Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានបើក​កិច្ចប្រជុំ​អន្តរក្រសួង លើក​ទី​២ ដើម្បី​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​

ដោយ Pothe Thun
21/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កិច្ចប្រជុំ​អន្តរក្រសួង លើក​ទី ២ ដើម្បី​ធ្វើការ​ពិនិត្យ​ឡើងវិញ​លើ​សេចក្តី ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ដែល​រៀបចំ ឡើង​ដោយ ក្រសួង​ព័ត៌មាន បាន​បន្ត​ដំណើរការ កិច្ច​ពិភាក្សា​គ្នា នា​ព្រឹក​ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៩ ដឹកនាំ​កិច្ចប្រជុំ​ដោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន និង​វត្តមាន​ចូលរួម​ពី​សំណាក់ ឯកឧត្តម ជា​អ្នកជំនាញ​ផ្នែក​ច្បាប់ មកពី ក្រសួង គន្លឹះ​តំណាង ក្រុមប្រឹក្សា​អ្នកច្បាប់ ទីស្តីការគណៈរដ្ឋមន្ត្រី និង ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គម វ​ប្បធ​ម៏ ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​ធ្វើការ​ពិនិត្យ ពិភាក្សា​គ្នា​ក្នុង​ការចូលរួម ផ្តល់​ធាតុ​ផ្សុំ សម្រាប់​សេចក្តីព្រាងច្បាប់​នេះ ឲ្យមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ តាម​សមត្ថកិច្ច របស់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នី​មួយៗ និង​ស្រប​តាម ស្ថានភាព នយោបាយ​ច្បាប់ នៃ ព្រះរាជាណាចក្រ​កម្ពុជា ។​

​កិច្ចប្រជុំ​ពិភាក្សា​លើ​ក​ទី ២ ជា​លក្ខណៈ​អន្តរក្រសួង​នេះ បន្ត​ធ្វើការ​ពិនិត្យ កែសម្រួល នូវ​រាល់​ចំណុច​មួយចំនួន​នៅក្នុង មាត្រា​នៃ​ជំ​ពួក​នីមួយៗ ជា​បន្តបន្ទាប់ តាម ទម្រង់ និង​កិត្តិ​យុ​តនៃ​ច្បាប់ ហើយ​នៅពេល​ដំណើរការ​ប្រជុំ​ពិភាក្សា​នេះ នឹង​បញ្ចប់​នៅក្នុង​ពេល​ខាងមុខ​នេះ បន្ទាប់មក​នឹង​មាន​ជា​កិច្ចប្រជុំ​អន្តរក្រសួង ជារួម​ធំ​មួយទៀត ដោយ​មាន​ការចូលរួម គ្រប់​ក្រសួង ស្ថាបន័ របស់​រដ្ឋ ដើម្បី​ធ្វើការ​ពិនិត្យ កែ សម្រូល ជា​លើក​ចុងក្រោយ ដើម្បី​ឯកភាពគ្នា​ជា​ផ្លូវការ បញ្ជូន​នូវ សេចក្តីព្រាង ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ ទៅ​ធ្វើ​ការប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ធ្វើការ សម្រេច​រួច បញ្ជូន​ទៅ​រដ្ឋសភា​ធ្វើការ អនុម័ត​ជា​ផ្លូវការ ណា​ពេល​ឆាប់ៗ ខាងមុខ នេះ ។​

