សមត្ថកិច្ចនគរបាលស្រុកពួក បានឲ្យដឹងថា ស្ត្រីម្នាក់តែងខ្លួនជាប្រុសឈ្មោះ តែម មឿត អាយុ៣៩ឆ្នាំ រស់នៅភូមិគោកក្នាំង ឃុំរើល ស្រុកពូក ត្រូវនគរបាលស្រុកពួកឃាត់ខ្លួន កាលពីវេលាម៉ោង១១ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩០នេះ ដែលជាប់ សង្ស័យចាក់សាំងដុតកូនក្មេងម្នាក់ ដែលរស់នៅភូមិជាមួយគ្នា ឈ្មោះ ពន ប៉ិន ភេទប្រុស អាយុ០៩ឆ្នាំ បណ្ដាលឲ្យឆេះរលាត់ ស្បែកមួយចំហៀងខ្លូន ផ្នែកខាងឆ្វេង ហើយជនរងគ្រោះ បានយកទៅព្យាបាលនៅមន្ទីពេទ្យកុមារជ័យវរ្ម៏នទី៧ ។
សមត្ថកិច្ចនគរបាលស្រុកពួក បានឲ្យដឹងទៀតថា មូលហេតុនៃគ្រោះថ្នាក់នៃ គឺ ជនរងគ្រោះលួចលុយអស់ចំនួន ១០.០០០រៀល ហើយក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះស្រាវជ្រាវកន្លែងកើតហេតុ ព្រមទាំងបានកសាងសំណុំរឿង ធ្វើការស្រាវជ្រាវ និងបានសហការជាមួយការិយាល័យប្រឆាំងការជួញដូរ និងឃាត់ជនសង្ស័យបានហើយបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពួក ដើម្បីអនុវត្តនីតិវិធីបន្ត ៕
អត្ថបទ និង រូបថត : លោក ថាច់ ពិសុទ្ធ
កែសម្រួលអត្ថបទ : លោក លីវ សាន្ត