Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរ​ជាតិ​ព្រះវិហារព្រួយបារម្ភ​ពី​បញ្ហា​ប្រឈម​មួយចំនួន​នៅ​តំបន់​ប្រាសាទ​កោះកេរ និង​តំបន់​ប្រាសាទ​ព្រះវិហារ​

ដោយ Pothe Thun
24/03/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
78
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ បានបង្ហាញ​ការព្រួយបារម្ភ​ពី​ហា​នី​ភ័យ​មួយ​ចំនូ​ន ដែល​អាច​កើតមានឡើង ក្នុង​តំបន់​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ ដូច​ជា​បទល្មើស​ព្រៃឈើ ភ្លើង​ឆេះ​ព្រៃ និង​សម្ងួ​តទឹក​នៅ​ប្រាសាទ​ព្រះវិហា​រ ខណៈ​នៅ​ទូទាំង​ប្រទេស​កម្ពុជា កំពុង​រង​ផលប៉ះពាល់ ដោយសារ​រលក​កម្ដៅ​ក្ដៅ​ខ្លាំង​។​

​ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ លោក គឹម សេ​ដា​រា បាន​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន ក្នុង​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី ព្រះវិហារ លើក​ទី​៥ ដែល​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២២​ខែ​មីនា ឆ្នាំ​២១០៩ នៅ​ខេត្ដ​សៀមរាប ថា តំបន់​ប្រាសាទ​កោះ​កេរ និង​ប្រាសាទ​ព្រះវិហារ ហ៊ុព័​ទ្ធដោយ​ព្រៃ​ឈើច្រើន ហើយ​ព្រៃឈើ​នោះ ដែល​វា​កំពុង​ប្រឈម​នឹង​ផល់​ប៉ះពាល់​ពី​ភ្លើង​ឆេះ​ព្រៃ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ប្រាសាទ​បុរាណ​។ បច្ចុប្បន្ន​នេះ​រមណីយដ្ឋាន​ព្រះវិហារ និង​ប្រាសាទ​កោះកែរ គឺ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ចាំបាច់​ត្រូវតែ​រួមគ្នា​ដោះស្រាយ​។​

​លោក​បាន​បន្ដថា អាជ្ញាធរ​ខ្វះ​ទាំង​ថវិកា និង​សំភារៈ​សម្រាប់​ជួយសង្គ្រោះ ដូចជា​ឡានទឹក ហើយ​សម្រាប់​ប្រាសាទព្រះវិហារ ពិបាក​ដឹក​សម្ភារៈ​សង្គ្រោះ​ឡើង​ទៅ​លើ​កំពូលភ្នំ​ជាដើម​។ ក្រៅ​ពី​ភ្លើង​ឆេះ​ព្រៃ​នេះ នៅក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះកែរ ក៏​កំពុងតែ​ប្រឈម​ការចូល​កាប់​ព្រៃ ទន្ទ្រាន​យក​ដី​ព្រៃ​ធ្វើ​កម្ម​សិទ្ធ ក៏​មាន​កើតឡើង​ច្រើន គួរឱ្យ​ព្រួយបារម្ភ​ផងដែរ​។ ក្នុងនោះ ការកើនឡើង​កម្រិត​សីតុណ្ហភាព ក៏​បាន​ប៉ះពាល់​សំណង់​ប្រាសាទ​ទាំងពីរ​នេះ​ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក​បាន​បន្ដថា អាជ្ញាធរ​ព្រះវិហារ នៅតែ​បន្ត​ខិតខំ​ការពារ​ទប់ស្កាត់ ចំពោះ​បញ្ហា​ភ្លើង​ឆេះ​ព្រៃ និង​ការចូល​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ព្រៃ​នៅក្នុង​តំបន់​បេតិកភណ្ឌ ហើយ​ឯកឧត្តម​ស្នើឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រួមគ្នា​ដោះស្រាយ​បញ្ហា​នេះ​ឲ្យអស់​ពី​លទ្ធភាព ជា​ពិសេស​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ការយល់ដឹង និង​បញ្ឈប់​សកម្មភាព​នានា ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ដែល​ករណី​ទាំងនេះ ភាគច្រើន​គឺ​កើតឡើង ពី​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ផ្ទាល់​តែម្តង​៕