​បើ​តាម​ការបញ្ជាក់​របស់ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ នា​កិច្ចប្រជុំ​អន្តរ ក្រសួង កាលពី​លើក​ទី ១​បានឲ្យដឹងថា ថា ច្បាប់​ស្តីពី​សិទ្ធិ ទទួល​ព័ត៌មាន នេះ​ត្រូវបាន រាជរដ្ឋាភិបាល ប្រគល់​ភារកិច្ច ឲ្យ​ក្រសួង​ព័ត៌មាន កាលពី​ខែ វិច្ឆិកា ឆ្នាំ ២០១៣ ដឹកនាំ​វេទិកា​ពិគ្រោះ​យោបល់ ជាមួយ​អ្នកសារព័ត៌មាន អង្គការ សង្គម​ស៊ីវិល និង​ក្រសួង​ស្ថាប័ន​ពាក់​ពន្ធ័ ដើម្បី រៀបចំ តាក់តែង​សេចក្តីព្រាង ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន នេះ​ឡើង​។ បន្ទាប់មក នៅក្នុង​ខែ​កុម្ភះ ឆ្នាំ ២០១៥ ក្រសួង​ព័ត៌មាន បាន​សហការ ជាមួយ អង្គការ យូណេស្កូ ប្រចាំ​កម្ពុជា ដោយ​បាន​បង្កើត​ក្រុម​ការងារ​បច្ចេកទេស ហៅ​កាត់​ថា TWG A 2 I ( អេ ធូ អា​យ​) ហើយ​កិច្ចពិភាក្សា​កែសម្រួល​សេចក្តី ព្រាង​ច្បាប់​នេះ សម្រាប់​ក្រុម​ការងារ បច្ចេកទេស ទើបតែ​បញ្ចប់​កាលពី ឆ្នាំ​កន្លងទៅនេះ​។ ប៉ុន្តែ​បើ និយាយ​ជា​រួម ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន កាលពី​មុន​ដំបូង គឺ​ក្រសួង ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច ជា​អ្នករៀបចំ តែ​ក្រោយមក រាជរដ្ឋាភិបាល បានប្រគល់ មកឲ្យ ក្រសួង​ព័ត៌មាន ជា​អ្នករៀបចំ​ម្តង ។ សរុប ជារួម ច្បាប់​នេះ មាន​រយៈ ពេល​ជាង ១២ ហើយ​សម្រាប់ ក្រសួង ព័ត៌មាន បាន ដំណើរការ​រៀបចំ អស់​រយៈ ពេល ២ ឆ្នាំ កន្លះ​មកហើយ ដោយ មាន ការចូលរួម ពី​គ្រប់ ផ្នែក​ពាក់​ពន្ធ័ រួមទាំង អង្គការ​អន្តរជាតិ អង្គការសហប្រជាជាតិ ហើយ​ក្នុងនោះ​អង្គការ​យូណេសស្កូ បាន​កំណត់​ថា របៀប​ធ្វើ​ច្បាប់​ស្តីពី​សិទ្ធិ ទទួល​ព័ត៌មាន​នេះ គួរតែ​ជា​គំរូ សម្រាប់​បណ្តា​ប្រទេស​ក្នុង​អាស៊ាន ដែលមាន លក្ខណៈ​បើកទូលាយ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សេចក្តីព្រាងច្បាប់​នេះ គឺជា​លទ្ធផល​នៃ​ការអភិវឌ្ឍ ក្រប​ខណ្ឌ គតិយុត្ត របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​គាំទ្រ ដល់ គោលនយោបាយ នៃ​ការធ្វើ កំណែទម្រង់ ប្រព័ន្ធ​រដ្ឋបាល និង​អភិបាលកិច្ច​ល្អ ក្នុង​ការផ្តល់សេវា​ជូន ប្រជាពលរដ្ឋ ប្រកប ដោយ​ប្រសិទ្ធិភាព តម្លាភាព និង​គណនេយ្យភាព ស្រប​តាម​យុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ សេចក្តីព្រាងច្បាប់ នេះ​មាន ៩ ជំ​ពួក និង ៣៨ មាត្រា ហើយ​ច្បាប់​នេះ មិន​មាន​បង្កើត​ស្នងការ ព័ត៌មាន ដែល​ជា​ស្ថាប័ន​ឯករាជ្យ ដើម្បី​ដោះស្រាយ​បណ្តឹង ស្តីពី​ការស្នើ​សុំ ព័ត៌មាន ឬ​ត្រូវ​ជ្រើសរើស​បុគ្គ​លឹក​ថ្មី សម្រាប់​បំរើ​ការងារ ដូច​ច្បាប់​នៅ​ប្រទេស ដ៏​ទៃ​នោះទេ​។​

​ទាក់ទង​ទៅ​និង​លទ្ធផល នៃ​កិច្ចប្រជុំ​អន្តរក្រសួង លើក​ទី ២ ដើម្បី​ពិនិត្យ លើ​សេចក្តីព្រាង ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន នា​ឱកាស​នេះ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក ព័ត៌មាន និង​សោត​ទស្ស​ន៏ នៃ​ក្រសួង ព័ត៌មាន មាន​ប្រសា​ស​ន៏​បញ្ជាក់ថា ,,,, សំលេង​ដើម​,,,,៕ក្នុងវីដេអូ។

​អត្ថបទ និង រូបភាព ៖ ក្រសួង​ព័ត៌មាន​

Tags: ​កិច្ចប្រជុំ​អន្តរក្រសួង លើក​ទី ២ ដើម្បី​ធ្វើការ​ពិនិត្យ​ឡើងវិញ​លើ​សេចក្តី ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មានក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុង​សៀមរាបបាន​ដាច់​ចរន្ត​អគ្គិសនីដោយសារ​ការជួសជុលនិង​កែសម្រួល​បរិក្ខា​អគ្គិសនី​នៅ​ប្រទេស​ថៃ​

ក្រុង​សៀមរាបបាន​ដាច់​ចរន្ត​អគ្គិសនីដោយសារ​ការជួសជុលនិង​កែសម្រួល​បរិក្ខា​អគ្គិសនី​នៅ​ប្រទេស​ថៃ​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបចុះសួរសុខទុក្ខនិង​នាំយក​អំណោយ​មនុស្សធម៌ជូន​ប្រជាពលរដ្ឋ​ចំនួន​៥​គ្រួសារ ក្នុង​ក្រុង​សៀមរាប​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបចុះសួរសុខទុក្ខនិង​នាំយក​អំណោយ​មនុស្សធម៌ជូន​ប្រជាពលរដ្ឋ​ចំនួន​៥​គ្រួសារ ក្នុង​ក្រុង​សៀមរាប​

មន្ត្រីជាន់ខ្ពស់របស់​សហរដ្ឋអាមេរិក ស្នើសុំ​បើក​ការិយាល័យ​វិទ្យុVOA

មន្ត្រីជាន់ខ្ពស់របស់​សហរដ្ឋអាមេរិក ស្នើសុំ​បើក​ការិយាល័យ​វិទ្យុVOA

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.