Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អភិបាលខេត្ត​សៀមរាបប្រជុំ​រៀបចំ​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​ឆ្នាំ​២០១៩ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​

ដោយ Pothe Thun
23/03/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
113
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​ឆ្នាំ​២០១៩ នឹង​រៀបចំ​នៅ​កណ្កាល​ក្រុង​សៀមរាប ដែល​នឹង​ចំ​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ជាតិ នេះ​បើ​តាម​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត ដឹកនាំ​ដោយ​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​។​

​ក្នុងឱកាស​នោះ អង្គប្រជុំ​បាន​ធ្វើ​បទ​បង្ហាញ​អំពី គម្រោង​រៀបចំ ភូមិ​អាហារ​នៃ​ក្តីស្រឡាញ់ ការតាំង​បង្ហាញ​ពី​តម្បាញ​ក្រ​ម៉ា ផលិតផល​ផលិត​ដោយ​ស្ត្រី​ខ្មែរ ល្បែង​ប្រជាប្រិយ ការសម្ដែង​សិល្បៈ​របាំ​បុរាណ​ខ្មែរ ។​ល​។ ក្នុងនោះ អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​លើក​ផងដែរ អំពី​គម្រោង​នៃ​ភូមិ​ខ្ញុំ ដែល​ធ្វើ​ការសាងសង់ នៅ​តាម​បែប​លំនៅដ្ឋាន​ពី​បុរាណកាល ក្នុង​ការបង្ហាញ​នូវ​ពី​ការរស់នៅ របស់​ប្រជាជន​ខ្មែរ​នា​សម័យអង្គរ ។

​សមាជិក​នៃ​អង្គប្រជុំ បាន​ធ្វើការ​ពិភាក្សា​យ៉ាង​ផុលផុស ដោយ​ផ្តោត​សំខាន់​លើ​កត្តា​ចរាច​រណ៍ សណ្តាប់ធ្នាប់ នៅ​ជុំវិញ និង ទីកន្លែង​ប្រារព្ធ​ពិធី ព្រម​ទាំង​ការផ្គត់ផ្គង់ ថាមពល​អគ្គិសនី ជាពិសេស​នោះ គឺ​បញ្ហា​ការប្រើប្រាស់​ទឹក នៅក្នុង​ពិធី​ស្រង់​ព្រះ ថ្ងៃទី​១៦ មេសា ដែល​ជា​ថ្ងៃ​ឡើង​ស័ក ដែល​អាច​នឹង​ជួប​នូវ​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់ ដោយសារ​ឆ្នាំ​២០១៩​នេះ នៅ​ទូទាំង​ប្រទេស​កម្ពុជា បាន​ទទួល​រង​ឥទ្ឋិពល​សីតុណ្ហភាព​ក្តៅ​ខ្លាំង រហូតដល់​ខែ​ឧសភា (El Nino)​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម ទៀ សីហា បាន​ស្នើ​ឲ្យ​គ្រប់​អនុគណៈកម្មការ​ទាំងអស់ ត្រូវផ្តោត​ទៅលើ​ភារកិច្ច​របស់​ខ្លួន ដែល​គណៈកម្មការ​បាន​ប្រគល់​ភារកិច្ច​ជូន ព្រមទាំង​ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​ឡើងវិញ នូវ​រាល់​កិច្ចការ​ដែល​នៅ​សេសសល់ ។ ក្នុងនោះ ឯកឧត្តម ក៏បាន​លើកឡើង​ពី តុបតែង​សោ​ភណ្ឌ​ភាព​ក្រុង នៅ​តាម​ដងស្ទឹង រុក្ខវិថី​នានា និង​រៀបចំ​លម្អ​ភ្លើង តាម​ដងផ្លូវ​សាធារណៈ​សំខាន់ៗ​ក្នុង​ក្រុង​នា​ពេល​រាត្រី​។ ជាមួយគ្នានេះដែរ គ្រប់​មន្ទីរ ស្ថាប័ន អង្គភាព និង វិស័យ​ឯកជន ដែល​ពាក់ព័ន្ធ ត្រូវ​នាំ​គ្នា​ជម្រុញ និង​ផ្សព្វផ្សាយ​ជាប្រចាំ ចំពោះ​ថែរក្សា អនាម័យ បរិស្ថាន សំខាន់​បង្គន់​អនាម័យ និង ការរៀបចំ​សណ្ដាប់ធ្នាប់ នៅ​ទី​ចំណត​រថយន្ត​គ្រប់​ប្រភេទ ។​