​សូមជម្រាបថា គណៈកម្មាធិការ​សម្របសម្រួល​អន្ដរជាតិ សម្រាប់​ការ​និង​អភិរក្ស និង​លើ​តម្លៃ​រមណីយដ្ឋាន ប្រាសាទ​ព្រះវិហារ ហៅ​កាត់​ថា ICC Preah Vihear បាន​រៀបចំ​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​៥​របស់ខ្លួន ថ្ងៃ​នៅ​ថ្ងៃទី​២២​ខែ​មីនា ឆ្នាំ​២១០៩​រយៈ​ពេញ​មួយ ដោយ​មាន​សមាជិក​ចូលរួម ចំនួន ៨​ប្រទេស រួមមាន​ប្រទេស​ចិន ប្រទេស​ថៃ ប្រទេស​ឥណ្ឌា ប្រទេស​ជប៉ុន បារាំង កូរ៉េខាងត្បូង ប៊ែល​ហ្សិ​ក និង​សហរដ្ឋអាមេរិក​។

​សូម​ជម្រាប​ដែរ​ថា ក្នុង​កិច្ចប្រជុំ​នោះ កិច្ចប្រជុំ​នេះ​ផ្តោត​លើ​ការងារ​អភិរក្ស និង​ជួសជុល​ប្រាសាទ​កោះកែរ និង​ប្រាសាទ​ព្រះវិហារ ក្នុងនោះ ភាគី​ចិន​បាន​ធ្វើ​បទ​បង្ហាញ​ពី​ការស្រាវជ្រាវ និង​ចាប់ផ្តើម​ជួសជុល​គោ​បុរៈទី​១ ទី​២ និង​ទី​៣ នៃ​ប្រាសាទ​ព្រះវិហារ ចំណែក​ភាគី​ឥណ្ឌា​នឹងធ្វើ​បទ​បង្ហាញ​ពី​ផែនការ​ជួសជុល​គោ​បុរៈទី​៥ នៃ​ប្រាសាទ​ព្រះវិហារ ចំណែក​ភាគី​ឥណ្ឌា បាន​ធ្វើ​បទ​បង្ហាញ​ពី​ផែនការ​ជួសជុល​គោ​បុរៈទី​៥ នៃ​ប្រាសាទ​ព្រះវិហារ រីឯ អ្នកជំនាញ​ខ្មែរ ក៏​បាន​ធ្វើ​បទ​បង្ហាញ​ពី​ការសិក្សា​ស្រាវជ្រាវ និង​អភិរក្ស​របស់ខ្លួន​ផងដែរ ដូចជា​បញ្ហា​គ្រប់គ្រង​ប្រព័ន្ធ​ទឹក បញ្ហា​បរិស្ថាន និង​ការអភិវឌ្ឍ​សហគមន៍​ជា​ដើម​។​ល​។​

​អត្ថបទ និង រូបថត : លោក ជា ស្រស់ និង ម៉ាត់ អា​រី​ហ្វីន​
​កែសម្រួល​អត្ថបទ : លោក សេង ផល្លី​

Tags: កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី ព្រះវិហារ លើក​ទី​៥ប្រាសាទ​កោះកែរ​ប្រាសាទ​ព្រះវិហារអាជ្ញាធរ​ជាតិ​ព្រះវិហារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បាតុភូត​ខ្យល់ក​ន្ទ្រា​ក់និង​រន្ទះបង្ក​ឲ្យ​រងរបួសនិង​ខូចខាត​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ក្នុង​ក្រុង​ស្រុក​ចំនួន​ប្រាំក្នុង​ខេត្ត​សៀមរាប

បាតុភូត​ខ្យល់ក​ន្ទ្រា​ក់និង​រន្ទះបង្ក​ឲ្យ​រងរបួសនិង​ខូចខាត​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ក្នុង​ក្រុង​ស្រុក​ចំនួន​ប្រាំក្នុង​ខេត្ត​សៀមរាប

រថយន្តRangeRover១​គ្រឿងឆ្លង​ចរន្តអគ្គិសនី​ផ្នែក​ខាងក្នុងឆេះ​ខូចខាត​ទាំងស្រុង​

រថយន្តRangeRover១​គ្រឿងឆ្លង​ចរន្តអគ្គិសនី​ផ្នែក​ខាងក្នុងឆេះ​ខូចខាត​ទាំងស្រុង​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជម្រុញ​ឲ្យ​បោះ​ពុម្ភ​សៀវភៅ​អប់រំ​អំពីបេឡា​ជាតិ​របប​សន្តិសុខ​សង្គមឲ្យបាន​ឆាប់រហ័ស​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជម្រុញ​ឲ្យ​បោះ​ពុម្ភ​សៀវភៅ​អប់រំ​អំពីបេឡា​ជាតិ​របប​សន្តិសុខ​សង្គមឲ្យបាន​ឆាប់រហ័ស​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.