Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចិនជាង​១០​នាក់ពិនិត្យនិង​ព្យាបាល​ឥតគិតថ្លៃជូន​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​បន្ទាយស្រី​

ដោយ Pothe Thun
22/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចិនជាង​១០​នាក់ពិនិត្យនិង​ព្យាបាល​ឥតគិតថ្លៃជូន​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​បន្ទាយស្រី​
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​អភិបាលរង​ខេត្តសៀមរាប ដឹកនាំ​ក្រុម ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត មក​ពី​មន្ទីរពេទ្យ​ចិន រស្មី​អង្គរ ខេត្តសៀមរាប ចំនួន ០៨​នាក់ រួម​ជាមួយ​វេជ្ជបណ្ឌិត​ចំនួន ០៣​នាក់​មកពី នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន ដើម្បី​ពិនិត្យ និង​ព្យាបាល ដោយ​ឥតគិតថ្លៃ ជូន​ដល់​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

​តាម​ការបញ្ជាក់​របស់ ប្រធានការិយាល័យ​កុងស៊ុល​ចិន ប្រចាំ​នៅ​ខេត្តសៀមរាប បានឲ្យដឹងថា ក្រុម​វេជ្ជបណ្ឌិត​ជំនាញ មក​ពី​ក្រុង​ថៃ​ចូ​វ ខេត្ត​ជាំ​ង​ស៊ូ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​ជំនាញ​លើ​ផ្នែក​ជំងឺ​ទូទៅ ជំងឺ​សន្លាក់ លើសឈាម ព្យាបាល​ឆ្អឹង និង​ជំនាញ​ព្យាបាល​ដោយ​ការចាក់​ម្ជុល​វិទ្យាសាស្ត្រ រួម​និង​ក្រុម​គ្រួ​ពេទ្យ​ជំនាញ​មកពី​ខេត្ត​សៀមរាប ដើម្បី​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ឲ្យអស់​ពី​លទ្ធភាព​។​

​មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បានបញ្ជាក់​ថា សុខភាព គឺជា​កត្តា​ចំបង​ដែល​មនុស្ស​យើង​គ្រប់រូប ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ឲ្យបាន​ជាប្រចាំ ។ នេះ ជា​លើកដំបូង​ហើយ ដែល​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត បាន​ចុះ​មក​ដល់​ឃុំ​ត្បែង​នេះ ដើម្បី​ព្យាបាល និង​ពិនិត្យ​ជំងឺ​ដល់​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ និង​មិន​រើសអើង ឬ ប្រកាន់​ន្និនាការ​នយោបាយ​ឡើយ​។ ការមកដល់​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចិន​នាពេលនេះ បាន​បង្ហាញ​ពី​ទំនាក់ទំនង​ល្អ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​បណ្ដា​ប្រទេស​ជា​មិត្ត ហើយ​សកម្មភាព​មនុស្ស​ធម៌​នេះដែរ ក៏​បាន​ជម្រុញ​ឲ្យ​គុណភាព​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​កាន់តែ​មាន​ប្រសិទ្ធភាព តាមរយៈ​កិច្ចសហប្រតិបត្តិការ ជាមួយ ក្រុមគ្រូពេទ្យ​បរទេស​ជំនាញ​។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក ពិន ប្រាកដ បាន​ថ្លែងអំណរគុណ ដល់​ការិយាល័យ​កុងស៊ុល​ចិន ប្រចាំ​នៅ​ខេត្តសៀមរាប និង​ក្រុមគ្រូពេទ្យ មកពី​ទីក្រុង​ថៃ​ចូ​វ ខេត្ត​ជាំ​ង​ស៊ូ និង មន្ទីរពេទ្យ​ចិន រស្មី​អង្គរ សមាគម​ពាណិជ្ជកម្ម​ចិន​ប្រចាំ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន និង សប្បុរសជន​ទាំងអស់ ដែល​មាន​វត្តមាន​នាពេលនេះ ដែល​នេះ​គឺជា​សកម្មភាព​មនុស្សធម៌​មិន​អាច​កាត់ថ្លៃ​បាន ដែល​វា​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា នៅតាម​មូលដ្ឋាន​។​

​សូមជម្រាបថា ប្រជាពលរដ្ឋ ចំនួន​១៥០​នាក់ មកពី​៧​ភូមិ​នៅ​ក្នុង​ឃុំ​ត្បែង ដែល​បាន​មក​ទទួល​សេវា​ព្យាបាល ពី​គ្រូពេទ្យ​ស្ម័ត្រចិត្ត​ចិន​ក្នុងឱកាស​នោះ ហើយ​ភាគច្រើន​ជា​ជំងឺ​ចាស់ជរា ជំងឺលើសឈាម ស្លាប់​មួយ​ចំហៀង​ខ្លួន រួម​ទាំង​ជំងឺ​ទូទៅ​។ លើសពីនោះ អ្នកជំងឺ​ម្នាក់ៗ ទទួលបាន មី​១​កេស មុង​១ ក្រ​ម៉ា ១ សារុង​១ និង ថវិកា ១​ម៉ឺន​រៀល​ផងដែរ ៕

​អត្ថបទ និង រូបភាព ៖ លោក គឿន វេ​ត លោក ខេង ឧត្តម និង​លោក វ៉ាន់ លី​ហួង​
​កែសម្រួល​អត្ថបទ​៖ សេង ផល្លី​

Tags: ការិយាល័យ​កុងស៊ុល​ចិន ប្រចាំ​នៅ​ខេត្តសៀមរាប​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចិនមណ្ឌលសុខភាពត្បែងស្រុកបន្ទាយស្រីអភិបាលរង​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្ត​សៀមរាបប្រជុំ​រៀបចំ​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​ឆ្នាំ​២០១៩ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​

អភិបាលខេត្ត​សៀមរាបប្រជុំ​រៀបចំ​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​ឆ្នាំ​២០១៩ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​

ស្ត្រី​ម្នាក់​តែង​ខ្លួន​ជា​ប្រុសត្រូវ​នគរបាល​ស្រុក​ពួក​ឃាត់ខ្លួនជាប់​សង្ស័យ​ចាក់​សាំង​ដុត​កូនក្មេង​

ស្ត្រី​ម្នាក់​តែង​ខ្លួន​ជា​ប្រុសត្រូវ​នគរបាល​ស្រុក​ពួក​ឃាត់ខ្លួនជាប់​សង្ស័យ​ចាក់​សាំង​ដុត​កូនក្មេង​

អាជ្ញាធរ​ជាតិ​ព្រះវិហារព្រួយបារម្ភ​ពី​បញ្ហា​ប្រឈម​មួយចំនួន​នៅ​តំបន់​ប្រាសាទ​កោះកេរ និង​តំបន់​ប្រាសាទ​ព្រះវិហារ​

អាជ្ញាធរ​ជាតិ​ព្រះវិហារព្រួយបារម្ភ​ពី​បញ្ហា​ប្រឈម​មួយចំនួន​នៅ​តំបន់​ប្រាសាទ​កោះកេរ និង​តំបន់​ប្រាសាទ​ព្រះវិហារ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.