Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបចុះសួរសុខទុក្ខនិង​នាំយក​អំណោយ​មនុស្សធម៌ជូន​ប្រជាពលរដ្ឋ​ចំនួន​៥​គ្រួសារ ក្នុង​ក្រុង​សៀមរាប​

ដោយ Pothe Thun
22/03/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៩ លោកជំទាវ ទា​ង អេង ទៀ​សីហា អនុប្រធាន​គណៈកម្មាធិកា​រ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អ​ភិ បាល​ខេត្ត​សៀមរាប និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា និង​សហការី បាន​អញ្ជើញ​ជួប​សំណេះ​សំ ណា​ល​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ជូន​បងប្អូន​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ចំនួន​៥ គ្រួសារ (​នៅ​ភូមិ​ធ្លក​អណ្ដូង សង្កាត់​ស្លក្រាម ២​គ្រួសារ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ១​គ្រួសារ និង​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ២​គ្រួសារ​)​។

​មានប្រសាសន៍​នាឱកាស​នោះ លោកជំទាវ អនុ​ប្រ ធាន​គណៈកម្មាធិការ​សាខា បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​វេទិការ​ភាពជា​អ្នកដឹកនាំ​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ចំពោះ​ការឆ្លើយតប​មេ រោគ​អេដស៍​-​ជំងឺអេដស៍ នៅ​កម្ពុជា ដែល​តែងតែ យកចិត្តទុកដាក់​គិតគូរ​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។

​លោកជំទាវ ក៏​បាន​បន្តថា ថ្វី​ត្បិត​តែ​អំណោយ​មនុស្សធម៌​ដែល​បាន​នាំយក មក​ជូន​នាពេល​នេះ​មាន​ចំនួន​តិចតួច​ក្ដី តែ​នេះ​ជា​ការជួយ​គ្នា​ក្នុង​គ្រា​លំបាក ហើយក៏​ជា​ការបង្ហាញ​នូវ​ការ យកចិត្តទុកដាក់​ចំពោះ​ប្រជា​ពលរដ្ឋ​គ្រប់រូប​ពី​សំណាក់​ថ្នាក់ដឹកនាំ ពិសេស​គឺ​កាកបាទក្រហមកម្ពុជា ដូចដែល​បាន​លើកឡើង​ថា “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​-​មិន​ទុក​នរណាម្នាក់​ចោល​” និង “​ទីណា​មាន​ទុក្ខ​លំបាក ទីនោះ​មាន កាកបាទក្រហមកម្ពុជា​”​។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​លោកជំទាវ​ក៏​បាន​សម្តែង​នូវ​ការ​អាណិត អាសូរ ចំពោះ​បងប្អូន​ទាំងអស់ ដោយ​បាន​បញ្ជាក់ថា នេះ​គឺជា​បញ្ហា​មួយ​ធ្វើឲ្យ​យើង​ទាំងអស់ គ្នា រួម​សហការ​គ្នា​ដោះស្រាយ ដើម្បី​ឈាន​ទៅ​គ្រប់ គ្រង​ឲ្យបាន នូវ​ការឆ្លង​រាលដាល​នៃ​ជំងឺអេដស៍ ។​លោកជំទាវ ក៏​បាន​ធ្វើ​ការលើកទឹកចិត្ត​ដល់​បងប្អូន​ទាំងអស់​កុំឲ្យ​អស់​ក្តីសង្ឃឹម ព្រោះ​ជំងឺ​អេដស៍​នាពេល​បច្ចុប្បន្ន យើង​មាន​ថ្នាំ​ពន្យារ​ជីវិត​អាច​ឲ្យ​យើង​រស់រាន ដូច​ប្រជាពលរដ្ឋ​ធម្មតា​ដែរ តែ​បងប្អូន​ត្រូវគោរព​ឲ្យ បាន​ទៅ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ និង​ថែរក្សា​សុខភាព​ខ្លួន​ឱ្យបាន​ល្អ ។

​អំណោយ​មនុស្សធម៌​ដែល បាន​ផ្ដល់ជូន​ក្នុង ១​គ្រួសារ​ទទួលបាន មុង​១ ,​ភួយ​១ ,​សារុង​១ ,​ក្រមា​១ ,​មី​១​កេស ,​ត្រីខ​១​យួរ ,​ទឹកត្រី​១​យួរ ,​ទឹកដោះគោ​ខាប់​៣​កំប៉ុង ,​ស្ករស ១​គី ឡូ ក្រាម ,​អង្ករ​៣០​គីឡូក្រាម និង​ថវិកា ៤​ម៉ឺន​រៀល ។​
​ជា មួយ​គ្នា​នេះ​ដែរ​ព្រះចៅអធិការ​វត្ត​ប្រាសាទ​ត្រាំ​នាគ ព្រះអង្គ​ក៏​បាន​ប្រទាន​នូវ​ទេយ្យទាន​មួយចំនួន​ផង​ដែរ ។​

​អត្ថបទ និង​រូបភាព​៖​លោក​អុិន សី​ហ​រិទ្ធ
​កែសម្រួល​អត្ថបទ​៖ លោក លីវ សុខុន !!!​

Tags: ខេត្តសៀមរាបសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបអំណោយ​មនុស្សធម៌
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់របស់​សហរដ្ឋអាមេរិក ស្នើសុំ​បើក​ការិយាល័យ​វិទ្យុVOA

មន្ត្រីជាន់ខ្ពស់របស់​សហរដ្ឋអាមេរិក ស្នើសុំ​បើក​ការិយាល័យ​វិទ្យុVOA

ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចិនជាង​១០​នាក់ពិនិត្យនិង​ព្យាបាល​ឥតគិតថ្លៃជូន​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​បន្ទាយស្រី​

ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចិនជាង​១០​នាក់ពិនិត្យនិង​ព្យាបាល​ឥតគិតថ្លៃជូន​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​បន្ទាយស្រី​

អភិបាលខេត្ត​សៀមរាបប្រជុំ​រៀបចំ​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​ឆ្នាំ​២០១៩ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​

អភិបាលខេត្ត​សៀមរាបប្រជុំ​រៀបចំ​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​ឆ្នាំ​២០១៩ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.