់​ឱវាទ អប់រំ​ពុទ្ធបរិស័ទ ឲ្យ​ចៀងវាង​ការកាប់បំផ្លាញ​ព្រៃឈើ និង​ទន្ទ្រាន​យក​ដី​សម្បត្តិ​រដ្ឋ មក​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់ខ្លួន ដែល​វា​ប្រាសចាក​ពី​ការអប់រំ​របស់​ព្រះពុទ្ធ​។​

ឯកឧត្តម ទៀ សីហា បាន​បន្ថែមថា ការបាត់បង់​ព្រៃឈើ ជា​ការបាត់បង់​គម្រប​បៃតង និង​នាំមក​នូវ​គ្រោះមហន្តរាយ​ផ្សេងៗ​ដូចជា​ទឹក​ជំនន់ ខ្យល់ព្យុះ និង​ភាពរាំងស្ងួត ព្រមទាំង​បាត់បង់​ជីវចម្រុះ​សម្រាប់​សត្វ​អាស្រ័យ និង​ស្នាក់នៅ​ផងដែរ​។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះសាកសួរ និងផ្ដល់ព័ត៌មានពីអត្ថប្រយោជន៍នៃបណ្ណសមធម៌ដល់ពលរដ្ឋនៅស្រុកបន្ទាយស្រី

ក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះសាកសួរ និងផ្ដល់ព័ត៌មានពីអត្ថប្រយោជន៍នៃបណ្ណសមធម៌ដល់ពលរដ្ឋនៅស្រុកបន្ទាយស្រី

31/05/2023
គម្រោងសាងសង់ផ្លូវបេតុង និងជុសជុលផ្លូវគ្រួសក្រហម ក្នុងឃុំចំនួន២ នៃស្រុកសូទ្រនិគម បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុង និងជុសជុលផ្លូវគ្រួសក្រហម ក្នុងឃុំចំនួន២ នៃស្រុកសូទ្រនិគម បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

31/05/2023

​ឯកឧត្តម បានបញ្ជាក់​ថា​៖ ស្ថានភាព​ព្រៃឈើ​នៅ​តំបន់​ភ្នំ​គូ​លេន​បច្ចុប្បន្ន ត្រូវ​រង​ការ​លួច​កាប់ និង​រិច​រិល​ជា​បន្តបន្ទាប់ ទោះបី អាជ្ញាធរខេត្ត និង​មន្ត្រី​ជំនាញ​ពាក់​ព​ន្ឋ័ ខិតខំ​ប្រឹងប្រែង ទប់ស្កាត់​យ៉ាងណាក៏ដោយ​។ ហេតុនេះ ដើម្បី​ជំនះ​នូវ​បញ្ហា​ប្រឈម​នានា តម្រូវឱ្យ​មាន​ការចូល​រួម​ទាំងអស់​គ្នា ឲ្យបាន​ទូលំទូលាយ​ពី​សំណាក់​អាជ្ញាធរ​គ្រប់លំដាប់ មន្ត្រី​ការពារ​បរិស្ថាន និង​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់ ទើប​សម្រេច​គោលដៅ​នៃ​ការគ្រប់គ្រង​ធនធាន​ព្រៃឈើ​ដោយ​ចីរភាព​។​

​បើ​តាម​របាយការណ៍រ​បស់​អាជ្ញាធរ​ស្រុក​ស្វាយ​លើ បានបង្ហាញ​ថា វត្ត​ព្រះ​ក្រាល ជា​អារាម​ព្រះពុទ្ឋ​សាសនា​មានវ័យ​មួយ ដែល​បាន​បាត់​ឈ្មោះ​នៅ​អំឡុង​ឆ្នាំ​១៩៧៣​។ ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​១៩៧៩ ទី​អារាម​នេះ​ត្រូវបាន​សម្តេច​ព្រះ​សុគ​ន្ឋាធិបតី សម្តេចព្រះសង្ឃរាជ​គណៈ​ធម្មយុត្តិកនិកាយ បាន​ដឹកនាំ​កសាង​ឡើង​វិញ តែ​នៅ​ឆ្នាំ​២០០៤ អារាម​នេះ​ក៏​បាន​ក្លាយទៅជា​វត្ត​មហានិកាយ​វិញ ដោយ​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តសៀមរាប និង​សមិទ្ឋផល​ដែល​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នាពេលនេះ ជា​ថវិកា​បាន​មក​ពី​ការចូលរួម​របស់​ប្រជា​ពុទ្ឋបរិស័ទ​ជិត​ឆ្ងាយ​ទាំង​ក្នុងនិង​ក្រៅ​ប្រទេ​សសរុប​ចំនួន ២៥២,៥០០​ដុល្លារ​អាមេរិក​។​

​អត្ថបទ និង រូបភាព ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ​៖ សេង ផល្លី​

Tags: ពិធី​កាត់​ឬ​ស​បញ្ចុះ​ខណ្ឌសីមា ព្រះវិហារ​វត្ត​ព្រះ​ក្រាលព្រះពុទ្ឋ​សាសនាភ្នំ​គូ​លេន​វត្ត​ព្រះ​ក្រាលអភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញ​ជា​អធិបតី​បើក​កិច្ចប្រជុំ​អន្តរក្រសួង ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានបើក​កិច្ចប្រជុំ​អន្តរក្រសួង លើក​ទី​២ ដើម្បី​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​

ក្រុង​សៀមរាបបាន​ដាច់​ចរន្ត​អគ្គិសនីដោយសារ​ការជួសជុលនិង​កែសម្រួល​បរិក្ខា​អគ្គិសនី​នៅ​ប្រទេស​ថៃ​

ក្រុង​សៀមរាបបាន​ដាច់​ចរន្ត​អគ្គិសនីដោយសារ​ការជួសជុលនិង​កែសម្រួល​បរិក្ខា​អគ្គិសនី​នៅ​ប្រទេស​ថៃ​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបចុះសួរសុខទុក្ខនិង​នាំយក​អំណោយ​មនុស្សធម៌ជូន​ប្រជាពលរដ្ឋ​ចំនួន​៥​គ្រួសារ ក្នុង​ក្រុង​សៀមរាប​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបចុះសួរសុខទុក្ខនិង​នាំយក​អំណោយ​មនុស្សធម៌ជូន​ប្រជាពលរដ្ឋ​ចំនួន​៥​គ្រួសារ ក្នុង​ក្រុង​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    644 shares
    Share 258 Tweet 161
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

    87 shares
    Share 35 Tweet 22

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (491)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,071)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,729)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (730)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (787)
  • សាសនា និង មនុស្សធម៌ (830)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.