​ឯកឧត្តម ទៀ សីហា បានបញ្ជាក់​ថា ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​រឹត​នូវ​ចំណងមិត្តភាព សាមគ្គីភាព​រវាង​ប្រជាជាតិ​ខ្មែរ និង ប្រជាជាតិ​លើ​សាកលលោក ។ ជាពិសេស​ព្រឹត្តិការណ៍​នេះ នឹង​បង្ហាញ​ទៅ​ដល់​យុវជន ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ បាន​ស្វែងយល់​អំពី​ភាព​សម្បូរបែប​នៃ​វប្បធម៌​ខ្មែរ និង​អរិយធម៌​ដ៏​រុងរឿង​នា​សម័យ​អាណាចក្រ​ខ្មែរ ដែល​មាន​ភស្តុតាង​ស្រាប់​នៅ​លើ​ជញ្ជាំង​ប្រាសាទ​បុរាណ​នានា​។​

​បើ​តាម​ការឲ្យដឹង ពី​អាជ្ញាធរ​ខេត្ត​សៀមរាប បន្ទាប់ពី​កិច្ចប្រជុំ​នេះ​ថា អាជ្ញាធរ​ខេត្ត​មិន​បាន​ហាមឃាត់​ការលេង​ជះទឺក ក្នុង​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​នេះឡើយ ប៉ុន្តែ​សូម​យុវជន រួម​នឹង​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​សណ្ដាប់ធ្នាប់ និង​គិត​ពី​សុវត្ថិភាព ដល់​អ្នកដំណើរ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​។​

​អត្ថបទ និង រូបភាព ៖ លោក គឿន វេ​ត និង​លោក យូ វង្ស​
​កែសម្រួល​អត្ថបទ​៖ សេង ផល្លី​

Tags: ខេត្តសៀមរាបបុណ្យចូលឆ្នាំ​ខ្មែរ​​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​ឆ្នាំ​២០១៩អភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្ត្រី​ម្នាក់​តែង​ខ្លួន​ជា​ប្រុសត្រូវ​នគរបាល​ស្រុក​ពួក​ឃាត់ខ្លួនជាប់​សង្ស័យ​ចាក់​សាំង​ដុត​កូនក្មេង​

ស្ត្រី​ម្នាក់​តែង​ខ្លួន​ជា​ប្រុសត្រូវ​នគរបាល​ស្រុក​ពួក​ឃាត់ខ្លួនជាប់​សង្ស័យ​ចាក់​សាំង​ដុត​កូនក្មេង​

អាជ្ញាធរ​ជាតិ​ព្រះវិហារព្រួយបារម្ភ​ពី​បញ្ហា​ប្រឈម​មួយចំនួន​នៅ​តំបន់​ប្រាសាទ​កោះកេរ និង​តំបន់​ប្រាសាទ​ព្រះវិហារ​

អាជ្ញាធរ​ជាតិ​ព្រះវិហារព្រួយបារម្ភ​ពី​បញ្ហា​ប្រឈម​មួយចំនួន​នៅ​តំបន់​ប្រាសាទ​កោះកេរ និង​តំបន់​ប្រាសាទ​ព្រះវិហារ​

បាតុភូត​ខ្យល់ក​ន្ទ្រា​ក់និង​រន្ទះបង្ក​ឲ្យ​រងរបួសនិង​ខូចខាត​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ក្នុង​ក្រុង​ស្រុក​ចំនួន​ប្រាំក្នុង​ខេត្ត​សៀមរាប

បាតុភូត​ខ្យល់ក​ន្ទ្រា​ក់និង​រន្ទះបង្ក​ឲ្យ​រងរបួសនិង​ខូចខាត​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ក្នុង​ក្រុង​ស្រុក​ចំនួន​ប្រាំក្នុង​ខេត្ត​សៀមរាប

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.